ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដៃគ្នាជាមួយចាបក្រហម រៀបចំកម្មវិធីពិព័រណ៍សៀវភៅនិងការងារ លក់សៀវភៅរាប់ពាន់ក្បាលត្រឹមតែ១ដុល្លារ
ធី ស្រីល័ក្ខSEPTEMBER 7 2025156 views

នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា​ម៉ល និងក្រុមហ៊ុន បក្សីមេឌា បានសហការគ្នាដើម្បីរៀបចំកម្មវិធីដ៏ធំមួយគឺ “ពិព័រណ៍សៀវភៅ និងការងារ” ជាលើកទី២ ខណៈកម្មវិធីមួយនេះក៏មានការអញ្ជើញយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងលោក សំ កុសល ស្ថាបនិកក្រុមហ៊ុន បក្សីមេឌា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ ។

១៣

នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅនិងការងារនេះដែរ អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបពីការដឹកនាំរបស់អ្នកឧកញ៉ាផ្ទាល់តែម្តងដោយអ្នកឧកញ៉ាបានមានប្រសាសន៍ថា “កាលពីថ្មីៗនេះខ្ញុំបានប្រកាសជាផ្លូវការអំពីអគ្គនាយកថ្មីដែលត្រូវបន្តវេនពីខ្ញុំហើយ” ដែលនេះគឺជាវប្បធម៌មួយដ៏ល្អខ្លាំងមែនទែនសម្រាប់គ្រួសារ ជីប ម៉ុង។ ដោយសារកាលពីអ្នកឧកញ៉ា លាង ម៉េង នៅអាយុខ្ទង់២០ឆ្នាំ នាពេលនោះម្តាយរបស់អ្នកឧកញ៉ាបានប្រគល់តំណែងមួយឱ្យមកធ្វើការនៅក្រុមហ៊ុន ជីប ម៉ុង នោះត្រឹមជាអ្នកចាត់ចែងកម្មករ ចាត់ចែងឡានទឹកតែប៉ុណ្ណោះ។

១១

ជាមួយគ្នានោះដែរ ត្រង់ចំណុចនេះអ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា នៅពេលដែលយើងបានរៀបចំទុកមុនសម្រាប់អ្នកបន្តវេនពីយើងគឺជាសញ្ញាល្អខ្លាំងមែនទែនសម្រាប់ឱ្យគាត់បានដឹងអំពីបេសកម្មរបស់យើង បានដឹងពីការដឹកនាំរបស់យើងហើយនេះគឺជាចំណុចដឹកនាំមួយដែលក្រុមហ៊ុន ជីប ម៉ុង បានធ្វើ។ ហើយនៅក្នុងតំណែងអគ្គនាយកដែលក្រុមហ៊ុន ជីប ម៉ុង មានចំនួន១៤នេះ គឺក្រុមហ៊ុន ជីប ម៉ុង បានរៀបចំអ្នកបន្តតំណែងរួចរាល់អស់ហើយ ដូចជានៅពេលបច្ចុប្បន្ននេះអ្នកឧកញ៉ា ក៏កំពុងតែបង្ហាត់បង្រៀនផ្ទាល់ទៅដល់អគ្គនាយកថ្មីដែលត្រូវបន្តវេនពីអ្នកឧកញ៉ាផងដែរ។

១២

នៅក្នុងនោះដែរ បើយើងក្រឡេកមកមើលនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅ និងការងារជាលើកទី២ ដែលធ្វើនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល វិញគឺមានសៀវភៅរាប់ពាន់ក្បាលលក់ក្នុងតម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ហើយថវិកា១ដុល្លារនេះក៏នឹងយកទៅជូនដល់វីរៈកងទ័ពរបស់ខ្មែរយើងផងដែរ។

១៥

ដូច្នេះហើយសម្រាប់បងប្អូនដែលចង់បានគំនិតល្អៗ និងចង់បានការងារធ្វើកុំភ្លេចទៅដើរមើលកម្មវិធី ពិព័រណ៌សៀវភៅនិងការងារទាំងអស់គ្នា ព្រោះកម្មវិធីនេះមានលក់ទាំងសៀវភៅបញ្ចុះតម្លៃហើយ ក៏មានតាំងលក់ផលិតផលខ្មែរជាច្រើនប្រភេទទៀតផងដែរ ហើយអ្វីដែលកាន់ពិសេសទៀតនោះក៏មានឱកាសការងារក្នុងស្រុករហូតដល់ទៅជាង ២១ម៉ឺនកន្លែងទូទាំង២៥ខេត្តក្រុងផងដែរ។ លើសពីនេះទៅទៀត ក៏មានការចែកមេរៀនកាត់តវីដេអូតាមទូរស័ព្ទដៃ Free Free សម្រាប់អាជីវកម្មកម្រិតដំបូងថែមទៀតផង។

៩

យ៉ាងណាមិញ នេះជាឆ្នាំទី២ហើយដែលក្រុមហ៊ុនបក្សីមេឌា ក្រោមការជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍សៀវភៅនិងការងារនេះឡើងមក បន្ទាប់ពីមានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២៤ កន្លងទៅ ដែលមានអ្នកចូលរួមរហូតដល់ទៅជាង៥ម៉ឺននាក់រយៈពេល២ថ្ងៃនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

 

គូសបញ្ជាក់ថា ក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនរបស់កូនខ្មែរវិនិយោគដោយខ្មែរ១០០% ដែលបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងក្នុងមួយឆ្នាំៗដល់ប្រជាជនកម្ពុជាហើយក្រុមហ៊ុនតែងតែនៅជាមួយប្រជាជនកម្ពុជាសាងប្រយោជន៍ជាមួយនឹងប្រជាជនកម្ពុជាហើយជ្រោមជ្រែងកម្ពុជាស្ទើរតែគ្រប់វិស័យដូចជា៖ វិស័យអប់រំ វិស័យកីឡា វិស័យសិល្បៈនិងសង្គមជាតិយើងទាំងមូល ហើយនេះគឺជាទំព័រថ្មីមួយដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយក្រុមហ៊ុនបក្សីមេឌា នៅក្នុងការរៀបចំពិព័រណ៍សៀវភៅ និងការងារក្នុងឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍អំណានធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

 

ក្រុមហ៊ុន ជីប ម៉ុង ក្រុមហ៊ុនបក្សីមេឌា មានទស្សនៈវិស័យរួមគ្នាមួយគឺ “យើងចង់ឃើញប្រជាជនកម្ពុជាអានសៀវភៅច្រើនជាងមុន យើងចង់ឃើញប្រជាជនកម្ពុជារីកចម្រើនទៅកាន់តែឆ្ងាយជាងមុន យើងចង់ឃើញកម្ពុជាសំបូរឱកាសការងារច្រើនជាងមុន យើងចង់ឃើញកម្ពុជាក្លាយជាប្រទេសអ្នកមាននាពេលអនាគត ដោយឈរនៅលើស្មារតីខិតខំប្រឹងប្រែង ខ្មែររួមគ្នាខ្មែរនឹងខ្លាំង ស្រលាញ់សៀវភៅគឺស្រលាញ់ជាតិ ស្រលាញ់ការងារគឺស្រលាញ់សេដ្ឋកិច្ចជាតិ”

16

ដូច្នេះហើយដើម្បីកុំឱកាសដ៏ល្អមួយនេះរំលងផុតទៅ បងប្អូនកុំភ្លេចទៅចូលរួមកម្មវិធីពិព័រណ៍សៀវភៅ និងការងារ ចាប់ពីថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៥ ហើយនៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយក្នុងកម្មពិធីពិព័រណ៍សៀវភៅនិងការងារ សៀវភៅបក្សីទាំងអស់គឺមានការបញ្ចុះតម្លៃច្រើនណាស់ដោយមានតែមួយថ្ងៃនេះប៉ុណ្ណោះ កុំភ្លេចជួបគ្នានៅថ្ងៃនេះចាប់ពីម៉ោង៖ ៩:00 ព្រឹក - ៨:០០ យប់ ក្នុងបរិវេណ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល៕

៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia