មិនធ្លាប់មាន! រោងចក្រធំៗ៣ សម្រុកចូលក្នុងស្រុក១ ក្នុងខេត្តកំពង់ស្ពឺ ផ្តល់ឱកាសការងារជាង៥ពាន់កន្លែង
Bunthoeun KoemJANUARY 6 20235 K views

ជាដំណឹងរីករាយមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដកំពង់ស្ពឺ ខណៈថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងធំៗចំនួន ៣ ដែលមានទុនវិនិយោគសរុបប្រមាណ១៦ លានដុល្លារទៅកាន់ខេត្ដមួយនេះ។ យ៉ាងណាសម្រាប់គម្រោងថ្មីនេះដែរ ក៏បានបង្កើតឱកាសការងារជាង ៤ ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ថែមទៀតផង។

យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ គម្រោងដែលបានអនុម័តខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោម៖

១. ក្រុមហ៊ុន WINDARA INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។

២. ក្រុមហ៊ុន YUE WING CHEONG MANUFACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៣. ក្រុមហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង៕

322487509 594996779245502 3935011415769503982 N (1)

323130477 1189992605279300 765874370733662664 N

323408001 1170404570246859 5866448087528422657 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia