https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
អចលនទ្រព្យ
កម្ពុជាអាចនឹងមានផ្លូវល្បឿនលឿន២ទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសង់រួចរាល់

Bunthoeun Koem

May 23 2022

2.9K

បច្ចុប្បន្នកម្ពុជាបានកំពុងផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ ខណៈការសាងសង់សម្រេចបានប្រមាណជាង ៩០% ហើយ ហើយត្រៀវនឹងបើកឲ្យពលរដ្ឋប្រើប្រាស់សាកល្បងនាខែកក្កដា ខាងមុខផងដែរ។ ទាក់ទងនឹងគម្រោងផ្លូវល្បឿនលឿននេះផងដែរ ក្រោយផ្លូវល្បឿនលឿនទី១ រួចរាល់ កម្ពុជាអាចនឹងមានផ្លូវល្បឿនលឿន ២ បន្ថែមទៀត ដែលគម្រោងទាំងនោះរួមមាន៖

១. ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

គម្រោងផ្លូវល្បឿនលឿន មួយនេះត្រូវបានរាជរដ្ឋាភិបាលលើកឡើងច្រើនឆ្នាំមកហើយ ហើយពេលបច្ចុប្បន្នក្រុមទទួលគម្រោងសាងសង់កំពុងធ្វើការសិក្សា។ ក្នុងជំនួបរវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងត្រូវបញ្ចាប់ការសិក្សារយៈពេល២ខែខាងមុន។

សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ មានប្រវែងសរុប ១៣៥ គ.ម ដោយគិតចាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តចំនួន៣រួមមាន កណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ហើយតាមការគ្រោងទុកគម្រោងនេះ អាចនឹងចំណាយទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារសម្រាប់ការសាងសង់។

២. ផ្លូវល្បឿនលឿនតភ្ជាប់ពីឥណ្ឌាមកកម្ពុជា

ថ្មីៗនេះឥណ្ឌាបានបង្ហាញពីគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនត្រីភាគីឆ្លងកាត់ពីឥណ្ឌាតភ្ជាប់មកកម្ពុជា។ ជាមួយគ្នានេះ នៅក្នុងជំនួបប្រជុំរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជាមួយឯកឧត្ដម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមនេះផងដែរ។

នៅក្នុងនោះ ឯកឧត្តម ណារិនដ្រា ម៉ូឌី បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជាដែលគម្រោងនេះពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ានថែមទៀតផង៕

អត្ថបទដោយ: ណើរ ជីណា

 F Et Qac Vvea M12q K274987433 261906889447494 8850120766060729423 N (1)Phnom Penh Sihanoukville Expressway

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth