ការងារជានារីអាកាសចរណ៍គឺជាក្តីស្រមៃរបស់នារីភាគច្រើន ព្រោះមើលពីខាងក្រៅពួកគេមានការតុបតែងខ្លួនស្អាតៗរៀងរាល់ថ្ងៃ ធ្វើការក្នុងកន្លែងត្រជាក់ ទទួលបានប្រាក់ខែខ្ពស់ ជាពិសេសនោះ គឺមានឱកាសបានទៅក្រៅប្រទេសច្រើន។ ប៉ុន្តែតើសម្រស់មួយមុខ អាចត្រូវបានជ្រើសរើសឱ្យជាប់ក្នុងតួនាទីមួយនេះមែនទេ? ខាងក្រោមគឺជាលក្ខណៈសម្បត្តិសំខាន់ៗ ដើម្បីក្លាយខ្លួនជាអ្នកអូតេស៖
១/. អាយុ
សម្រាប់បេក្ខភាពដែលចង់ដាក់ពាក្យបម្រើការក្នុងវិស័យនេះមិនអាចមានអាយុច្រើនពេកនោះទេ។ ចំពោះបេក្ខនារី (ស្រី) និងបេក្ខជន (ប្រុស) ចាំបាច់ត្រូវមានអាយុមិនលើសពី ២៦ឆ្នាំ ហើយបេក្ខភាពត្រូវមានសញ្ជាតិជាខ្មែរ។
២/. ទម្ងន់&កម្ពស់
បេក្ខជនទាំងពីរភេទត្រូវមានកម្ពស់ស្តង់ដាទៅតាមតម្រូវការរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអាកាសចរណ៍ធំៗភាគច្រើនកំណត់ស្ដង់ដារកម្ពស់ មិនឱ្យទាបជាង១,៥៨ ម៉ែត្រ និងមិនត្រូវខ្ពស់ជាង ១,៨ម៉ែត្រ (គិតទាំងកែងស្បែកជើង) ឡើយ។ ហេតុផលនៃការកំណត់នេះ ដោយសារកម្ពស់១,៥៨ម៉េត្រឬលើសនេះ នារីអូតេសអាចឈរដាក់កាបូប ឬអីវ៉ាន់លើទូរយន្តហោះបានដោយងាយស្រួល។
រីឯនារីដែលខ្ពស់ជាង១,៨ម៉ែត្រអាចនឹងខ្ពស់ជ្រុលដែលពិបាកសម្រាប់យន្តហោះខ្នាតតូចមួយចំនួនដែលមានពិតានទាបៗ។ ដោយឡែកចំពោះបេក្ខជន (ប្រុស) ត្រូវមានកម្ពស់មិនទាបជាង ១៦៥ សង់ទីម៉ែត្រនិងទំងន់ត្រូវតែសមាមាត្រទៅនឹងកំពស់(អាស្រ័យទៅតាមច្បាប់ក្រុមហ៊ុន)។
៣/. គុណសម្បត្តិផ្សេងៗ
ជាទូទៅ បេក្ខភាពដែលបានដាក់ពាក្យត្រូវមានសញ្ញាបត្រ បរិញ្ញាបត្រ អាចប្រើភាសាអង់គ្លេសបានយ៉ាងល្អ ចេះចាប់ពី ២ ភាសាឡើងទៅ (ពិសេស ភាសាអន្តរជាតិ)។ ក្នុងនោះក៏តម្រូវឲ្យបេក្ខជនទាំងពីរភេទមានសុខភាពល្អ មិនពាក់វ៉ែនតា សម្រាប់អ្នកភ្នែកម្ញ៉ូបអាចពាក់ខនថេកឡេនពណ៌សបាន។
យ៉ាងណាមិញ លើសពីលក្ខខណ្ឌធំៗទាំង៣ខាងលើ បេក្ខជនក៏ត្រូវមានដងខ្លួនស្អាត មិនមានស្នាមសាក់ ស្នាមមុន បូកបញ្ចូលទាំងមានស្នាមញញឹមស្រស់ស្អាត និងរួសរាយរាក់ទាក់ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ស្រលាញ់ការងារ មានស្មារតីខ្ពស់ មានបុគ្គលិកលក្ខណៈល្អនិងសក្តិសមធ្វើជាអ្នកបម្រើតាមយន្តហោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
ដាក់ខ្លួនរៀនសូត្រ ធ្វើការមានលទ្ធផល ចំណូលកើន ទើបហៅថាអ្នកពូកែ អ្នកខ្លាំង។ ចូលរួមកម្មវិធីសិក្ខាសាលាមួយនេះ នឹងជួយអ្នកបង្កើតចំណូលច្រើនច្រក សិក្ខាសាលាសម្ភោធសៀវភៅ "ច្រវាក់ប្រាក់ខែ "
ថ្ងៃទី 24 ខែកុម្ភះ ឆ្នាំ 2024
ទីតាំង៖ CKCC
️️️️ ម៉ោង៖ 8 ព្រឹកដល់ 12ថ្ងៃត្រង់
ចុះឈ្មោះ ១០០នាក់ដំបូង តម្លៃ ១០$
ទំនាក់ទំនងចុះឈ្មោះ https://t.me/nunaHC24