អបអរ! ទីបំផុតកម្ពុជាអាចនាំចេញដំណាំកែច្នៃ១ប្រភេទទៀតហើយ ទៅកាន់ប្រទេសអ៊ីតាលីជាលើកដំបូង
ធី ស្រីល័ក្ខSEPTEMBER 7 2025279 views

ពីមួយថ្ងៃទៅមួយថ្ងៃផលិតផលរបស់ខ្មែរកាន់តែរីកមុខរីកមាត់ខ្លាំងនៅលើទីផ្សារអន្តរជាតិ ខណៈនាពេលថ្មីៗនេះគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ ចំនួន​ ១៤តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូងហើយ។

 

ចំពោះ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​នេះ ត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូងផងដែរ។

១៨

ជាមួយគ្នានោះដែរ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។

១៩

គូសបញ្ជាក់ថា ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញកាន់តែច្រើននិងទូលំទូលាយបន្ថែមទៀតនាពេលអនាគត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia