Steve Ells៖ ៤ចំណុច ធ្វើឲ្យហាងអាហារ Fast Food Chipotle ទទួលបានជោគជ័យសារជាថ្មី

12
12
CIMB BANK – CAR AD

លោក Steve Ells ស្ថាបនិកអាជីវកម្ម Chipotle ដែលជាហាងលក់អាហារប្រភេទ Fast Food ដ៏ល្បីនៅក្នុងប្រទេស ម៉ិកស៊ិក បានមានប្រសាសន៍ថា អាជីវកម្មរបស់លោកប្រឈរមុខនឹងបញ្ហាជាច្រើន ពិសេសគឹដៃប្រកួតប្រជែងដែលមិនធ្លាប់មានអស់រយៈពេល ២៣ឆ្នាំមកនេះ។

ដោយការខិតខំប្រឹងប្រែង ព្យាយាម និងមិនព្រមចុះចាញ់ ទើបធ្វើឲ្យអាជីវកម្មនេះទទួលបានជោគជ័យសារជាថ្មី ហើយកត្តាដែលធ្វើឲ្យអាជីវកម្មនេះ អាចមានឥទ្ធិពលសារជាថ្មីមានដូចជា៖

CANADIA CAR AD

១. ធ្វើឲ្យហាងដំណើរការកាន់តែល្អប្រសើរ៖ វាជាចំណុចស្នូលនៃអាជីវកម្មនេះ។ លោក Steve Ells បានលើកទឹកចិត្តដល់បុគ្គលិកឲ្យធ្វើការកាន់តែរហ័ស មានអនាម័យ និងមានភាពរួសរាយរាក់ជាមួយអតិថិជន និងក្រុមការងារ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា គ្រាន់តែចំណុចមួយនេះ បានធ្វើឲ្យហាងរបស់លោកមានភាពខុសប្លែកយ៉ាងខ្លាំង និងអាចប្រកួតប្រជែងទីផ្សារបាន។

២. ទាក់ទាញអតិថិជនចាស់ៗឲ្យត្រលប់មកវិញ៖ លោក Steve Ells បានបង្ហាញថា ហាងភាគច្រើនផ្តោតតែលើអតិថិជនថ្មីៗបន្ថែម មិនដែលគិតពីការទាក់ទាញអតិថិជនចាស់ៗឲ្យត្រលប់មកវិញនោះទេ ជាងនេះទៅទៀត ជាធម្មតាអតិថិជនដែលបានចូលហាងណាមួយដោយការខកចិត្តហើយ ពួកគាត់នឹងមិនមកជាន់ហាងនោះទៀតទេ ឫក៏មកយូរៗម្តងតែប៉ុណ្ណោះ។ ដូច្នោះ លោកបានបង្កើនការផ្សព្វផ្សាយ និងធ្វើឲ្យហាងកាន់តែទាក់ទាញដល់អតិថិជន ដើម្បីទទួលបានទាំងអតិថិជនចាស់ និងថ្មីបន្ថែមទៀត។

៣. ហាងនៅតែដំណើរការ ពេលមានព្រឹត្តិការណ៍ផ្សេងៗ៖ នេះគឺជាឱកាសក្នុងការប្រកួតប្រជែង ប្រសិនហាងរបស់អ្នក អាចបើកដំណើរការដូចធម្មតា បើទោះបីជាមានព្រឹត្តិការណ៍អ្វីក៏ដោយ ហើយអ្នកគម្បីផ្តល់ប្រាក់បន្ថែម ៤០ភាគរយ ដល់បុគ្គលិក ដែលបានមកធ្វើការនៅវេលានោះ។

៤. តាមឲ្យទាន់បច្ចេកវិទ្យា៖ អ្នកគម្បីបង្ហាញពីភាពទាន់សម័យ ងាយស្រួល ដល់អតិថិជន ដូចជាអាចឲ្យអតិថិជនបញ្ជារទិញផលិតផល ឫអាហារតាមរយៈតាមទូរស័ព្ទជាដើម។ បន្ថែមពីនេះ​ ការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក នឹងជួយឲ្យអាជីវកម្មរបស់អ្នក កាន់រីកចម្រើនថែមទៀត៕

អត្ថបទដោយ៖ HUA

In this article


Join the Conversation