រកស៊ីត្រូវដឹង! ចង់ផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្ន ត្រូវដាក់ពាក្យស្នើសុំទៅកាន់អគ្គនាយកដ្ឋានពន្ធដារ
Sambat SokhlangOCTOBER 20 2023495 views

នៅពេលរកស៊ីម្ចាស់អាជីវកម្មត្រូវដឹងនៅពេលដែលការរកស៊ីខាតឬមានបញ្ហាម្ចាស់អាជីវកម្មអាចធ្វើការផ្អាកដំណើរការរកស៊ីជាបណ្តោះអាសន្នបានដោយត្រូវធ្វើការជូនដំណឹងទៅកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈការដាក់លិខិតស្នើសុំផ្អាកសកម្មជាបណ្តោះអាសន្ន និងវិធានការព្យួរទុកវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមដូចខាងក្រោម ៖

 

១.ការដាក់ពាក្យស្នើសុំ

 

ការស្នើសុំផ្អាកអាជីវកម្មបណ្តោះអាសន្ន ឬការសុំបើកដំណើរការអាជីវកម្មឡើងវិញមានការស្នើសុំជាពីរជម្រើស៖

ជម្រើសទី១ ៖ ការបំពេញបែបបទនិងពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online)

  • ចូលតាមរយៈគេហទំព័រ https://www/tax/gov.kh/km/e-service
  • ប្រើប្រាស់គណនីអ្នកប្រើ (Username) និងពាក្យសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ ករណីមិនមានគណនីប្រើប្រាស់ត្រូវចុះឈ្មោះបង្កើតគណនី។
  • ជ្រើសរើស Icon ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ
  • ជ្រើសរើស Icon ស្នើសុំការផ្អាកអាជីវកម្មឬបើកដំណើរការឡើងវិញ
  • បំពេញព័ត៌មានដែលតម្រូវឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ
  • រួចចុចបញ្ចូលពាក្យស្នើសុំ

 

6118 09079274en Masterfile

 

ជម្រើសទី២ ៖ការបំពេញបែបបទនិងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមរយៈអ៊ីមែល

 

បែបបទនៃការស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ ទម្រង់ (SUS-01) និងត្រូវចុះហត្ថលេខាដោយអភិបាលបណ្ណាធិការ កម្មសិទ្ធិករ ឬអ្នកតំណាងដែលមានលិខិតផ្ទេរសិទ្ធិស្របច្បាប់ (ដែលអាចស្វែងរកបាននៅក្នុងគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ https://www.tax.gov.kh/km/document-form) រួចយកទៅកាន់នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈអ៊ីមែល gdt-vatsus@tax.gov.kh ឬទៅកាន់សាខាខេត្ត /ខណ្ឌ ចំពោះសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាពន្ធដារខេត្ត/ខណ្ឌ បន្ទាប់មកម្ចាស់អាជីវកម្មនឹងទទួលបានលិខិតបញ្ជាក់ការទទួលពាក្យស្នើសុំពីរដ្ឋបាលសារពើពន្ធដើម្បីរង់ចាំ និងតាមដានការឆ្លើយតប។

 

គួរបញ្ជាក់ផងដែរថា ចំពោះការស្នើសុំដំណើរការផ្អាកអាជីវកម្មបណ្តោះអាសន្ននេះសុំមួយ១ដង មិនលើសពី៦ខែ ប្រសិនបើម្ចាស់អាជីវកម្មចង់ផ្អាកទៀតត្រូវស្នើបន្ត៦ខែទៀតបាន។ ហើយបើម្ចាស់អាជីវកម្មបើកដំណើរអាជីវកម្មមុន៦ខែនេះក៏ត្រូវដាក់ពាក្យស្នើសុំបើកដំណើរការវិញមកកាន់អគ្គនាយកដ្ឋានពន្ធដារវិញតាមប្រព័ន្ធអនឡាញឬផ្ទាល់តាមវិធីខាងលើយ៉ាងយូរមុនបើកដំណើរការ១៥ថ្ងៃ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia