https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
កំពូលអ្នកលក់
បើកច្រកព្រំដែនវិញហើយ! មកស្គាល់ផ្សារបោះដុំថៃធំៗ ៥ ឱកាសល្អសម្រាប់អ្នកចាប់ផ្តើមរកស៊ីលក់រាយនិងបោះដុំ

នៅ ហៀង

May 23 2022

277

ទាំងអស់គ្នាដែលជាអ្នករកស៊ីបោះដុំ និងលក់រាយទំនិញផ្សេងៗ ពិសេសនោះគឺសម្លៀកបំពាក់ គួរតែនាំគ្នា ក្រឡេកទៅមើលទីផ្សារប្រទេសថៃ ដោយសារតែប្រទេសមួយនេះមាន ឃ្លាំងនិងផ្សារបោះដុំជាច្រើននៅក្នុង ប្រទេស អាចទិញទំនិញបោះដុំនៅក្នុងតម្លៃធូរថ្លៃ កាន់តែពិសេសនោះចាយលុយតិចក្នុងការដឹងជញ្ជូន ដោយសារតែនៅជាប់កម្ពុជា ។ ហើយថ្ងៃនេះយើងមកធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីផ្សារបោះដុំ និងលក់រាយ ចំនួន៥ ដែលទាំងអស់គ្នាគួរសម្លឹងមើលទំនិញលក់ដាច់ ដែលយើងបានដកស្រង់ចេញពី គេហទំព័ retailplusbangkok ហើកន្លែងបោះដុំធំៗទាំងនោះមានដូចខាងក្រោមនេះ ៖

១ ផ្សារ Bpbae Market  ៖ វាជាផ្សារវ័យចំណាស់មួយមានអាយុកាលប្រមាណជាង៣០ឆ្នាំហើយ ដែលបានទីតាំងនៅទីក្រុងបាំងកក វាត្រូវបានគេស្គាល់ថាជាផ្សារធំបំផុតមួយក្នុងចំណោមផ្សារដៃទៃទៀត ដែលមានបោះដុំ និងលក់រាយទំនិញស្ទើតាគ្រប់មុខ ជាពិសេសនោះគឺសម្លៀកបំពាក់ម៉ូតថ្មីៗ និងប្លែៗរាប់ សិបម៉ូត ដោះដុំ និងលក់រាយនៅក្នុងតម្លៃសមរម្យខ្លាំងបំផុត ហើយអ្នករកស៊ីបោះដុំភាគច្រើន ស្គាល់ផ្សារ មួយនេះច្បាស់ណាស់ ។

២ Pratunam Market ៖ ផ្សារមួយនេះត្រូវបានគេស្គាល់ថាជាផ្សារបោះដុំសម្លៀកបំពាក់ធំបំផុត នៅក្នុងទី ក្រុងបាំងកក អ្នកបោះដុំសម្លៀកបំពាក់ភាគច្រើនគេចូលចិត្តទៅផ្សារមួយនេះខ្លាំង ណាស់ ដោយយសារតែ ​ផ្សារមួយនេះមានទំនិញជាច្រើនមុខងាយក្នុងការជ្រើសរើស ហើយបើទិញបោះដុំកាន់តែ មានតម្លៃធូរថ្លៃ ថែមទៀត ។

៣ Chatachak Market ៖ ផ្សារមួយនេះត្រូវបានគេចាត់ទុកថាជាផ្សារលក់ទំនិញស្ទើរតែគ្រប់មុខ ដែលមាន ទីតាំងនៅក្នុងទីក្រុងបាំងកក ​ហើយទាំងអស់គ្នាក៏អាច​ស្វែងរកទំនិញបោះដុំបានដូចគ្នា ព្រោះអ្នកលក់នៅ ក្នុងផ្សារមួយនេះភាគច្រើនសុទ្ធតែជាអ្នកលក់បោះដុំ សម្លៀកបំពាក់ជាច្រើនប្រភេទ និងគ្រឿង Accessories ពេញនិយមជាច្រើន លក់នៅក្នុងតម្លៃធូរថ្លៃបំផុត ។

៤ ផ្សារ platinum ៖ ផ្សារមួយនេះមានប្រជាប្រិយបំផុតមួយ ហើយក៏ធំណាស់ដែរ ដែលមានហាងនៅ ក្នុងនោះប្រមាណជា ១៥០០ហាង ហាងទាំងនោះភាគច្រើនលក់សម្លៀកបំពាក់បោះដុំ និងគ្រឿង accessories នាំចូមកពីប្រទេសកូរ៉េ ជប៉ុន ហុងកុង ឥណ្ឌា និងចិនជាដើម បោះដុំក្នុងតម្លៃធូរៗ ។

៥ ផ្សារ Sampaeng  ៖ ជាផ្សារមួយមានវ័យចំណាស់នៅក្នុងប្រទេសថៃ ផ្សារមួយនេះក៏បោះដុំ និងលក់រាយ នៅទំនិញជាច្រើនមុខរាប់ទាំងគ្រឿង accessories និងសម្លៀកបំពាក់ទាន់សម័យគ្រប់វ័យ បោះដុំក្នុងតម្លៃធូរៗថៃ ។

សម្រាប់បងប្អូនដែលជាអ្នកបោះដុំ និងលក់រាយថ្មីថ្មោង យើងចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាកុំយកអីវ៉ានមកច្រើនពេក ហើយត្រូវទៅមើលទៅដល់ប្រភពផ្ទាល់ ជាពិសេសនោះគឺស្វែងរកក្រុមហ៊ុនដឹងជញ្ជូនណាដែលមានតម្លៃធូរថ្លៃ ទើបអាចលក់ចំណេញបានច្រើន ។ 

​អត្ថបទដោយ ៖ នៅ ហៀង Te ll : 010785134 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth