https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
មុខរបរបច្ចេកវិទ្យា
Elon Musk មានគូរប្រជែងហើយ! ក្រុមហ៊ុនមូយនេះកំពុងចង់កាត់មុខកាត់មាត់គម្រោងទិញហ៊ុនTwitter

Toeuy Hong

April 20 2022

249

Elon Muskកំពូលមហាសេដ្ឋីពិភពលោកមានដៃគូរប្រកួតប្រជែងហើយបន្ទាប់ពី​ មានក្រុមហ៊ុនវិនិយោគទុនឯកជនរបស់អាមេរិកដ៏ធំមួយគឺ Thoma Bravo បាន​កំពុងធ្វើការដេញថ្លែភាគហ៊ុនTwitterអាចនិងមានបំណងចង់ប្រគួតប្រជែងជាមួយមហាសេដ្ឋីអវកាសរូបនេះហើយ។

ដោយតាមរយៈការដេញថ្លៃក្នុងតម្លៃ ៤៣ពាន់លានដុល្លារអាមេរិកលើភាគហ៊ុនរបស់ Twitter ស្របពេលដែលTwitterបានប្រកាសពីការកំណត់សម្រាប់ម្ចាស់ភាគហ៊ុនគ្រប់រូបគឺមិនអាចកាន់កាប់ហ៊ុនលើសពី១៥ភាគរយឡើយរួមទាំងលោកElon Muskផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters​​កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២កន្លងទៅ។

គោលបំណងរបស់Elon Muskដែលចង់កែប្រែTwitterទៅជាបណ្ដាញសង្គមមួយដែលមានសេរីភាពក្នុងការបញ្ចេញមតិប៉ុន្តែសំណើនេះមិនសូវជាទទួលបានការគាំទ្រនោះទេ។មូលហេតុនេះហើយបានជាក្រុមហ៊ុនThomaBravoចូលខ្លួនទៅដេញថ្លៃទិញយកភាគហ៊ុនក្នុងបំណងមិនចង់ឱ្យបណ្តាញសង្គមមួយនេះមានការកែប្រែនោះឡើយ។ យ៉ាងណាមិញសម្រាប់សំណើដេញថ្លៃទិញយកTwitterនេះខាងក្រុមហ៊ុនមិនទាន់ចេញមកធ្វើការបកស្រាយជាផ្លូវការនៅឡើយទេ។

គួរបញ្ចាក់ផងដែរទោះបីជាពេលបច្ចុប្បន្ននេះElon Muskកំពុងតែម្ចាស់ភាគហ៊ុនច្រើនជាងគេនៅក្នុងក្រុមហ៊ុនTwitterក៏ពិតមែនប៉ុន្តែលោកបានបដិសេធនូវសំណើក្នុងការឡើងដំណែងជាក្រុមប្រឹក្សាភិបាលរបស់Twitterបាត់ទៅហើយ។ យ៉ាងណាមិញលោកនៅតែមានបំណងចង់ធ្វើកំណែទម្រង់លើផ្លេតហ្វូមមួយនេះអោយកាន់តែងាយស្រួលនិងសេរីដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth