ជិតដល់ថ្ងៃបោះឆ្នោតហើយ! ចង់ដឹងខ្លួនឯងមានឈ្មោះបោះឬអត់ អាចមើលតាមវេបសាយ១ នេះឥលូវបាន
ធី ស្រីល័ក្ខJULY 11 202335 K views

នៅសល់តែប៉ុន្មានថ្ងៃនោះទេ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនៅក្នុងឱកាសបោះឆ្នោតនោះអ្នកធ្វើការគ្រប់វិស័យទាំងអស់នឹងត្រូវបានឈប់សម្រាករយៈពេល ៣ថ្ងៃពេញគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដានេះដើម្បីបានទៅចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ ចំពោះបងប្អូនមួយចំនួនដែលកំពុងតែត្រៀមខ្លួនទៅបោះឆ្នោត តែមិនទាន់ច្បាស់១០០% ថាខ្លួនឯងមានឈ្មោះបោះឆ្នោតឬអត់បងប្អូនចូលទៅកាន់វេបសាយរបស់គ.ជ.ប ឬគណ:កម្មាការជាតិរៀបចំការបោះឆ្នោតតាមតំណភ្ជាប់នេះ https://voterlist.nec.gov.kh/  រួចវាយរួចលោកអ្នកអាចស្វែងរកបាន។

សូមបញ្ជាក់ របៀបនៃការចូលឆែកឈ្មោះបោះឆ្នោតគឺមានតាម៣របៀបគឺ (១).ស្វែងរកតាមរយ:ឈ្មោះ (២).ស្វែងរកតាមរយៈអត្តលេខ (3).ស្វែងរកតាមរយ:លេខអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។ នៅពេលបងប្អូនជ្រើសរើសវិធីណាមួយ បងប្អូនគ្រាន់តែចូលទៅជ្រើសរើសខេត្ត និងឃុំ/សង្កាត់ ដែលខ្លួនត្រូវបោះ រួចវាយបញ្ចូលឈ្មោះនាម និងត្រកូលជាការស្រេច៕

៥

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia