វ័យមាស វ័យពេជ្រ យុវជនខ្ទង់១៨​- ២៥ឆ្នាំ មិនគួរបណ្តោយឱ្យខ្លួនស្ពាយរឿង៣ នេះជាប់ខ្លួនឡើយ
Kan DaraDECEMBER 25 2022311 views

ស្ថិតកំឡុងវ័យ ១៨ឆ្នាំដល់២៥ឆ្នាំ ជាវ័យមាសពេជ្ររបស់យុវជន ភាពជាយុវវ័យជាវ័យមួយដែលមនុស្សកំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលចង់ស្គាល់នូវអ្វីដែលថ្មីៗ ប៉ុន្តែមិនគួរបណ្តាយខ្លួនឯងស្ពាយរឿងទាំង៣ នេះជាប់ខ្លួននោះឡើយ វាអាចនាំឱ្យយើងខាតពេល និងមិនអាចសម្រេចគោលដៅក្នុងកំឡុងវ័យដែលពោរពេញដោយថាមពល និងកម្លាំងប្រាជ្ញាបែបនេះ។

.ចាំស្អែក

ចាំស្អែកទៅ នៅសល់ពេលយូរដែរហ្នឹង! ពាក្យនេះតែងតែលឺរឿយៗពីមនុស្សភាគច្រើនដែលគិតថាវាជារឿងធម្មតា និងសាមញ្ញប៉ុន្តែវានឹងក្លាយជាទម្លាប់ដ៏អាក្រក់បំផុតក្នុងជីវិត មិនថាការងារ ការសិក្សារៀនសូត្រនិងការប្រកបអាជីវកម្ម​នោះឡើយ។ ចាំស្អែកចាំធ្វើ ឬចាំស្អែកក៏មិនអីដែរ​ ជាឃាតករឈាមត្រជាក់ទីមួយដែលសម្លាប់ពេលវេលានិងដុតកម្ទេចទាំងឱកាសរបស់អ្នកទៀតផង។

២. ដោះស្រាយយករួចខ្លួន

ការងារ១០គរ បន្ទាន់៥ តែដោះស្រាយបានបន្ទាន់៥ ហើយ​ទុក៥ដែលមិនប្រញាប់ចោលទៀត។​ ការដោះស្រាយយករួចខ្លួនអាចបង្ហាញថាឆ្លាត ប៉ុន្តែគួរកាត់បន្ថយភាពឆ្លាតមានល្បិចចោលខ្លះដើម្បីការងារកាន់តែមានប្រសិទ្ធិហើយជីវិតក៏មិនសូវស្មុគស្មាញ។​ កុំព្យាយាមដោះស្រាយយករួចខ្លួនតែគួរដោះស្រាយពេញមួយជីវិត។

.ពេលវេលា១២ម៉ោង

ពេល២៤ម៉ោង ចែកជា២ស្មើ១២ម៉ោង​ យប់ហើយនិងថ្ងៃប៉ុន្តែជីវិត​និងកាន់តែមានន័យពេលដែលប្រើពេល១២ម៉ោងធ្វើការឱ្យគេនិងធ្វើឱ្យខ្លួន​ឯងឱ្យបានត្រឹមត្រូវ។ បុគ្គលិកភាគច្រើនមិនថាថ្នាក់តូចថ្នាក់ធំមមាញឹកណាស់មួយថ្ងៃៗ អង្គុយមុខកំព្យូទ័រធ្វើការងារដែលក្រុមហ៊ុនដាក់ឱ្យឥតស្រាកស្រាន្តប៉ុន្តែភ្លេចគិតថា ការអភិវឌ្ឍន៍ខ្លួន​ឯង​ មើលថែខ្លួនឯង តាមរយៈការបំពេញការងារឱ្យបានមុនម៉ោង​ សល់ពេលយកមកធ្វើការផ្សេងៗទៀតសម្រាប់ថ្ងៃស្អែកគឺជារឿងសំខាន់។

មែនទែនទៅពេលវេលាជាវត្ថុដែលយើងមិនអាចយកលុយទៅទិញបាន ចាប់ប៉ះមិនបានក៏ពិតមែន តែយើងពិតជាអាចប្រើវាជាកម្មសិទ្ធិរបស់យើងយ៉ាងពេញលេញប្រសិនបើយើង ធ្វើសកម្មភាពចាប់ពីវិនាទីនេះ៕

អត្ថ​បទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia