អត្ថបទ >
អចលនទ្រព្យ
៧ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានរោងចក្រថ្មីៗជាង១០០ ខណៈបង្កើតការងារជាង៧ម៉ឺនកន្លែង

Bunthoeun Koem

August 12 2022

915

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២២ នេះ ប្រទេសកម្ពុជាទទួលបានរោងចក្រថ្មីៗចំនួន ១១២ និងបានបង្កើតឱកាសការងារថ្មីៗជូនពលរដ្ឋជាង ៧៦,៦២៤នាក់ផងដែរ។ នេះបើតាមការលើកឡើងពីមន្ដ្រីជាន់ខ្ពស់នៃក្រសួងឧស្សាហ កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្លែងនៅក្នុងសិន្និសិទសារព័ត៌មានស្ដីអំពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហ កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា «ត្រឹមតែរយៈពេល៧ខែដើមឆ្នាំ ២០២២ យើងមានរោងចក្រថ្មីរហូតទៅដល់១១២រោងចក្រដែលបង្កើត »

ឯកឧត្ដមបានឲ្យដឹងទៀតថា គិតចាប់ពីឆ្នាំ ២០១៧ មកដល់ពាក់ កណ្តាលខែកក្កដា ឆ្នាំ២០២២ រោងចក្រនិងសិប្បកម្ម មានចំនួន១៩៤៧រោងចក្រ ដែលស្ថិតនៅក្នុង២៥រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានកំណើន៤២៥ រោងចក្រ បើប្រៀបធៀបនឹងឆ្នាំ២០១៧ ស្មើនឹងប្រមាណ ២៧.៩២ភាគរយ ធៀបនឹងរយៈកាល៥ឆ្នាំកន្លងមកនេះ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ឆ្នាំ២០១៧ កម្ពុជាមានរោងចក្រធំៗចំនួន១៥២២ រោងចក្រ ហើយរហូតមកដល់ឆ្នាំ២០២២នេះ។

សូមជម្រាបផងដែរថា ទាក់ទងនឹងរោងចក្រនេះដែរ​ មួយរយៈចុងក្រោយនេះគឺមានការវិនិយោគច្រើនទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែង បើតាមការរបស់ការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអនុម័តដល់ក្រុមហ៊ុនដែលបានស្នើសុំវិនិយោគភាគច្រើនគឺជាគម្រោងរោងចក្រដូចជា រោងចក្រកាត់ដេរ រោងចក្រផលិតអំពូល រោងចក្រផលិតគ្រឿងសង្ហារិមជាដើម៕

អត្ថបទ៖ កឹម ប៊ុនធឿន

E534464 B 736 C 4195 A61 F E66741 D

Bee F773 C E C14 45 E9 9 C48 57 B C83 C

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth