មានចាប់អារម្មណ៍អត់ថាចាប់ពីចុងឆ្នាំ2022 មក ប្រទេសកម្ពុជាមានកម្មវិធីលំដាប់អន្តរជាតិជាច្រើន ព្រមទាំងនាំមកនូវទេសចរជាច្រើនមកផងដែរ តើជាកម្មវិធីអ្វី? ហើយខាងណាជាអ្នករៀបចំព្រឹត្តិការណ៍ទាំងអស់នោះទៅ?
ពេលនេះដែរសូមមកស្គាល់ក្រុមហ៊ុន LeayDoDee Studio (លើយឌូឌី ស្តូឌីយ៉ូ) ដែលមានស្នាក់ការនៅប្រទេសថៃជាអ្នកនាំយកតារាពីប្រទេសថៃផ្ទាល់តែម្តង ហើយសុទ្ធតែជាតារាកំរិតអន្តរជាតិ មានអ្នកគាំទ្រជាច្រើនប្រទេសទៀតផង គ្រប់កម្មវិធីគឺមានអ្នកគាំទ្រហោះពីប្រទេសផ្សេងៗមកមើលផ្ទាល់នៅកម្ពុជាតែម្តង ក្រៅពីនេះក្រុមហ៊ុនខាងលើក៏ជាផលិតកម្មដ៏ល្បីមួយនៅប្រទេសថៃមានបទពិសោធយូរឆ្នាំមកហើយ ដោយភាពយន្តខ្លះក៏បានបញ្ជាំងរួចរាល់នៅក្នុងរោងកុនប្រទេសកម្ពុជាក៏ដូចជាបណ្តារប្រទេសផ្សេងៗនៅអាស៉ីផងដែរ ហើយប្រិយមិត្តអាចចូលមើលក្នុង Netflix ក៏មាន។
កាលពីឆ្នាំ2022 ក្រុមហ៊ុន LeadyDoDee Studio បានមកសម្ពោធរឿង "The Antique Shop" នៅប្រទេសកម្ពុជារួមដំណើរដោយតារាប្រុសពីក្នុងភាពយន្តខ្នាតធំនោះតែម្តង បន្ទាប់មកនៅចុងឆ្នាំ2022 ក្រុមហ៊ុនដដែលបានចាត់កម្មវិធី Fan Meeting បែប Series Y ( រឿង Boy Love ) ដំបូងបំផុតនៅកម្ពុជា។ ពេលនោះសំបុត្រជិត500សន្លឹកលក់ដាច់គ្មានសល់ត្រឹមរយៈពេល15នាទីតែប៉ុណ្ណោះ បង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំណែកអ្នកទិញសំបុត្រមិនទាន់គឺហូរទឹកភ្នែកតែម្តង។
យ៉ាងណាម៉ិញ កាលពីថ្ងៃទី12 វិច្ឆិកា 2024 កន្លងទៅនេះ ក្រុមហ៊ុន LeayDoDee Studio ទើបតែបានបញ្ចប់នូវកម្មវិធី Side By Side Tour Concert in Cambodia ដោយនាំមកនូវតារាសម្តែងដៃគូដ៏ល្បីកម្រិតពិភពលោក Bright Vachirawit Chivaaree និង Win Metawin Opas-iamkajorn ឬគេស្គាល់ថាជា BrightWin ដែល Win មាន Follower នៅ Instagram 14.5 លាននាក់ ចំណែក Bright មាន Follower ចំនួន 18.6 លាននាក់។ តារាទាំងពីរមានតារាងការងារពេញណែនពីដើមឆ្នាំដល់ចុងឆ្នាំ តែខាងប្រទេសយើងបានក្លាយជាម្ចាស់ផ្ទះសម្រាប់ Concert ចុងក្រោយរបស់អ្នកទាំងពីរតែម្តង ដោយនាំជាមួយនូវអ្នកគាំទ្រពីប្រទេសផ្សេងៗជាង10ប្រទេសមកកម្ពុជាយើង ដោយមានអ្នកខ្លះចូលលេងនៅសៀមរាមសិនទើបមកមើលកម្មវិធីនៅភ្នំពេញ។ កម្មវិធី Side By Side រាប់បានថាជា Concert បែប BL ធំបំផុតនៅប្រទេសកម្ពុជា មានអ្នកចូលរួមចំនួនជាង 4000 នាក់ ជាកម្មវិធីដែលអ្នកគាំទ្រនៅតាមប្រទេសផ្សេងៗច្រណែនបំផុត ព្រោះថាជាកម្មវិធីចុងក្រោយរបស់អ្នកទាំងពីរ ហើយមិនមានបន្តនៅប្រទេសណាទៀតទេ មិនបានមើលគឺអត់។
សរុបពីចុងឆ្នាំ2022មក ក្រុមហ៊ុនខាងលើបានចាត់ចែងរៀបចំកម្មវិធីផ្សេងៗមានដូចជា៖
1. JOONG DUNK 1st FAN MEETING IN CAMBODIA នាថ្ងៃទី 3 ធ្នូ 2022 នៅ AEON2 បង្តើតឲ្យមាន Trending នៅបណ្តាញសង្គម X (Twitter) ចំណាត់ថ្នាក់លេខ1។
2. POND PHUWIN 1st Fan Meeting in Cambodia នាថ្ងៃទី 19 កុម្ភៈ 2023 នៅ AEON 3។
3. GEMINI FOURTH 1st Fan Meeting in Cambodia នាថ្ងៃទី 25 មីនា 2023 នៅ AEON 3 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។
4. MY School President 1st Fan Meeting in Cambodia នាថ្ងៃទី 27 និង 28 ឧសភា 2023 នៅ AEON 2 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។
5. Krist Solo Concert Asia Tour 2023 in Cambodia នាថ្ងៃទី15 កក្កដា ឆ្នាំ2023 នៅ AEON 3 ។
6. JoongDunk Hidden ( Love ) Agenda នាថ្ងៃទី 28 តុលា ឆ្នាំ2023 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។
7. Side By Side Tour Concert in Cambodia នាថ្ងៃទី12 វិច្ឆិកា ឆ្នាំ2023 នៅសាលមហោស្រព្យកោះពេជ្រ ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។
មិនទាន់អស់ទេណា ខាងក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរសម្រាប់ឆ្នាំ 2024 នឹងនាំមកនូវកម្មវិធីខ្នាតធំផ្សេងៗទៀត ដើម្បីយកចិត្តអ្នកគ្រាំកម្ពុជាមិនឲ្យជិនណាយនោះឡើយ៕