ទុរេនបានក្លាយផ្លែឈើដែលកំពុងពេញនិយមខ្លាំងបំផុតក្នុងរដូវកាលនេះ ជាពិសេសប្រទេសថៃដែលបានបង្កើតព្រឹត្តិការណ៍លក់ទុរេនធំៗ នៅប្រទេសរបស់ខ្លួន ដោយកម្មវិធីមួយៗ សិតសឹងតែជាវេទិការក្រក្រើកអស់ប្រទេសជិតខាង ដោយប្រើយុទ្ធសាស្រ្តកើបលុយទាំង៣នេះ ៖
១. បង្កើតកម្មវិធីដេញថ្លៃទុរេន៖ កាលពីឆ្នាំ២០១៩ កន្លងទៅនេះប្រទេសថៃបានបង្កើតវេទិការដេញថ្លៃទុរេន ដោយការដេញថ្លៃនោះបានលក់ចេញក្នុងតម្លៃមួយដែលខ្ពស់បំផុតដែលមានតម្លៃ ៤៨០០០ដុល្លារក្នុង១ផ្លែ ដោយក្នុងនោះមានតារាដែលមានឥទ្ធិពល និងមន្រ្តីធំៗចូលរួម និងផ្សព្វផ្សាយ ហេតុនេះហើយទើបធ្វើឱ្យមនុស្សជារាប់សិបនាក់បានសម្រុកទិញទុរេនពីកសិដ្ឋាននៅក្បែនោះ នេះបើយោងតាមការចុះផ្សាយរបស់សារពត៍មាន CNN។
២. ប៊ូហ្វេទុរ៉េន៖ កម្មវិធីមួយដែលមានឈ្មោះថា Durian Buffet Festival ជាកម្មវិធីញ៉ាំទុរេនដោយសេរី ដោយម្នាក់ចំណាយត្រឹមតែ ៤៩០ បាត ស្មើនឹង ១៤ដុល្លារក្នុងមួយវគ្គ ដែលក្នុងនោះគេកំណត់ពេលត្រឹមតែ ១: ៣០នាទីតែប៉ុណ្ណោះ និងមានអ្នកចាំឈរមើល៣នាក់ក្នុងមួយតុ ជាមួយគ្នានេះដែលក្នុងករណីដែលញាំមិនអស់ពីចាន (១ភាគ៣នៃទុរេន)គេនឹងត្រូវនិន័យ ២៩ដុល្លារ កម្មវិធីមួយនេះទើប តែចាប់ផ្តើមក្នុងឆ្នាំ២០២២២នេះ ហើយមនុស្សជាច្រើនក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរ នេះបើយោងតាមការចុះផ្សាយគេហទំព័ REALDURIAN ។
៣. ខ្ចីដៃAlibaba ឱ្យជួយលក់៖ បើយោងតាមការចុះផ្សាយរបស់សារពត៍មាន THE NATION THAILAND កាលកន្លងបានឱ្យដឹងថា ខណៈពេលដែលលោក JACK MA ស្ថិតនៅក្នុងប្រទេសថៃដើម្បីធ្វើកិច្ចព្រមព្រៀងធំមួយលើការវិនិយោគ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Sontirat Sontijirawong បានផ្តល់អំណោយដល់ស្ថាបនិក Alibaba នៅទុរេនដ៏ល្បីបំផុត ។
ក្រោយការផ្តល់អំណោយនេះ Alibaba បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញទុរេនដែលមានតម្លៃ ៤២៨ លានដុល្លារអាមេរិក។ ស្របគ្នានេះដែរលោក Ma បាននិយាយនៅក្នុងបទសម្ភាសន៍សារព័ត៌មាននៅទីក្រុងបាងកកថា លោកបានបញ្ជាទិញទុរេនពីថៃ ដើម្បីដាក់លក់នៅក្នុងវេបសាយ Alibaba ដោយក្នុងនោះការលក់ទុរេននៅក្នុងវេបសាយAlibaba បានការកើនឡើង និងផ្ទុះការកុម្ម៉ង ច្រើនដោយក្នុង១នាទីកើនឡើងរហូតដល់ ៨០០០០ការកុម៉្មង់ ដែលធ្វើឱ្យប្រទេសថៃ លក់ទុរេនស្ទើរតែ អស់ពីចម្ការ ។
គួរជម្រាបឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០២១ កាលកន្លងទៅនេះ ប្រទេសចិនបាននាំចូលទុរេនពីថៃដែលមានតម្លៃប្រមាណជា ៤.២ ពាន់លានដុល្លារ ប្រហែលជា ៨២១, ៥០០តោន ពោលគឺកើនឡើង ៤២.៤ ភាគរយ បើធៀបនឹងឆ្នាំ២០២០ ៕