ឪពុកខ្លា កូនត្រូវតែខ្លាំង!​ វិន័យគ្រួសារដ៏តឹងរឹងចំនួន៥របស់ប្រធានាធិបតី Donald Trump ចំពោះកូនៗ
Ping Chou EngAPRIL 11 2025306 views

លោកប្រធានាធិបតី Donald Trump បានរៀ​បការចំនួន៣លើកនិងមានកូនចំនួន៥រួមមានយុវជន Barron Trump, លោក Donald Trump Jr., លោក Eric Trump, អ្នកស្រី Ivanka Trump, និង អ្នកស្រី Tiffany Trump, ដែលកូនទាំងអស់គឺសុទ្ធសឹងតែចិញ្ចឹម​ឱ្យក្លាយជា អ្នកជំនួញលេចធ្លោបន្តវេនពីឱពុក។  

 

យ៉ាងណាមិញក្នុងនាមជាត្រកូលអ្នកជំនួញនិងជាប្រធានាធិបតីនៃប្រទេសមហាអំណាចផងនោះ គ្រួសាររបស់លោក  Donald Trump ក៏មានវិន័យដ៏តឹងរឹងក្នុងការចិញ្ចឹមកូនប្រុសៗ ចំនួន៥គឺ ទី១គឺហាមប៉ះថ្នាំនិងគ្រឿងញៀន ទី២ហាមផឹកស្រា ទី៣ហាមជក់បារី  ទី៤ហាមចាក់សាក់ និង ទី៥ត្រូវរៀនឱ្យពូកែ ទទួលបានចំណាត់ថ្នាក់ A គ្រប់មុខ។

 

ចំណែក​ឯដំបូន្មានដែលលោក Trump ផ្តល់ទៅកាន់កូនស្រីៗគឺ ទី១ ត្រូវក្លាហាន(Be brave) ហ៊ានធ្វើអ្វីដែលអ្នកដទៃគិតថាមិនអាចនិងហ៊ានសម្រេចចិត្ត។ ទី២ ត្រូវគិតឲ្យធំ(Think big) ហ៊ានដាក់ក្ដីស្រមៃឲ្យធំទើបអាចធ្វើកិច្ចការធំបាននិងទី៣ត្រូវធ្វើនូវអ្វីដែលគិតថាត្រឹមត្រូវ(Always do what you feel right) ទោះជារឿងនោះលំបាក​និងត្រូវអ្នកដទៃបដិសេធក៏ដោយ។

 

គួរជម្រាបថាលោកប្រធានាធិបតីបានរៀបការចំនួន៣លើក ដោយលើកទី១ជាមួយអ្នកស្រី Ivana Trump ទទួលបានចំណងដៃនូវកូន៣រូប រួមមានលោក Donald Jr.  អ្នកស្រី Ivanka, លោក Eric។

 

លើកទី២​រៀបការជាមួយអ្នកស្រី Marla Maples ដោយទទួលបានចំណងដៃកូនស្រី១រូបគឺអ្នកស្រី Tiffany និងការរៀបការលើកទី៣ជាមួយភរិយាបច្ចុប្បន្នអ្នកស្រី Melania Trump ទទួលបានកូនប្រុស ម្នាក់ជាចំណងដៃគឺយុវជន Barron ៕

 

អត្ថប​ទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia