អត្ថបទ >
កំពូលអ្នកលក់
លក់ខ្លួនឯងឱ្យដាច់សិន ចាំលក់ផលិតផល! នេះជាក្បួនទិព្វដែលអ្នកលក់ដាច់ខាតត្រូវតែដឹង

នៅ ហៀង

August 12 2022

257

ក្នុង​យុគសម័យ​ដែល​រីកចម្រើន​នេះ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្តើម​ងាក​មក​ចាប់​អារម្មណ៍​លើ​ការបើកមុខ​ជំនួញ​ខ្លួនឯង ជំនួសដោយការ​ធ្វើ​ការ​ឱ្យ​អ្នក​ដទៃ។ ទន្ទឹមនឹងនោះដែរ មនុស្សមួយចំនួនធំបានតាំងខ្លួនថាជាអ្នកលក់ ប៉ុន្តែបែជាលក់មិនដាច់ទៅវិញ មិនដាច់សូម្បីតែខ្លួនឯង។ ថ្ងៃនេះក្រុមការងារ Business Cambodia សូមធ្វើការចែក រំលែកនៅគន្លឹះសំខាន់ៗមួយចំនួន ដែលម្ចាស់ហាងគ្រប់រូបមិនគួររំលង៖

១. តុបតែងមុខមាត់ឱ្យស្អាត៖ ថ្វីត្បិតតែភាពស្រស់ស្អាតគ្រាន់តែជារូបរាងខាងក្រៅក៏ពិតមែន ប៉ុន្តែសម្រស់​មុខមាត់គឺជារឿងដំបូងគេបង្អស់ដែលត្រូវបានអ្នកដទៃកត់សម្គាល់ ខណៈមនុស្សជាច្រើន ដឹងថាវាគ្រាន់តែជារូបរាងខាងក្រៅក៏ដោយ។ ដូចពាក្យមួយឃ្លាលើកឡើងថា “មុខមាត់ស្រស់ស្អាតតែងតែមានឱកាសច្រើនជាងគេ” ដូច្នេះហើយអ្នកលក់ទាំងឡាយត្រូវតែចេះតុបតែងមុខមាត់ឱ្យកាន់តែស្អាតព្រោះវាមានឥទ្ធិពលខ្លាំង ដែលទាញឱ្យអ្នកជំុវិញចង់និយាយជាមួយ ហើយនិយាយទៅមានតែអ្នកចង់ស្តាប់ និងស្របតាមច្រើន។

ជាក់ស្តែង អ្នកអាចកត់សម្គាល់បាន ដូចជាអ្នកលក់ដី ផ្ទះល្វែង ខុនដូ ធនាគារ និងការងារជាច្រើនទៀត សិទ្ធិតែជាអ្នកលក់ដែលមានមុខមាត់ស្រស់ស្អាតប្រឹមប្រិយស្ទើរតែទាំងអស់ ព្រោះវាគឺជាផ្នែកមួយនៃការលក់របស់យើងដែរ ។ 

២. ស្លៀកពាក់សមរម្យ៖ ការស្លៀកពាក់ឱ្យបានល្អនឹងមិនត្រឹមតែបង្កើនទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យមានការចាប់អារម្មណ៍ និងទាក់ទាញអ្នកដ៏ទៃផងដែរ។ ការតុបតែងមុខត្រឹមត្រូវ និងរូបរាងប្រកបដោយវិជ្ជាជីវៈ មានសារៈ សំខាន់ក្នុងការទទួលបានការគោរពមិនថាអ្នកនៅកន្លែងធ្វើការ ឬអ្នកកំពុងរកស៊ីនោះទេ និងបង្កើតចំណាប់អារម្មណ៍ពីសំណាក់មនុស្សជុំវិញថែមទៀត ដូច្នេះនៅពេលអ្នកទទួលបានទំនុកចិត្តលើខ្លួនឯង អ្វីៗដំណើរការទៅដោយរលូន បូករួមទាំងការលក់របស់អ្នកផងដែរ។

គួរជម្រាបផងដែរថា ដើម្បីលក់ផលិតផលដាច់ អ្នកត្រូវតែលក់ខ្លួនឯងឱ្យដាច់សិន ដូច្នេះអ្នកត្រូវតាំងខ្លួនឱ្យសួនផ្កាដែលជាទីពេញចិត្តរបស់មនុស្សជំុវិញខ្លួន ហើយក្រៅពីតុបតែងមុខនឹងខ្លួនប្រាណឱ្យបានល្អហើយនោះ អ្នកក៏ត្រូវតែប្រាកដថាអ្នកមានក្លិននល្អផងដែរ ព្រោះវាជាហេតុផលសំខាន់មួយទៀតដែលឱ្យអ្នកជំុវិញខ្លួនចង់នៅជិត និងមិនមានអារម្មណ៍នឿយណាយពីអ្នក។

អត្ថបទដោយ៖​ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth