អត្ថបទ >
អចលនទ្រព្យ
ទិញផ្ទះអស់លុយច្រើនហើយសំណង់អន់ទៀត! អ្នកជំនាញប្រាប់ពីរបៀបមេីលផ្ទះឲ្យត្រូវ មុនសម្រេចចិត្តទិញ

Bunthoeun Koem

August 11 2022

68

កន្លងមកយើងសង្កេតឃើញថាសំណង់ផ្ទះ ឬបុរី មួយចំនួនតែងតែមានបញ្ហាជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការសាងសង់គ្មានគុណភាព ខណៈកន្លែងមួយចំនួនចូលនៅមិនបានប៉ុន្មានផង ក៏ស្រាប់តែមានបញ្ហារំខាន ដូចជា មានស្នាមប្រេះជញ្ជាំង ជ្រាបទឹក រហូតមានទីតាំងខ្លះ ឈានដល់ការបាក់ស្រុតក៏មាន។

298197515 1191693325024261 2850235568432483580 N

ជុំវិញរឿងរ៉ាវដ៏ស្មុគស្មាញនេះលោក ហេង សោមពិសិដ្ឋ អគ្គនាយកក្រុមហ៊ុ​ន ប៊ីម អ៊ីហ្ស៊ី បានចែករំលែកអំពីគំនិតសំខាន់ ២ ដែលអ្នកចង់បានផ្ទះគួរតែដឹងមុនពេលសម្រេចចិត្តទិញ។ ដោយគំនិតសំខាន់ទាំង ២នោះរួមមាន៖

១. ត្រូវមើលលើម្ចាស់គម្រោង

ត្រង់ចំណុចនេះ លោកពិសិដ្ឋ លើកឡើងថា វាជារឿងសំខាន់ណាស់ក្នុងការស្គាល់ថាអ្នកណាជាម្ចាស់គម្រោងសាងសង់ផ្ទះដែលអ្នកកំពុងតែទិញ។ លោកបញ្ជាក់ថា ជីវប្រវត្តិច្បាស់លាស់របស់ម្ចាស់គម្រោង ជាផ្នែកសំខាន់មួយដែលបញ្ជាក់ថាផ្ទះនោះមានគុណភាពគួរឱ្យទុកចិត្តបានកម្រិតណា។

ឧទាហរណ៍ថា គម្រោងមួយលើកស្លាកសាងសង់ ប៉ុន្តែគ្មានអ្នកណាដឹងសោះថា ម្ចាស់គម្រោងឈ្មោះអ្វីមានប្រភពមកពីណា អ៊ីចឹងតើលោកអ្នកគិតថាអាចទុកចិត្តគម្រោងនោះបានដោយរបៀបណា បើសូម្បីតែអ្នកអភិវឌ្ឍន៍សំណង់នោះជាមនុស្សបែបណាក៏មិនដឹងផង។

២. ឧស្សាហ៍ទៅមើលផ្ទះពេលសាងសង់

លោកបានបន្តទៀតថា ការសាងសង់ផ្ទះប្រៀបបាននឹងការដាំដើមឈើអ៊ីចឹង ប្រសិនបើលោកអ្នកមិនបានថែទាំឱ្យបានដិតដល់នោះទេ ដើមឈើមួយដើមនោះប្រាកដជាងាប់មិនខានឡើយ។ ដូច្នេះទោះបីជាអ្នកមិនមានជំនាញផ្នែកសំណង់ ប៉ុន្តែក៏ត្រូវឧស្សាហ៍ទៅមើល ដើម្បីចៀសវាងការធ្វើខុសបច្ចេកទេសណាមួយ ដូចជាការបូក សសរវៀច ឬរៀបការ៉ូមិនត្រូវជួរជាដើម។ លោកអ្នកត្រូវដឹងថានៅពេលដែលអ្នកមិនឧស្សាហ៍ទៅមើល ជាងមួយចំនួនអាចនឹងមិនធ្វើតាមស្ទង់ដារ ឬអាចនិយាយបានថាធ្វើឱ្យតែរួចពីដៃក៏ថាបាន ដែល​ជាហេតុធ្វើឱ្យសំណង់ផ្ទះរបស់អ្នកងាយនឹងពុក ឬជ្រាបទឹកជាដើម៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

969

968

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth