ក្រុមហ៊ុន N.H.O និង Atomy Global Group រៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោង DreamVille នៅខេត្ដសៀមរាប
Bunthoeun KoemAUGUST 13 2025

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន N.H.O និង Atomy Global Group បានប្រារព្ធពិធី បើកការដ្ឋានសាងសង់ជាផ្លូវការ និងដាំដើមឈើជានិមិត្តរូប ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមរបស់ DreamVille កម្ពុជា។ ដែលជាទីប្រជុំជនរួមបញ្ចូលគ្នាដំបូងគេនៅក្នុងទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។

Photo 2025 08 13 11 01 40

ដោយមានផ្ទៃដី ៣៥.៤ ហិចតា DreamVille សៀមរាប ត្រូវបានគេមើលឃើញថាជាទីប្រជុំជនរួមបញ្ចូលគ្នា -រួមមានផ្ទះថ្មីទំនើប សាលារៀន សួនកម្សាន្ត មណ្ឌលសុខភាព និងហាងលក់ទំនិញ។ គម្រោងនេះគឺជាគំនួបផ្សំ រវាងគតិបណ្ឌិតនៃ N.H.O គឺរកសាងសហគមន៍ដែលមានសុខភាពល្អ និង ចក្ខុវិស័យដ៏យូរអង្វែងរបស់ Atomy គម្រោងនេះមានគោលបំណងកំណត់ស្តង់ដារថ្មីសម្រាប់ទីក្រុងដែលគួរជាទីរស់នៅក្នុងប្រទេសកម្ពុជា។ ដោយប្រកាន់យកគតិបណ្ឌិតគឺការអភិវឌ្ឍន៍សហគមន៍ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ DreamVille ត្រូវបានរៀបចំដើម្បីឆ្ពោះទៅរកការរស់នៅបែបបៃតង និងមានភាពតភ្ជាប់គ្នា ដែលក្នុងនោះមានផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប គឺសម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់បណ្តាសកម្មភាពសហគមន៍។ ដែលក្នុងនោះរួមមាន៖

Photo 2025 08 13 12 55 27

·         Dream Park - គឺជាសួនច្បារវប្បធម៌ និងជាទឹកន្លែងសម្រាប់កម្សាន្តនៅចំកណ្តាលនៃ DreamVille

·         Pocket Parks & Gallery Park - មានតំបន់សម្រាប់លេងកម្សាន្ត កន្លែងហាត់ប្រាណ សួនច្បារ និងការរចនាទេសភាពបែបវិចិត្រសិល្បៈ

·         រុក្ខជាតិបៃតងត្រូពិចដែលគ្របដណ្តប់ពេញទិសទី វិថីសិប្បករ សាលារៀន និងតំបន់សេវាកម្ម។

ភាពបៃតងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ DreamVille ក្នុងការធ្វើឱ្យក្លាយជាទីក្រុងបៃតងទំនើបដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលជាកន្លែងមនុស្សរស់នៅ រៀន ធ្វើការ លេងកម្សាន្ត និងជាទីកន្លែងសម្រាប់តភ្ជាប់គ្នាដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។

Photo 2025 08 13 11 02 15

នៅក្នុងពិធីនោះ លោក ហែន ពុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តសៀមរាបផងដែរ។

ខ្ញុំសង្ឃឹម និងជឿជាក់ថា ជាមួយនិងការសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងអស់ ការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយរួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប។ គម្រោងនេះនិងអាចអនុវត្តបានដោយជោគជ័យ ហើយរួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្ដសៀមរាប។ យើងមានមោទនភាពខ្ពស់ និងប្តេជ្ញាថានិងរួមដំណើរការជាមួយសហគ្រាស ដើម្បីធានាឱ្យគម្រោងនេះរអនុវត្ត បានប្រកបដោយប្រសិទ្ធភាព និងចីរភាព រួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប ឆ្ពោះទៅអនាគតអភិវឌ្ឍ ន៍រុងរឿង។" លោក ហែន ពុទ្ធី បាននិយាយ។

Photo 2025 08 13 12 54 56

សាលារៀប DREAMY ៖ ការអប់រំផ្ដោតការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅចំកណ្ដាលមជ្ឈមណ្ឌលនៃ DREAMVILLE

N.H.O ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះក៏បានប្រកាសជាផ្លូវការនូវសាលារៀន Dreamy ដែលជាប្រព័ន្ធសាលារៀនពីរភាសានៅខេត្តសៀមរាប ដែលគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី២ ឆ្នាំ២០២៧។

ជាផ្នែកមួយនៃចក្ខុវិស័យរបស់ DreamVille គឺដើម្បីប្រែក្លាយជាទីក្រុងដ៏អស្ចារ្យក្នុងក្តីស្រមៃ សាលារៀន Dreamy ត្រូវបានរចនាឡើងឆ្លងតាមរយៈកម្មវិធីសិក្សាតាមបែបដើម្បីបញ្ចូលគ្នានូវកម្មវិធីសិក្សារអន្តរជាតិ និងក្នុងស្រុក ដោយផ្តោតលើការសិក្សាឆ្លងតាមរយៈបទពិសោធន៍ ការសហការ និងការរីកចម្រើនផ្ទាល់ខ្លួន។

សាលារៀននឹងផ្តល់នូវការអប់រំគ្រប់ជ្រុងជ្រោយ - ចាប់ពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សារហូតដល់មធ្យមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយនឹងគតិបណ្ឌិត «ការរៀនដោយក្តីស្រលាញ់» - ការលើកកម្ពស់ ការអភិវឌ្ឍរួមតាមរយៈបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ - សាលារៀន Dreamy នាំមកនូវចក្ខុវិស័យអប់រំរបស់ DreamVille ដល់ជីវិតមនុស្សគឺ៖ ការថែទាំចិញ្ចឹមបីបាច់កុមារគ្រប់រូបមិនត្រឹមតែមានឱ្យពួកគេមាន ចំណេះដឹងប៉ុណ្ណោះទេ នៅថែមទាំងផ្តល់នូវសេចក្តីស្រឡាញ់ ភាពច្នៃប្រឌិត និងសេរីភាពក្នុងការរុករកស្វែង យល់អំពីពិភពលោកតាមរបៀបរបស់ពួកគេផងដែរ។

Photo 2025 08 13 12 53 50

អ្វីទៅដែលធ្វើឱ្យសាលារៀន DREAMY មានភាពខុសប្លែកពីសាលារៀនដទៃ?

·         កម្មវិធីសិក្សាពីរភាសាខ្មែរ-អង់គ្លេស រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក

·         វិធីសាស្ត្រសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ - រៀនតាមឆ្លងរយៈការច្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម

·         ប្រាក់ចំណេញប្រតិបត្តិការទាំងអស់ត្រូវបានវិនិយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រ ដល់ផលប៉ះពាល់ផ្នែកអប់រំក្នុងរយៈពេលវែង

·         គ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ – ចិញ្ចឹមបីបាច់ទាំងសុខ ភាពខាងរាងកាយ និងទាំងការអភិវឌ្ឍន៍ដោយធម្មជាតិ

បើកដំណើរការដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ និងប្រទេសហ្វីលីពីននៅឆ្នាំ២០២៣ ហើយ បច្ចុប្បន្ននេះបានមកដល់ព្រះរាជាណាចក្រកម្ពុជា។ សាលារៀន Dreamy មិនត្រឹមតែជាសាលារៀនតែ ប៉ុណ្ណោះទេ វានៅថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្តុះ គំនិត ទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍន៍បំណិនសង្គមរបស់មនុស្សជំនាន់ក្រោយ។

Photo 2025 08 13 11 03 07

លោក Kang Myung Gu នាយកសាលារៀន Dreamy បានចែករំលែកថា៖ ការនាំយកសាលារៀន Dreamy ចូលទៅក្នុងទីប្រជុំជននឹងជួយដល់ការថែទាំ ការចិញ្ចឹមបីបាច់ក្មេងជំនាន់ក្រោយ ពង្រឹងចំណងគ្រួសារ និង ជំរុញក្តីសុបិនដ៏ធំសម្រាប់សហគមន៍ខ្មែរសម័យទំនើប។

លោកបានបញ្ជាក់ទៀតថា “សាលារៀន Dreamy មិនត្រឹមតែផ្តល់នូវសេចក្តីសុខដល់រាល់គ្រួសារ អំពីការអប់រំ ប៉ុណ្ណោះទេ វានៅថែមទាំងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការកសាងសហគមន៍ប្រកបដោយស្ថិរភាព ដែលមនុស្សអាចរស់នៅបាន រៀនសូត្រ និងរីកចម្រើនជាមួយគ្នា - នៅចំមជ្ឈមណ្ឌលនៃខេត្តសៀមរាប”។

Photo 2025 08 13 12 54 26

ទីក្រុងគំរូ - សាងសង់ឡើងសម្រាប់មនុស្សជំនាន់ក្រោយ

ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់របស់កម្ពុជាបានកើនឡើងជិតពីរដង ដែលកើនឡើងពី 1,030 ដុល្លារដល់ 1,850 ដុល្លារ។ នេះបើយោងតាមធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ។

កំណើននេះគឺវាមិនត្រឹមគ្រាន់តែជាតួលេខតែប៉ុណ្ណោះទេ ពោលគឺវាបានសបញ្ជាក់ឱ្យឃើញអំពីការកើនឡើងនៃវណ្ណៈកណ្តាលថ្មី ជាពិសេសនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជាទីក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការរស់នៅបែបទំនើប និងគុណភាពខ្ពស់។ គ្រួសារទាំងឡាយកំពុងស្វែងរកផ្ទះដែលមានសុវត្ថិភាព និងរចនាយ៉ាងល្អនៅក្នុងសហគមន៍ កន្លែងដែលបណ្តុះការសិក្សារបស់កុមារ ពង្រឹងចំណងគ្រួសារ និងនាំមកនូវអត្ថន័យសម្រាប់ជីវិតប្រចាំថ្ងៃ។

Photo 2025 08 13 11 02 32

ជាមួយនិងចក្ខុវិស័យរបស់ខ្លួនសម្រាប់ទីប្រជុំជនរបៀបរួមបញ្ចូលគ្នាពេញលេញ ដែលមានសាលារៀន ការថែទាំសុខភាព សួនកម្សាន្ត និងកន្លែងពាណិជ្ជកម្ម - N.H.O ប្តេជ្ញានឹងបង្កើតសហគមន៍ប្រកបដោយស្ថិរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ទីតាំងល្អ៖ DreamVille ស្ថិតនៅផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ DreamVille មានទីតាំងនៅតាមច្រករបៀងដែលកំពុងរីកចម្រើនក្នុងខេត្តសៀមរាប។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា អាកាសយានដ្ឋានថ្មីដែលស្វាគមន៍ ភ្ញៀវអន្តរជាតិជាង 3.42 លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ហើយទីនេះគឺមានចម្ងាយត្រឹមតែ២០នាទី ពីទីប្រជុំជន។ ទីប្រជុំជនខេត្តសៀមរាប តំបន់ពាណិជ្ជកម្មសំខាន់ៗ និងទឹកន្លែងវប្បធម៌ក៏ស្ថិតក្នុងរយៈពេលខ្លីពី១០ ទៅ២០ នាទីផងដែរ។

គួរកត់សម្គាល់ថា DreamVille ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍សៀមរាបថ្មីទំហំ 7,000 ហិកតា បានត្រៀម ខ្លួនក្លាយជាទីក្រុងឆ្លាតវៃសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការរស់នៅដោយយូរអង្វែង។

ក្នុងឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន៦,៧លាននាក់។ ក្រសួងទេសចរណ៍បានរំពឹងនិងទាក់ទាញភ្ញៀវអន្តរជាតិចំនួន ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលបង្កើតបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនិង ១០,៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ជាមួយនឹងគោលគំនិត “Homecation” ការរួមបញ្ចូលគ្នាការរស់នៅបែបរមណីយដ្ឋានជាមួយនឹងលំនៅ ដ្ឋានរយៈពេលវែង - និងលំនៅឋានជាច្រើនដែលត្រៀមរួចជាស្រេចសម្រាប់ការជួល DreamVille កំពុងក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគឯកជន ដោយមានតម្លៃសម្រាប់ការរស់នៅខ្ពស់ ហើយនៅថែមទាំង កើតចំណេញ និងមានតម្លៃក្នុងរយៈពេលវែង។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក គីម យូ ឆឹល ប្រធាននាយកប្រត្តិបត្តិ ក្រុមហ៊ុន N.H.O បានសង្កត់ធ្ងន់ថា DreamVille មិនត្រឹមតែជាលំនៅដ្ឋានតែប៉ុណ្ណោះទេ គឺវាថែមទាំងជាតំណាងឱ្យរបៀបរស់នៅបែបថ្មីសម្រាប់ ប្រជាជនខេត្តសៀមរាប។

លោកបានបន្តថា៖ «យើងខ្ញុំជឿជាក់ថា វានឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ក្តីសុបិនដ៏អស្ចារ្យសម្រាប់អ្នកស្រុក អ្នកវិនិយោគ និងមនុស្សជំនាន់ក្រោយ»

Photo 2025 08 13 11 03 15

ផ្សារភ្ជាប់ជាមួយសហគមន៍ ពង្រីកនូវក្តីស្រឡាញ់

ដោយបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា N.H.O និង Atomy Global Group ក៏បានប្រកាសផ្តល់ជំនួយចំនួន 30,000 ដុល្លារសហរដ្ឋអាមេរិកដែលជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ របស់ Atomy - ដើម្បីផ្តល់ជូនគ្រួសារក្រីក្រ ក៏ដូចជាគ្រួសារដែលរងគ្រោះដោយសារជម្លោះព្រំដែនថ្មីៗនេះផងដែរ។

អំណោយនេះមានគោលបំណងជួយដល់គ្រួសារងាយរងគ្រោះក្នុងខេត្តសៀមរាប និងសហគមន៍ជុំវិញ បង្កើនលទ្ធភាពទទួលបានសម្ភារៈចាំបាច់ប្រចាំថ្ងៃ កែលម្អគុណភាពនៃការរស់នៅ និងបង្ហាញពីទស្សនៈរួមរបស់ដៃគូនៃ "ការរីកចម្រើនរួមគ្នាជាមួយសហគមន៍មូលដ្ឋាន”។

នេះក៏ជាសក្ខីភាពមួយចំពោះតម្លៃនៃទំនួលខុសត្រូវចំពោះសង្គមរបស់ Atomy តែងតែកំណត់យកកត្តា មនុស្សជាសំខាន់នៃរាល់គម្រោងអភិវឌ្ឍន៍ទីក្រុង ដោយចាប់ផ្តើមដោយក្តីមេត្តា សកម្មភាពជាក់ស្តែង និងការ រួមបញ្ចូល។

ទំនាក់ទំនង៖

នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ - N.H.O

គេហទំព័រ៖ www.dreamville.net

លេខសេវាអតិថិជន៖ ០៧៧ ៩២១ ១៤១

អាស័យដ្ឋាន៖ ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គុំ សៀមរាប

អំពី N.H.O

N.H.O (ត្រូវបានគេស្គាល់ថាជា NIBC នៅក្នុងប្រទេសកូរ៉េខាងត្បូង) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតសហគមន៍ឱ្យកាន់តែប្រសើរឡើងឆ្លងតាមរយៈគម្រោងលំនៅដ្ឋានគុណភាពខ្ពស់ សមស្របទៅតាមតំបន់នីមួយៗ។ ដោយមានផ្ទះជាង 30,000ខ្នង ដែលត្រូវបាន និងកំពុងអភិវឌ្ឍនៅក្នុងប្រទេសវៀតណាម ថៃ និងកម្ពុជា N.H.O លេចឈានមុខដោយប្រកាន់យកគតិបណ្ឌិត៖ "ការយល់ដឹងអំពីមូលដ្ឋាន - ស្តង់ដារសកល" ។

នៅក្នុងប្រទេសកម្ពុជា N.H.O ទទួលបានការទទួលស្គាល់យ៉ាងខ្លាំងជាមួយ Sarai Resort & Spa ដែលជា គោលដៅទេសចរណ៍លំដាប់ផ្កាយប្រាំឈានមុខគេនៅក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៧ ដែលប្រារព្ធឡើងដោយភ្ញៀវអន្តរជាតិសម្រាប់សេវាកម្មលំដាប់ខ្ពស់ និងការរចនាបែបឥណ្ឌូចិនដ៏ប្លែក។ DreamVille គឺជាជំហានបន្ទាប់នៅក្នុងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ N.H.O ដែលជាចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍ ទីក្រុងប្រកបដោយស្ថិរភាព ដោយរួមបញ្ចូលជាមួយអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

អំពី Atomy Global Group

Atomy គឺជាក្រុមហ៊ុនពាណិជ្ជកម្មសកលដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបើកដំណើរការនៅជាង២០ប្រទេស ដែលមានបណ្តាញសមាជិកជាង១៦លាននាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងពង្រីកទៅក្នុងវិស័យសំខាន់ៗរួមមាន៖ ការអប់រំ អចលនទ្រព្យ និងការថែទាំសុខភាព។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Atomy បម្រើការជាដៃគូយុទ្ធសាស្ត្រ និងជាសហស្ថាបនិកនៃក្រុមហ៊ុន DreamVille ដោយធ្វើការ ជាមួយនឹងក្រុមហ៊ុន N.H.O ដើម្បីរៀបចំការអភិវឌ្ឍន៍ DreamVille នៅខេត្តសៀមរាប៕

Photo 2025 08 13 11 01 18

Photo 2025 08 13 11 03 15

Photo 2025 08 13 11 02 59

Photo 2025 08 13 11 04 13

Photo 2025 08 13 11 05 41

Photo 2025 08 13 11 05 26

Photo 2025 08 13 11 02 51

Photo 2025 08 13 11 02 41

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia