មាសស្ថិតនៅក្នុងតម្លៃខ្ពស់! អ្នកជំនាញថា ហាងឆេងមាសនឹងបន្តឡើងខ្ពស់បំផុតដល់តម្លៃនេះ
Toeuy HongSEPTEMBER 4 20252.7 K views

នៅឆ្នាំ២០២៥នេះ ទំនោរហាឆេងមាសគឺស្ថិតនៅក្នុងទំនោរកើនឡើង។ ជាក់ស្ដែងបច្ចុប្បន្នតម្លៃហាងឆេងមាសនៅតែខ្ពស់ដោយតម្លៃបច្ចុប្បន្នមានតម្លៃ៣៥៥១ដុល្លារក្នុងមួយអោន( ស្មើនឹង៤២៧៨ដុល្លារក្នុងមួយតម្លឹង)ឬ៤២៧ដុល្លារក្នុងមួយជី។

 

ជុំវិញទំនោរឡើងកើនឡើង លោក Frank Holmes  នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានឲ្យដឹងថាតម្លៃមាសអាចនឹងហក់ឡើងដល់៦០០០ដុល្លារក្នុងមួយអោននៅត្រឹមចុងអាណត្តិរបស់លោក Donald Trump

 

លោកបាននិយាយថាខ្ញុំគិតថាមាសអាចនឹងឡើងដល់៦០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៧២២៨ដុល្លារក្នុងមួយតម្លឹង) ឬស្មើ៧២២ក្នុងមួយជី នៅត្រឹមចុងអាណត្តិរបស់លោកត្រាំងនិងក្នុងអាណត្តិនេះ។ ត្រង់នេះលោកក៏បានបង្ហើបផងដែរថាប្រសិនបត្រាំដាក់ពន្ធ២៥% នោះប្រាក់ដុល្លារអាមេរិកនឹងធ្លាក់ចុះ២៥%ដែលរុញតម្លៃមាសឲ្យហក់ឡើងខ្ពស់។

 

នាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរ កត្តាដែលធ្វើឲ្យមាសហក់ឡើងគឺមាន២ធំៗដោយទីមួយគឺការផ្លាស់ប្ដូរនៃប្រព័ន្ធហិរញ្ញវត្ថុសកលដោយប្រទេសជាច្រើនព្យាយាមគេចចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែលធ្វើឲ្យប្រាក់ដុល្លារកាន់តែបាត់បង់ឥទ្ធពិលហើយមាសចាប់ផ្ដើមកើនឡើង។ ចំណែកទី២គឺធនាគារកណ្ដាលនៃប្រទេសជាច្រើនចាប់ផ្ដើមប្រមូលទិញមាសគឺជាកត្តាធំមួយធ្វើឲ្យមានបន្តឡើងផងដែរ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia