អត្ថបទ >
កំពូលអ្នកលក់
ចង់លក់ឱ្យបានច្រើន ច្រកទាំង៤នេះ ជួយអ្នករកស៊ីលក់បោះដុំកាន់តែដាច់ ចំណេញកាន់តែច្រើនទៀត

នៅ ហៀង

August 12 2022

329

បច្ចុប្បន្ននេះអ្នកបោះដុំ និងអ្នកលក់រាយកំពុងតែរីកដូចផ្សិតនៅលើទីផ្សារ អ្នកលក់បោះដុំនៅក្នុងនេះគឺ សំដៅទៅលើម្ចាស់សហគ្រាស់ ដែលជាអ្នកផលិតនិងចែកចាយធំៗទៅកាន់ដៃគូនៅក្នុងបរិមាណច្រើនៗ អ្នកលក់បោះដុំភាគច្រើនចំណេញតិច ប៉ុន្តែអាចលក់ផលិតបានច្រើន ។​ ថ្ងៃនេះ Business Cambodia និងធ្វើការលើកឡើង៤ចំណុច ដើម្បីជាគន្លឹះបន្ថែមជួយដល់បងប្អូនដែលកំពុងតែរកស៊ីបោះដុំ លក់កាន់តែដាច់និងបានច្រើនជាងមុន ៖

របៀបកាត់ស្តុក ៖ ប្រសិនបើទាំងអស់គ្នាជាម្ចាស់ផលិតផល (អ្នកបោះដុំ) ចង់ចែកចាយឱ្យបានច្រើន ច្បាស់ណាស់គឺត្រូវតែមានអ្នកយកទៅចែកចាយបន្តក៏ច្រើនដែរ ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាត្រូវគិតទៅលើរឿងការកាត់ស្តុក មានន័យថាប្រសិនបើយើងលក់បោះដុំ គឺត្រូវរៀបចំរបៀបកាត់ស្តុក អ្នកដែលកាត់ស្តុកទំនិញឬផលិតផលកាន់តែច្រើន តម្លៃក៏ធូរថ្លៃដែរ ធ្វើបែបនេះទោះបីជាចំណេញតិចពិតមែន ប៉ុន្តែយើងលក់បរិមាណបានច្រើន ។

រើសអ្នកលក់មានសម្ថភាព៖ ជាអ្នកលក់បោះដុំ មិនមែនគ្រាន់តែគិតថាឱ្យតែបញ្ចេញទំនិញអស់តែពីស្តុក យកលុយដាក់ក្នុងហោប៉ៅគឺចប់រឿងហើយ តាមពិតទៅអ្នកបោះដុំពិតប្រាកគេមិនគិតរាក់បែបនេះទេ ពោលគឺចង់រកស៊ីបានយូរអង្វែង ត្រូវគិតទៅលើអ្នកចែកចាយឬដៃគូររកស៊ី មានន័យថា រើសអ្នកលក់ដែលមានសមត្ថភាពលក់ពិតប្រាកដ ទោះបីជាមិនច្រើនប៉ុន្តែខ្លឹម ហើយអ្វីដែលយើងអាចសង្កេតមើលឃើញជាអ្នកចែកចាយពូកែនោះគឺ មើលទៅលើបរិមាណនៃការបញ្ជា ទិញ បើយកទំនិញញឹកញាប់ មានន័យថា ពួកគេមានសមត្ថភាពក្នុងការលក់ឬបញ្ចេញទំនិញពីស្តុកអស់ៗ អ្នកលក់ប្រភេទទាំងនេះហើយនឹងជួយអ្នកបានកាន់តែច្រើនក្នុងការបោះដុំបន្ត ។

ចាយលុយធ្វើទីផ្សារ៖ វាជាសម័យបច្ចេកវិទ្យាទៅហើយ មិនមែនយើងនៅតែលក់បែបបុរាណទៀតទេ ទោះបីជាក្រុមហ៊ុនធំៗ ដូចជា កូកាកូឡា ,Walmart , Apple ដែលគេល្បីហើយ ប៉ុន្តែគេនៅតែចាយលុយក្នុងការធ្វើទីផ្សារផលិតផល និងយីហោរបស់គេរាប់លានដុល្លារ ។ ងាកមកបងប្អូនដែលជាអ្នកបោះដុំទាំងឡាយ គួរតែរៀនផ្វើទីផ្សារឱ្យបានច្រើន ដូចជាការផ្សព្វផ្សាយតាមរយៈមធ្យោបាយផ្សេងៗ ជាពិសេសនោះគឺតាមបណ្តាញសង្គម ដែលមានដូចជាហ្វេសប៊ុក TikTok , Instagram ជាដើម ។ ត្រូវចាំថា បើយើងនៅស្ងៀមគ្មានអ្នកណាមកទិញយើងនោះទេ ។

ចូលគ្រុបបោះដុំនិងលក់រាយ៖ មាន​អ្នកលក់បោះដុំ និងអ្នកលក់រាយគឺច្រើនណាស់ ហើយក៏មាននៅក្នុងគ្រុបច្រើនណាស់ដែរ ដូច្នេះទាំងអស់គ្នាដែលជាអ្នកបោះដុំ គួរតែចូលគ្រុបទាំងនោះ ព្រោះវាជាឱកាសល្អមួយដែរ ក្នុងការស្វែងរកអ្នកបោះដុំនិងលក់រាយបន្ត ។ ចំណុចមួយទៀតដែលអ្នកលក់បោះដុំទាំងឡាយមិនគួរមើលរំលងនោះគឺ បើមានតំណាងចែកចាយ នៅក្នុងដៃហើយ មិនថាបោះដុំនិងលក់រាយនោះទេ យើងត្រូវបង្រៀនពួកគាត់បន្ថែមនៅក្នុងការលក់ទំនិញ ឬផលិតផល ប្រសិនបើពួកគាត់ដឹងផ្លូវច្បាស់ ឱកាសនៃការលក់របស់យើងក៏កាន់តែមានច្រើនដែរ ។

អត្ថបទដោយ : នៅ ហៀង Tell: 010785134 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth