Cambodia Tech Catalyst 2024 ជាវេទិកាបច្ចេកវិទ្យាលើកដំបូងដែលគាំទ្រដោយក្រុមហ៊ុន Google Cloud Asia Pacific នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ខែមីនា នៅអគារ Connexion កោះពេជ្រ។ ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនធំទីប្រាំមួយរបស់ពិភពលោកដែលមានតម្លៃក្តោបក្តាប់ទីផ្សារជាង 1 ពាន់ពាន់លានដុល្លារអាមេរិក ដាក់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចូលរួមវេទិកាបច្ចេកវិទ្យាចុងក្រោយបង្អស់នេះនៅកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤
វេទិកាបច្ចេកវិទ្យាលើកដំបូងនេះបានសហការរៀបចំដោយក្រុមហ៊ុន OCIC, Impact Hub និង Khmer Enterprise ដែលនឹងមានការប្រមូលផ្តុំនូវអ្នកជំនាញបចេ្ចកវិទ្យាកម្ពុជា Ecosystem អ្នកជំនាញ Generative AI ពី Google Cloud និងអ្នកធុរៈកិច្ចថ្មី ក្នុងកិច្ចបើកវគ្គបង្ហាញជាបន្តបន្ទាប់នៅមជ្ឈមណ្ឌល Connexion ថ្មី នៅកោះពេជ្រ។
មជ្ឈមណ្ឌលបៃតង Connexion នឹងបើកដំណើរការនៅក្នុងខែនេះ ហើយនឹងបើកស្វាគមន៍ព្រឹត្តិការណ៍បច្ចេកវិទ្យាដំបូងរបស់ខ្លួននៅថ្ងៃទី ១៣ និង ១៤ ខែមីនានេះ។ ក្នុងកិច្ចព័ត៌មានបចេ្ចកវិទ្យា CTO Connect នឹងមានប្រធានផ្នែកជំនាញនៃក្រុមហ៊ុនបច្ចេកវិទ្យាចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍ និងពង្រីកអាជីវកម្មបន្ថែម។
គោលបំណងនៃវេទិកាគឺជំរុញកម្ពុជាទៅកាន់និន្នាការបចេ្ចកវិទ្យាឌីជីថលថ្មី និងបង្ហាញពីប្រព័ន្ធអេកូបច្ចេកវិទ្យា ដោយការនាំមកនូវអ្នកធ្វើសេចក្តីសម្រេចចិត្តជាង ១០០នាក់ ព្រមទាំងការផ្តល់នូវឱកាសចំពោះសិស្សនិស្សិតប្រមាណ ៥០០នាក់ ចូលរួមជាមួយក្រុមការងារ Google ។ ក្នុងនោះ មានការចូលរួមពីសហគ្រាសបង្កើតថ្មី ស្ថាបនិក វិនិយោគិន ធនាគារ និស្សិត និងអ្នកពាក់ព័ន្ធផ្សេងទៀត ព្រឹត្តិការណ៍ដំបូងនេះ នឹងបម្រើដល់ការកសាងឱកាសសម្រាប់មនុស្សគ្រប់គ្នាក្នុងការសិក្សា បង្កើតទំនាក់ទំនង និងអភិវឌ្ឍជំនាញថ្មីៗលើបច្ចេកវិទ្យានាថ្ងៃអនាគត ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។
សហការរៀបចំដោយក្រុមហ៊ុន OCIC និងទទួលការគាំទ្រពីដៃគូរួមមានក្រុមហ៊ុន Khmer Enterprise ក្រុមហ៊ុន ISI Group ធានាគារកាណាឌីយ៉ា ក្រុមហ៊ុន Heineken ក្រុមហ៊ុន Impact Hub សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបចេ្ចកវិទ្យាកម្ពុជា (CAFT), មជ្ឈមណ្ឌល Connexion, ក្រុមហ៊ុន Mekong Strategic Capital, ក្រុមហ៊ុន Cambodia Investment Review, ក្រុមហ៊ុន Kiripost , ក្រុមហ៊ុន Sabay Digital , ក្រុមហ៊ុន Baksey Media ក្រុមហ៊ុន Mekong Focus ក្រុមហ៊ុន SHE Investments ក្រុមហ៊ុន 58cam.com ក្រុមហ៊ុន Rising Giants ក្រុមហ៊ុន Emerging Markets Investment Advisors (EMIA) សាកលវិទ្យាល័យ CamTech សាលាអន្តរជាតិកាណាដាភ្នំពេញ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រុមហ៊ុន Mekhala Radiant គ្រឹះស្ថាន ឃេស អ៉ិននើវេសិន ក្រុមហ៊ុន Mekong Focus និងក្រុមហ៊ុនជាច្រើនទៀត។ ព្រឹត្តិការណ៍នេះមានរយៈពេល ៤ ថ្ងៃ គោលបំណងដើម្បីពង្រឹង និងបង្កើតឱកាសដល់សហគមន៍ និងសហគ្រិនភាពទាំងអស់ ក្នុងការយល់ដឹងបន្ថែមពីវិស័យបចេ្ចវិទ្យាឌីជីថល ការបង្កើតបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមកនៅមជ្ឈមណ្ឌល Connexion និងជាប្រយោជន៍ដល់សហគមន៍ទាំងមូល។
ផ្ដោតលើប្រធានបទសំខាន់ៗចំនួនពីរ រួមមានវគ្គព័ត៌មានបចេ្ចកវិទ្យា CTO Connect ដែលមានរយៈពេលពីរថ្ងៃ និងនៅពេលយប់រួមមានកិច្ចពិភាក្សា និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមករវាងនាយកប្រតិបត្ដិក្រុមហ៊ុនផ្សេងៗ ជាមួយនឹងអ្នកតំណាង Google Cloud។ លើសពីនេះ នឹងមានវគ្គបណ្តុះបណ្តាលពិសេសបន្ថែមទៀតនៅសាកលវិទ្យាល័យ CamTech សម្រាប់និស្សិតសាកលវិទ្យាល័យ និងមួយទៀតនៅសាលាអន្តរជាតិកាណាដាភ្នំពេញ សម្រាប់សិស្សវិទ្យាល័យ។ វគ្គពិសេសទាំងនេះមានគោលបំណងផ្តល់នូវការណែនាំ និងចំណេះដឹងដល់សិស្សនិស្សិតក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញបច្ចេកវិទ្យាផ្ទាល់។ ក្នុងពេលជាមួយគ្នានេះដែរ វាក៏ផ្តល់ឱកាសដល់អ្នកធុរៈកិច្ចថ្មី និងសហគ្រិនដើម្បីផ្លាស់ប្តូរ និងទទួលបាននូវសេវាកម្ម និងដំណោះស្រាយដើម្បីពង្រីក ឬបង្កើនប្រសិទ្ធភាពអាជីវកម្មរបស់ពួកគេតាមរយៈវគ្គ CTO Connect នេះផងដែរ ។
លោក Tea Thierry អនុប្រធានក្រុមហ៊ុន OCIC បានលើកឡើងថា “យើងខ្ញុំពិតជារីករាយក្នុងការសហការរៀបចំវេទិកាCambodia Tech Catalyst ជាមួយដៃគូរបស់យើង ដោយកត់សម្គាល់ពីកិច្ចប្រឹងប្រែងរបស់វិស័យឯកជន ដើម្បីគាំទ្រដល់ការប្រែក្លាយប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យារបស់ប្រទេស។ កម្មវិធីនេះឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់ក្រុមហ៊ុន OCIC គាំទ្រគំនិតច្នៃប្រឌិត និងកំណើនប្រកបដោយចីរភាព ខណៈដែលយើងបានបន្ថែមការចូលរួមចំណែកបង្កើនជំនាញដល់យុវជនកម្ពុជា តាមរយៈឱកាសជាច្រើន ដូចជាវេទិកានេះជាដើម និងកម្មវិធីអនាគតផ្សេងៗទៀត នៅមជ្ឈមណ្ឌលសហគមន៍ Connexion”។
ជាមួយនឹងក្រុមការងារ Google ដែលមកពីសិង្ហបុរី ដឹកនាំដោយលោកស្រី Ong Esna និងលោកស្រី Chiu Kathleen គំនិតផ្តួចផ្តើមនេះ បានរាប់ខ្លះៗនូវសកម្មភាពដែលគាំទ្រប្រព័ន្ធអេកូបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដោយរួមមាន Melanie Mossard និង Kim Kosoma នៃ Impact Hub ឬ Chhem Siriwat នៃ AVI។
ស្ថាបនិកអាជីវកម្មថ្មីៗ និងសហគ្រិន ដូចជា លោក Meas Molika, លោក Chy Sila, លោក Sam Kosal, លោក Jay Kong ឬ Sy Pauv Phou ដែលទទួលបានជោគជ័យក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់ពួកគេ ក៏នឹងត្រៀមខ្លួនរួចរាល់ផងដែរ ដើម្បីផ្តល់នូវគន្លឹះសំខាន់ៗសម្រាប់ស្ថាបនិកវ័យក្មេង។
វត្តមានរបស់វិនិយោគិន និង Venture Capital ក៏ដូចជា Mao Savin នៃ Emerging Markets Investment Advisers (EMIA) និង Kem Bora នៃ Mekong Strategic Capital បានបង្ហាញថា ប្រព័ន្ធអេកូនេះ គឺត្រៀមជាស្រេចនូវកិច្ចសហការកាន់តែច្រើន ដើម្បីគាំទ្រកំណើននៃសហគ្រិនភាព និងសហគមន៍អាជីវកម្មបង្កើតថ្មីៗ។
ស្ថាបនិកអាជីវកម្មថ្មីៗ និងសហគ្រិន ដូចជា លោក Meas Molika, លោក Chy Sila, លោក Sam Kosal, លោក Jay Kong ឬ Sy Pauv Phou ដែលទទួលបានជោគជ័យក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់ពួកគេ ក៏នឹងត្រៀមខ្លួនរួចរាល់ផងដែរ ដើម្បីផ្តល់នូវគន្លឹះសំខាន់ៗសម្រាប់ស្ថាបនិកវ័យក្មេង។
ការចុះឈ្មោះចូលរួម Cambodia Tech Catalyst 2024 បើកជាផ្លូវការហើយ។ ធ្វើការកក់ដើម្បីចូលរួមរបស់អ្នកក្នុងព្រឹត្តិការណ៍នេះ សូមចូលទៅកាន់ https://goo.gle/48npdeT នៅថ្ងៃនេះ។ កន្លែងមានចំនួនកំណត់!
សូមជម្រាបថា Google Cloud គឺជាមុខងារឈានមុខគេនៃប្រព័ន្ធ AI និងគ្រប់គ្រងលើគម្រោងចាប់ផ្តើមដំបូងៗ ដោយរួមមាន Google សម្រាប់កម្មវិធី Startups Cloud ដែលផ្តល់នូវការទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការគាំទ្រអាជីវកម្ម និងផ្តល់ឥណទានរហូតដល់ 200,000 ដុល្លារអាមេរិក (និងរហូតដល់ 350,000 ដុល្លារអាមេរិក សម្រាប់ AI Startups) រយៈពេលជាង ២ឆ្នាំមកហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://goo.gle/southxchange ឬ goo.gle/48npdeT
ចំពោះ OCIC Group គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា។ OCIC Group គឺជាក្រុមក្រុមហ៊ុន និងអាជីវកម្មដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន OCIC ហើយរួមបញ្ចូលនូវផលប័ត្រអាជីវកម្មក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ការអប់រំ ការថែទាំសុខភាព អាកាសយានដ្ឋាន សំណង់ និងវិស្វកម្ម ការលក់រាយ បដិសណ្ឋារកិច្ចចំពោះប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។ ការអភិវឌ្ឍន៍សំខាន់ៗរបស់ OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ កោះពេជ្រ ទីក្រុងនរា ទីក្រុងរណបជ្រោយចង្វា និងទីក្រុងអូឡាំព្យា។
OCIC Group គឺជាសមាជិកមួយនៃ Canadia Group. www.ocic.com.kh
ទំនាក់ទំនងៈ ក្រុមហ៊ុន OCIC អគារ Canadia Tower, ផ្លូវអង្គឌួង (លេខ 315) ភ្នំពេញ ប្រទេសកម្ពុជា។
លោក Jeriko Enriquez – +855 10 713 816 – jeriko.enriquez@ocic.com.kh
កញ្ញា Ambrine Kateb – +855 96 233 7462 – kateb.ambrine@ocic.com.kh