អត្ថបទ >
កំពូលអ្នកលក់
វិបត្តិពីរផ្ទួនៗចូលមក អ្នកលក់ខ្សត់ភ្ញៀវ គួរប្រើក្បួនលក់ពិសេស៣នេះដើម្បីទាញភ្ញៀវមកវិញ

នៅ ហៀង

August 11 2022

281

ខណៈពេលដែលបញ្ហាកូវិដ១៩ និងអតិផរណាកើនឡើងបានធ្វើឱ្យ អាជីវកម្មមួយចំនួនត្រូវបានរាំងស្ទះ ទំនិញឡើងថ្លៃ ការរកស៊ីក៏មានបញ្ហាមួយចំនួនដែរ ពោលគឺលក់មិនសូវដាច់ ខ្សត់ភ្ញៀវជាដើម។ ជំុវិញបញ្ហាមួយនេះ យើងនឹងធ្វើការលើកពិសេសៗមួយចំនួនដើម្បីជាគំនិតមួយផ្នែកតូចចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នា កំពុងតែរកស៊ី លក់ដូរ ធ្វើយ៉ាងណាអាចទាញភ្ញៀវទិញនៅសេវាកម្ម ឬផលិតផលរបស់យើង ៖ 

១. លក់ចំណុចពិសេស៖ ក្នុងបរិបទសង្គមរាល់ថ្ងៃនេះ មនុស្សចូលចិត្តចង់ដឹង ចង់ឮអ្វីដែលថ្មី ដូច្នេះហើយការធ្វើអាជីវកម្មដូចគ្នា ប្រសិនបើអ្នករកឃើញអ្វីថ្មីមុនគេនោះ ឱកាសគេស្គាល់អ្នកច្រើន ប៉ុន្តែបើអ្នកធម្មតាដូចតែគេទេ ឱកាសលិចធ្លោរក៏មិនមានដែរ។

ជាឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្ត Tesla បានយកវិធីសាស្រ្តពិសេសមួយក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅលើទីផ្សារ ជំនួសឱ្យការបង្កើតរថយន្តដែលមានតម្លៃសមរម្យដែលមាននៅលើទីផ្សាររួចហើយ។ ភាពខុសប្លែកពីគេ ហើយចំណេញដល់អ្នកជិះ ទាំងនេះហើយបានធ្វើឱ្យ Tesla កំពុងក្តាប់លុយរាប់ពាន់លានដុល្លារក្នុងដៃតាមរយៈការលក់ផលិតផលរបស់ខ្លួន ។

២. លក់ដំណោះស្រាយ៖ ដូចដែលយើងបានលើកឡើងកាលពីអត្ថបទមុនរួចមកហើយ “អ្នកលក់ដែលពូកែរគឺជាអ្នកលក់ដែលពូកែដោះស្រាយបញ្ហាជួនភ្ញៀវ” ជាការពិតណាស់់នៅពេលដែលផលិតផល ឬសេវាកម្មរបស់អ្នកជាអ្វីដែលអតិថិជនចង់បានឬត្រូវការនោះពួកគេនឹងធ្វើការបញ្ជាទិញ ហើយអ្នកអាចលក់ដាច់បានដូចគ្នាលុះត្រាតែអ្នកដឹងអំពីបញ្ហារបស់ភ្ញៀវ ទើបអ្នកអាចណែនាំទៅបានចំល្អ ជាពិសេសនោះគឺអាចដោះស្រាយបញ្ហារបស់ពួកគេបាន ។ 

ឧទាហរណ៍ថា អតិថិជនចង់បានស្បែកជើងដើម្បីពាក់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ តែនៅពេលដែលយើងមិនយល់ច្បាស់ពីតម្រូវការភ្ញៀវ ដោយអ្នកបែជាណែនាំស្បែកជើងប៉ាត់តាទៅកាន់ភ្ញៀវទៅវិញ ដូច្នេះហើយការដឹងបញ្ហាភ្ញៀវគឺជារឿងសំខាន់។

៣. លក់អារម្មណ៍អោយភ្ញៀវ ៖ ជាការពិតណាស់ក្នុងនាមជាអ្នកលក់យកអារម្មណ៍ពីភ្ញៀវបានគឺជារឿងដែលអស្ចារ្យខ្លាំង​ ហើយនៅពេលដែលយើងយកចិត្តពួកគាត់បានហើយ គាត់លែងទៅរកគេទៀតហើយ ។ ជាអ្នកលក់រៀនធ្វើឱ្យុភ្ញៀវសប្បាយចិត្ត ឱ្យបាននៅពេលដែលគេទិញផលិតផលរបស់យើង លុយគឺយើងចង់បាន តែក្រៅពីលុយនោះគឺធ្វើឱ្យភ្ញៀវសប្បាយចិត្តនឹង ទិញយើង ហើយចាយលុយមិនស្តាយក្រោយ ។ 

ជាឧទារហណ៍ថា អ្នកលក់ផ្ទះ រៀនFreeដើមឈើ ខណៈដែលទីតាំងអ្នកផ្សេងមិនមានដាំដើមឈើរfreeទេ តែបើក្រឡេកមកមើលអ្នកវិញគឺយើងអាចធ្វើបាន ការថែមពេលខ្លះវាមិនខាតទេ តែវាជាឱកាសទទួលបានអារម្មណ៍ពីភ្ញៀវទៅ។

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth