ក្រុមហ៊ុន Comin Asia សហការជាមួយ HIMOINSA និង HITACHI រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងជូនដល់អតិថិជន និងដៃគូអាជីវកម្ម 
Bunthoeun KoemSEPTEMBER 2 2025

រាជធានីភ្នំពេញ៖ នៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2025 ក្រុមហ៊ុន Comin Asia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេលើផ្នែកវិស្វកម្មមេកានិច និងអគ្គិសនី លទ្ធកម្ម និងសំណង់ (EPC) បានសហការគ្នាជាមួយក្រុមហុ៑ន HIMOINSA និងក្រុមហុ៑ន HITACHI រៀបចំសិក្ខាសាលាទ្រង់ទ្រាយធំក្នុងគោលបំណងចែករំលែកជំនាញ និងពង្រឹងភាពជាដៃគូជាមួយអតិថិជន និងដៃគូអាជីវកម្ម។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី និងបានស្វាគមន៍ទៅដល់ភ្ញៀវ ថ្នាក់ដឹកនាំក្រុមហ៊ុន អតិថិជន និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មជាង 100 នាក់។

 

Phnom Penh: On August 29, 2025, Comin Asia, a leading provider of mechanical and electrical Engineering, Procurement and Construction (EPC) services, partnered with HIMOINSA and HITACHI to organize a large-scale workshop aimed at sharing expertise and strengthening partnerships with customers and business partners. The event was held at the Himawari Hotel and welcomed more than 100 company leaders, clients, and industry stakeholders.

539878425 1073333185002347 6470294610932362307 N

ថ្លែងក្នុងសិក្ខាសាលានេះ លោក សេង តារា ប្រធានផ្នែកលក់គ្រឿងបរិក្ខារនៃក្រុមហ៊ុន Comin Asia បានសង្កត់ធ្ងន់ថា គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្តល់ចំណេះដឹងដោយផ្ទាល់ពីរោងចក្រទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ និងដៃគូ។ លោកបានមានប្រសាសន៍ថា "គោលដៅរបស់យើងគឺដើម្បីបង្ហាញដំណោះស្រាយដែលធានានូវភាពជឿជាក់ ប្រសិទ្ធភាព និងការបន្តនៅក្នុងប្រតិបត្តិការអាជីវកម្ម ដើម្បីណែនាំផលិតផល និងបច្ចេកវិទ្យាចុងក្រោយបំផុត ហើយសំខាន់បំផុតគឺដើម្បីពង្រឹងភាពជាដៃគូតាមរយៈការសន្ទនាបើកចំហ និងការទំនាក់ទំនងជាបណ្តាញ" ។

 

Speaking at the seminar, Mr. Seng Dara, Equipment Sales Manager of Comin Asia, emphasized that the workshop’s purpose was to deliver first-hand knowledge directly from the factories to end-users and partners. “Our goal is to present solutions that ensure reliability, efficiency, and continuity in business operations, to introduce the latest products and technologies, and most importantly, to strengthen partnerships through open dialogue and networking,” he said.

Photo 2025 09 02 12 52 57

នៅក្នុងសិក្ខាសាលានេះមាន អ្នកជំនាញមកពីក្រុមហុ៑ន HIMOINSA និងក្រុមហុ៑ន HITACHI បានចែករំលែកការយល់ដឹងដ៏មានតម្លៃចំពោះលក្ខណៈពិសេស និងបច្ចេកវិទ្យានៅពីក្រោយម៉ាសុីនភ្លើងម៉ាក HIMOINSA និងម៉ាសុីនបន្សុតខ្យល់ម៉ាក HITACHI ដោយបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ពួកគេទៅលើគុណភាព ប្រសិទ្ធភាពថាមពល និងភាពធន់។ ក្នុងនោះក៏មានផងដែរនូវវគ្គ Q&A ដែលអនុញ្ញាតឱ្យអ្នកចូលរួមមានឱកាសសួរដោយផ្ទាល់ជាមួយអ្នកតំណាងរបស់ក្រុមហ៊ុននិមួយៗ។

 

During the workshop, experts from HIMOINSA and HITACHI shared valuable insights into the features and technologies behind HIMOINSA Power Generation Solutions and HITACHI Air Compressor Systems, highlighting their reputation for quality, energy efficiency, and durability. An interactive Q&A session also gave participants the opportunity to engage directly with the manufacturers’ representatives.

Photo 2025 09 02 12 52 52 (2)

ក្រុមហុ៑ន Comin Khmere ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1960 ក្នុងប្រទេសកម្ពុជា ហើយក្រោយមកត្រូវបានពង្រីកទៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ 1992 ដែលមានឈ្មោះជាក្រុមហុ៑ន Comin Asia ហើយបានរីកចម្រើនទៅជាអ្នកនាំមុខគេក្នុងតំបន់ លើវិស្ស័យដំណោះស្រាយវិស្វកម្មមេកានិច និងអគ្គិសនី ហើយក៏បន្តរពង្រីកប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នេះ ក្រុមហ៊ុន Comin Asia បានរួមចំណែកដោយជោគជ័យដល់គម្រោងសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ព្រមទាំងអគារពាណិជ្ជកម្ម សណ្ឋាគារ និងរោងចក្រជាច្រើន។

 

Founded in 1960 in Cambodia as Comin Khmere and later incorporated in Singapore in 1992, Comin Asia has grown into a regional leader in mechanical and electrical engineering solutions, with operations across Cambodia, Laos, Vietnam, and Myanmar. Over the decades, Comin Asia has successfully contributed to many landmark projects in Cambodia, including Phnom Penh and Siem Reap International Airports, Techo International Airport (TIA), AEON Mall Phnom Penh, as well as numerous commercial buildings, hotels, and factories.

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 078 885 640 ឬចូលទៅកាន់គេហទំព័រ www.cominasia.com Facebook page: Comin Asia

For more information, please contact 078 885 640 or visit www.cominasia.com or Facebook page: Comin Asia.

542753130 1073333105002355 4549928819810639565 N

541622728 1073333038335695 3294322091610947957 N542750117 1073333278335671 4947507648390999877 N

542750968 1073333018335697 5639688757351649438 N

Photo 2025 09 02 12 52 52

Photo 2025 09 02 12 52 53 (2)

Photo 2025 09 02 12 52 56

Photo 2025 09 02 12 52 55 (2)

Photo 2025 09 02 12 52 55

542751165 1073332795002386 3378090135792264337 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia