https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
កំពូលអ្នកលក់
ឈ្មោះប្លែក រសជាតិកាន់តែអេម មកស្គាល់យីហោប្រហិតកូនខ្មែរមួយ កំពុងល្បី ស្នាដៃយ៉ាងចំណាន

នៅ ហៀង

May 22 2022

271

ប្រហិតជាអាហាមួយប្រភេទ ដែលមនុស្សនិយម និងចូលចិត្តទទួលទានខ្លាំងបំផុត ប៉ុន្តែបើនិយាយពីប្រហិតដែលចរាចរណ៍លក់នៅលើទីផ្សារបច្ចុប្បន្នវិញភាគច្រើសុទ្ធតែនាំចូល មិនបានដឹងច្បាស់ពីអនាម័យ ការវេចខ្ចប់ អ្នកទទួលទានទៅ បណ្តាលអោយប៉ះពាល់សុខភាពជាដើម ។

តួយ៉ាង Business Cambodia នឹងធ្វើការបង្ហាញពីយីហោប្រហិតមួយដែលកំពុងតែល្បីល្បាញ ហើយវាយលុកខ្លាំងទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តារខេត្តនានាជាង៤ឆ្នាំមកហើយ អោយបងប្អូនទាំងអស់គ្នាបានស្គាល់ ហើយយីហោប្រហិតដែលយើងនឹងបង្ហាញនោះគឺ Villa Meatball ប្រហិតផ្ទះវីឡា ដោយគ្រាន់តែឮ​ឈ្មោះភ្លាម គ្រប់គ្នាអាចស្មានដឹងថាវាជាយីហោរបស់កូនខ្មែរទៅហើយ ។

អ្នកនាង គីរី សុវណ្ណវតីដែលជាម្ចាស់យីហោ បានប្រាប់ Business Cambodia ថា Villa Meatball ប្រហិតផ្ទះវីឡា វាជាឈ្មោះម្យ៉ាងដែលងាយចាំ ងាយហៅ ហើយខុសប្លែកពីគេ តែវាមានភាពជារបស់ខ្លួនឯង អ្វីដែលសំខាន់នោះវាជាយីហោមួយដែលបង្កើតឡើងនៅក្រុងស្រុក ។ តួយ៉ាងបើគេនិយាយពីយីហោប្រាកដណាស់គេនឹងសំដៅទៅដល់ផលិតផលនៅក្នុងហាងជាក់ជាពុំខាន ដោយស្ថាបនិកវ័យប្រមាណជាង២០ប្លាយ មុខស្រស់ប្រិមប្រិយ សម្តីពិរោះរូបនេះបានបន្តថា Villa Meatball ប្រហិតផ្ទះវីឡា ជាយីហោមួយដែលផ្តោតទៅលើការផលិតប្រហិតសាច់គោសុទ្ធ ពោលគឺយកសាច់គោស្រស់ ផលិតចេញជាគ្រាប់ប្រហិតស្វិត ឈ្ងុយឆ្ងាញ់ គ្មានជាតិគីមី ដែលមិនធ្វើអោយប៉ះពាល់ទៅដល់អ្នកទទួលទានឡើយ ។

អ្វីដែលខ្វះមិនបាននោះគឺទឹកជ្រលក់ អ្នកនាងបានបន្ថែមថា ទឹកជ្រលក់វាជាចំណុចស្នូលមួយក្រៅតែពីប្រហិតមានរស់ជាតិឆ្ងាញ់ពិសា ហើយវាក៏ជាចំណុចទាក់ចិត្តអ្នកទទួលទានអោយជាប់មាត់ដកមិនរួច ជាមួយនឹងទឹកជ្រលក់មាន២រសជាតិប្រចាំហាង គឺទឹកសៀងសណ្តែកដីអំពិលទុំ និងទឹកជ្រក់ម្ទេស ដែលផ្សំឡើងដោយគ្រឿងធម្មជាតិជាង៣០មុខឯណ្ណោះ អ្នកទទួលទានដិតជាប់មាត់បំភ្លេចមិនបានឡើយ ។

គួរបញ្ជាក់ថា ប្រហិតផ្ទះវីឡា ជាយីហោរបស់កូនខ្មែរ ដែលកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់មនុស្សគ្រប់រូប ដែលអាចឈរជើងនិងវាយលុកនៅលើទីផ្សារបានជាង៤ឆ្នាំមកហើយ ​ថែមទាំងមានជាច្រើនសាខានៅក្នុងរាជធានីភ្នំពេញ និងបណ្តាលខេត្តនានាជាតំណាងចែកចាយ ។ 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth