Dairy Queen ® ជាប្រេនអន្តរជាតិមកពីសហរដ្ឋអាមេរិក ផ្តល់ជូនការ៉េមខូន $0.60 ដើម្បីប្រារព្ធភាពជោគជ័យនៃការឈរលើទីផ្សារកម្ពុជាអស់ 14 ឆ្នាំ
Sreymom ChaSEPTEMBER 5 2025

រាជធានីភ្នំពេញ, ថ្ងៃទី05 ខែកញ្ញា ឆ្នាំ2025

Dairy Queen ® Cambodia បានចូលមកវិនិយោគក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ 2012 ទទួលការអនុញ្ញាតនិងទិញសិទ្ធិ ហ្រ្វេនឆាយដោយផ្ទាល់តាមរយៈ American Dairy Queen Corporation ពីសហរដ្ឋអាមេរិកដើម្បីនាំយកនូវការ៉េមដ៏ល្បីល្បាញលំដាប់ពិភពលោក DQ ® Soft Serve Treats ស្របតាមស្តង់ដារអាមេរិកមកកាន់ប្រទេសកម្ពុជា។ ដើម្បីអបអរសាទរពីភាពជោគជ័យលើការវិនិយោគ  Dairy Queen ® មកកាន់ទីផ្សារប្រទេសកម្ពុជា 14 ឆ្នាំនេះ Dairy Queen ® Cambodia បានបង្កើតនូវកម្មវិធីពិសេសទូទាំងប្រទេស ដោយផ្តល់ជូននូវការ៉េមខូនស្តង់ដារអាមេរិកក្នុងតម្លៃ 1 ដើមត្រឹមតែ 2,500៛ ឬ $0.60។ អ្វីដែលកាន់តែពិសេស អតិថិជនក៏អាចចូលរួមក្នុងការសន្សំពិន្ទុប្តូរយកការ៉េម ជាមួយនឹងកម្មវិធី ទិញ ការ៉េមខូន 5 ដើមថែមជូនការ៉េមខូនខ្នាតតូច 1 ដើមដោយឥតគិតថ្លៃ។ កម្មវិធីសន្សំពិន្ទុនេះ មានចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025។  រឹតតែពិសេសជាងនេះទៅទៀត លោកអ្នកគ្រាន់តែថែម 800 រៀល ឬ $0.20 នឹងទទួលបានខូនជ្រលក់សូកូឡា។ 

Photo 2025 09 05 08 39 52

បើក្រឡេកមើលចំណុចសំខាន់ដែលធ្វើឱ្យប្រេន Dairy Queen ® ឈរជើងលើទីផ្សារអន្តរជាតិបានដល់ទៅជាង 80 ឆ្នាំ នោះគឺគ្រឿងផ្សំគោលផ្តាច់មុខ Dairy Queen ® ត្រូវបានពិភពលោកស្គាល់ថា DQ ® Soft Serve ផលិតពីទឹកដោះគោវ៉ានីឡាមានប្រភពដើមពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ 1940។ អស់រយៈពេល 85 ឆ្នាំមកហើយ DQ ® Soft Serve ត្រូវបានបម្លែងទៅជាការ៉េមជាច្រើន ដូចជា Blizzard ®, DQ® Cone, Take Home®, Blizzard ® Cake ។ល។ 

Photo 2025 09 05 08 39 46

ស្វែងយល់អំពី International Dairy Queen, Inc.
International Dairy Queen, Inc. មានទីស្នាក់កាលកណ្តាលនៅ Minneapolis, Minnesota, U.S.A, គឺជាបុត្រសម្ព័ន្ធដ៏ធំរបស់ American Dairy Queen Corporation និង Dairy Queen Canada, Inc ដែលបានពង្រីកអាជីវកម្មសរុប 7,700 សាខាទូទាំងពិភពលោក ជាង 20 ប្រទេស បូករួមទាំងប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឍពី International Dairy Queen (IDQ), ការផ្តល់សិទ្ធិបើកអាជីវកម្ម និងប្រព័ន្ធគ្រប់គ្រងគុណភាព និងសេវាកម្មតាមស្តង់ដារអន្តរជាតិ។ International Dairy Queen (IDQ) គឺជាអាជីវកម្មមួយដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Berkshire Hathaway, Inc.។ ក្រុមហ៊ុន Berkshire ត្រូវបានដឹកនាំដោយលោក Warren Buffett ដែលជាកំពូលអ្នកវិនិយោគ និងជា CEO ប្រចាំក្រុមហ៊ុន Berkshire ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ DairyQueen.com. 

ដោយឡែក ក្នុងអំឡុងពេល 14 ឆ្នាំនេះ Dairy Queen ® Cambodia បានពង្រីកសាខារបស់ខ្លួនដល់ទៅ 33 ទីតាំងដែលមាននៅក្នុងរាជធានីភ្នំពេញ បណ្តាផ្សារទំនើបធំៗ និងតាមទីរួមខេត្តដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ចាម បន្ទាយមានជ័យ កំពង់ធំ ព្រមទាំងមានគម្រោងពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងគុណភាព និងស្តង់ដារផលិតផលការ៉េម Dairy Queen ® Cambodia បានបញ្ជូនបុគ្គលិកឆ្នើមទៅបណ្តុះបណ្តាលទាំងក្នុងស្រុក និងនៅក្រៅប្រទេសដូចជា ប្រទេសចិន ហ្វីលីពីន ជាដើម។ ក្រៅពីនេះ Dairy Queen ® Cambodia ក៏បានចូលរួមក្នុងកម្មវិធីសង្គមជាច្រើនរួមមាន  កម្មវិធីបុណ្យជាតិតាមបណ្តាសកលវិទ្យាល័យធំៗ កម្មវិធីគម្រប់ខួបនៃទិវាបុណ្យឯករាជ្យជាតិនិងគម្រប់ខួប 75 ឆ្នាំនៃទំនាក់ទំនងការទូតរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា   និងកម្មវិធីសប្បុរសធម៌ដើម្បីរួមចំណែកក្នុងសង្គម។ 

ការផ្តល់ជូនសម្រាប់ការ៉េមខូន $0.60 មានតែ Dairy Queen Cambodia តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Facebook: https://www.facebook.com/dairyqueencambodia 
Instagram: https://www.instagram.com/dairyqueen.cambodia/ 
TikTok: https://www.tiktok.com/@dairyqueencambodia

Photo 2025 09 05 08 39 39

Photo 2025 09 05 08 39 30
 

សម្រាប់ទំនាក់ទំនងព័ត៌មាន៖
Facebook: https://www.facebook.com/dairyqueencambodia 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia