សេវទុករៀនពេលទំនេរ! ចង់ចេះពាក្យអង់គ្លេសថ្មីៗឱ្យខ្លាំង អាចមករៀនតាមវេបសាយល្បី៤ នេះដោយឥតគិតថ្លៃបាន
ធី ស្រីល័ក្ខJANUARY 28 20254.1 K views

ចំពោះសិស្សានុសិស្សទាំងអស់គ្នា ដែលរៀនអង់គ្លេសយូរឆ្នាំមកហើយប៉ុន្តែនៅតែមានអារម្មណ៍ថា ខ្លួនមិនទាន់ចេះពាក្យអង់គ្លេសថ្មីៗច្រើនទាល់តែសោះ នាពេលនេះកុំព្រួយបារម្ភទៀតព្រោះចាបក្រហមនឹងមកប្រាប់ពីវេបសាយល្បីៗទាំង៤ ដែលបងប្អូនអាចរៀនដោយខ្លួនឯងបាន៖

 

 

សម្រាប់វេបសាយនេះ គឺល្អបំផុតសម្រាប់បងប្អូនដែលទើបតែចាប់ផ្តើមរៀនបកកាសែតជាលើកដំបូង ព្រោះវេបសាយមានចាប់ពីកម្រិត១ រហូតដល់កម្រិត៣ មិនតែប៉ុណ្ណោះវេបសាយនេះថែមទាំងមានសម្លេងនិយាយភាសាអង់គ្លេសឱ្យបងប្អូនចាក់ស្តាប់ហើយរៀនបញ្ចេញសម្លេងខ្លួនឯងបានថែមទៀតផង។

 

. Vocabulary.com

 

វេបសាយនេះ ក៏ជាវេបសាយដ៏ល្អមួយសម្រាប់បងប្អូនដែលកំពុងតែស្ទើរពាក្យថ្មីៗក្នុងភាសាអង់គ្លេស ដោយសារវេបសាយនេះមានបង្រៀនអំពីមវាក្យសព្ទ និងនិយមន័យផងដែរ។

37

. FluentU

វេបសាយនេះ គឺមានបង្រៀនពាក្យអង់គ្លេសតាមរយៈវីដេអូក្នុងពិភពពិតដូចជា ភាពយន្តខ្លីៗ ព័ត៌មាន និងការនិយាយបំផុសគំនិតជាមួយនឹងចំណងជើងរឿងផងដែរ។

 

. BBC Learning English

វេបសាយនេះ គឺមានជាការផ្តល់មេរៀនវាក្យសព្ទ វីដេអូ និងមានបង្រៀនពីការបញ្ចេញសម្លេងក្នុងភាសាអង់គ្លេសកម្រិតផ្សេងៗគ្នា។

 

គួរជម្រាបថា សម្រាប់បងប្អូនដែលមានអារម្មណ៍ថាខ្លួនឯងនៅស្ទើរពាក្យថ្មីៗក្នុងភាសាអង់គ្លេសទៀត បងប្អូនកុំភ្លេចឆ្លៀតរៀនតាមវេបសាយដែលចាបក្រហមបានរៀបខាងលើបាន ព្រោះវេបសាយនេះមានបង្រៀនដោយឥតគិតថ្លៃឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia