ប្រយ័ត្នដៃគូអន់ចិត្ត! របស់៥ដែលសុភាពបុរស មិនគួរទិញជាកាដូជូនដៃគូនៅថ្ងៃបុណ្យនៃក្ដីស្រាលាញ់
Toeuy HongFEBRUARY 14 2023666 views

ថ្ងៃនៃក្ដីស្រលាញ់ មនុស្សតែងតែមានកាដូជូនគ្នាទៅវិញទៅមកដើម្បីបង្ហាញបញ្ជាក់ពីក្ដីស្រលាញ់និងទុកជារបស់អនុស្សាវរីយ៍និងការចងចាំ។ នៅថ្ងៃនៃទិវាស្ដីស្រលាញ់នេះដែរបុរសៗតែងតែមានកាដូជូនដៃគូរបស់ខ្លួន ក៏ប៉ុន្ដែអ្នកត្រូវចេះជ្រើសរើសកាដូដែលធ្វើឲ្យដៃគូរបស់អ្នកសប្បាយចិត្ត។

ខាងក្រោមនេះគឺរបស់ ដែលបុរសមិនគួរទិញជាកាដូ​ជូនដៃគូថ្ងៃទិវានៃស្ដីស្រលាញ់ ព្រោះអាចនឹងធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត។

. សម្ភារក្នុងផ្ទះ

 ថ្ងៃទិវានៃក្ដីស្រលាញ់គឺស្រ្តីចង់ឲ្យបុរសបញ្ជាក់ថាខ្លួនសំខាន់ប៉ុនណាសម្រាប់ដៃគូរបស់គាត់ ដូច្នេះមុននឹងទិញអ្វីជាកាដូ អ្នកជាបុរសត្រូវគិតមុខក្រោយផង។ បើសិនជាអ្នកទិញសម្ភារក្នុងផ្ទះ ដូចជា ចង្រ្កាន្តនិងសម្ភារកិច្ចការផ្ទះផ្សេងៗ មិនធ្វើឲ្យស្រ្តីសប្បាយចិត្តឡើយ។ ការទិញសម្ភារក្នុងផ្ទះឬសម្ភារសម្រាប់ធ្វើកិច្ចការផ្ទះគឺប្រៀបដូចជារំលឹកស្រ្តីឲ្យខំធ្វើកិច្ចការផ្ទះបន្ថែមអ៊ីចឹង។

. ឧបករណ៍ឬកាតសមាជិកហាត់ប្រាណ

 ការទិញឧបករណ៍ហាត់ប្រាណឬកាតសមាជិកហាត់ប្រាណ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ស្រ្តីមែនទែននៅថ្ងៃទិវានៃក្ដីស្រលាញ់។ អ្នកត្រូវចាំថាស្រ្តីងាយនឹងប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងណាស់។ ដូច្នេះបើអ្នកទិញឧបករណ៍ហាត់ប្រាណជូនគាត់នោះបញ្ជាក់ថាបច្ចុប្បន្នអ្នកកំពុងតែមិនពេញចិត្តនឹងរូបរាងរបស់គាត់ហើយ។

. ទិញរបស់តម្រូវចិត្តខ្លួនឯងតែមិនតម្រូវចិត្តគាត់

បុរសត្រូវដឹងថាតើដៃគូរបស់ខ្លួនឯងចូលចិត្តអ្វី ហើយត្រូវជ្រើសរើសទិញកាដូឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់គាត់។ ការទិញរបស់របរផ្សេងៗដែលមិនមែនជារបស់គាត់ចូលចិត្ត អាចនឹងធ្វើឲ្យគាត់មិនសប្បាយចិត្តហើយទទួលយកទាំងមិនពេញចិត្ត ជាពិសេសអ្នកមិនគួរទិញរបស់ដែលតម្រូវតែចិត្តខ្លួនឯងមិនតម្រូវចិត្តគាត់នោះទេ។

. ទឹកអប់

  ជាការពិតណាស់ការទិញទឹកអប់អ្នកចង់ឲ្យគាត់មានក្លិនក្រអូប ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺថាតើ អ្នកអាចជ្រើសរើសក្លិនទឹកអប់ដែលគាត់ចង់បានឬអត់។ ដូច្នេះបើអ្នកមិនដឹងច្បាស់ទេ គាត់នឹងទទួលបានយកាដូទាំងចិត្តមិនចង់ហើយទុកចោលមិនប្រើទៀតផង។

. ផ្កាងាប់

 តាមពិតផ្កាគឺជារបស់ពេញនិយមបំផុតដែលមនុស្សតែងតែទិញជូនជាកាដូនៅថ្ងៃទិវាក្ដីស្រលាញ់។ ប៉ុន្ដែជាជាងទិញផ្កាងាប់ អ្នកអាចប្ដូរទៅវិញរុក្ខជាតិផ្កាស្រស់ដែលវាអាចរស់បានយូរប្រៀបដូចជាទំនាក់ទំនងរវាងអ្នកនឹងដៃគូរបស់អ្នក។

ជាចុងចក្រោយរីករាយទិវានៃក្ដីស្រលាញ់ Business Cambodia សូមជូនពរបងប្អូន មានសុខភាពល្អ រកស៊ីនិងវិនិយោគទទួលបានផលជាផ្លែផ្កា សល់លុយ សល់ទ្រព្យ រស់នៅមានសុភមង្គលជាមួយមនុស្សជាទីស្រលាញ់និងក្រុមគ្រួសារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia