អត្ថបទ >
មុខរបរបច្ចេកវិទ្យា
ឡូយមែន! មុខងារទូរសព្ទមួយនេះអាចដាក់ពាក្យ និងសម្ភាសន៍តាមអនឡាញបានទៀត

Sakada Khon

August 12 2022

136

ចង់បានការងារក្នុងក្តីស្រម៉ៃ ឬប្តូរការងារទៅកាន់ក្រុមហ៊ុនដែលខ្លួនពេញចិត្តលែងជារឿង លំបាកទៀតហើយជាមួយមុខងារថ្មីរបស់ក្រុមហ៊ុន Cambojob ដោយគ្រាន់តែអ្នកទាំងអស់គ្នា ធ្វើការដោនឡូត Cambojob App តាម​រយៈ​ Link: https://play.google.com/store/apps/details?id=com.cambojob.app (android)   នោះអ្នកទាំងអស់គ្នានឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនដូចខាងក្រោម៖

មិនពិបាកស្មុគស្មាញច្រើន និងចំណេញពេលវេលា អ្នកទាំងអស់គ្នាអាចបំពេញប្រវត្តិរូបតាម អនឡាញដោយចំណាយពេលតិច និងទទួលបានការប្រឹក្សាពីអ្នកជំនាញរបស់ Cambojob ដោយឥតគិតថ្លៃក្នុងការរៀបចំប្រវត្តិរូបឲ្យកាន់តែទាក់ទាញ និងឆាប់ទទួលបានការសម្ភាសន៍។

Picture1

មួយវិញទៀត ប្រសិនបើប្រវត្តិរូបរបស់អ្នកអាចទទួលបានការចាប់អារម្មណ៍ពីអ្នកជ្រើសរើស នោះអ្នកនឹងទទួលការសម្ភាសន៍តាមអនឡាញតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចទទួលបានព័ត៌មានលម្អិតបន្ថែមមុនការសម្ភាសន៍នីមួយៗចូលមកដល់ថែមទៀតផង។

Picture2

លើសពីនេះទៅទៀតអ្នកទាំងអស់គ្នាអាចទទួលបានការភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមហ៊ុននានាតាមរយៈTelegram ដែលផ្តល់ដោយក្រុមហ៊ុន Cambojob និងការការពារពីក្រុមហ៊ុនដែលធ្វើអាជីវកម្មខុសច្បាប់។ មុខងារថ្មីនេះបាន​ដាក់​បញ្ចូលរួចរាល់នៅ​ក្នង​​កម្ម​វិធី​ Andriod និង​សម្រាប់​កម្មវិធី​ iOS គឺ​​នៅ​ក្នង​សប្តាហ៍​ក្រោយ​នេះ។

Picture3

ក្រៅពីមុខងារពិសេសៗខាងលើនេះ ក្រុមហ៊ុនក៏បានរៀបចំពិព័រណ៍ការងារដ៏ធំជាងគេផងដែរ នៅថ្ងៃទី20-21ខែសីហាខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថាតិចណូ ដោយមានបណ្តាក្រុមហ៊ុនជាង១០០ស្ថាប័នចូលរួម និងវាគ្មិនល្បីៗចូលរួមចែករំលែក បទពិសោធន៍ក្រោមប្រធានបទ”រៀនចប់ធ្វើអីគេ” ព្រមទាំងមានការចែករំលែកអំពីការប្រកួតប្រជែងក្នុងទីផ្សារការងារជាមួយបច្ចេកវិទ្យា។

លើសពីនេះទៅទៀតសម្រាប់អ្នកចូលរួមសម្ភាសន៍ក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានឱកាស បង្វិលកងដើម្បីទទួលបានរង្វាន់ ថតរូបជាក្រុមដើម្បីទទួលបានរង្វាន់ និងសកម្មភាពកម្សាន្ត ជាច្រើនទៀត។

គួរជម្រាបជូនថា ក្រុមហ៊ុន CamboJob គឺជាក្រុមហ៊ុននាំមុខគេផ្នែកជ្រើសរើសបុគ្គលិកតាម បច្ចេកវិទ្យាឌីជីថល និងបានបើកប្រតិបត្តិការណ៍ជួយស្វែងរកការងារជាង៣ឆ្នាំមកហើយ និងមានដៃគូជាង៥០០០ស្ថាប័នទូទាំងប្រទេស។ ក្រោមការវិនិយោគពីអ្នកវិនិយោគថ្នាក់ អន្តរជាតិ ក្រុមហ៊ុននេះមានចក្ខុវិស័យសម្រួលដល់ការស្វែងរកការងារ១០លានកន្លែង សម្រាប់ប្រជាជនកម្ពុជា៕

ចុះឈ្មោះ  ចូលរួម​ពិព័រណ៍ការងារដោយសេរី https://www.cambojob.com/activity?id=2

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatsApp)

                  + 855 81 697 501 (Customer Service)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ

ហ្វេសប៊ុកផេក៖ CamboJob | Facebook

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth