https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
អចលនទ្រព្យ
CEOក្រុមហ៊ុនអចលនទ្រព្យតម្លៃ ៣ ពាន់លាន$ ថាអ្នកទិញផ្ទះដំបូងៗត្រូវគិតរឿង១នេះ បើមិនចង់ជាប់បំណុល

Bunthoeun Koem

May 23 2022

321

ការទិញផ្ទះដំបូងរបស់អ្នកអាចជារឿងគួរឱ្យរំភើប និងហានិភ័យផងដែរ ដូច្នេះទេតម្រូវឲ្យអ្នកចេះវិភាគក្នុងការវិនិយោគដោយមានភាពឆ្លាតវៃ ដើម្បីកុំឱ្យជាប់ជំពាក់បំណុលគេ។ ពីព្រោះក្នុងការទិញផ្ទះនីមួយៗមិនមែនថាទិញចេះតែទិញនោះទេ លោកអ្នកត្រូវតែមានការប្រកាន់ខ្ជាប់នូវគោលការណ៍មួយឬលើសពីហ្នឹងទៀតក្នុងការសម្រេចចិត្តទិញផ្ទះ។ 

ក្នុងនោះដែរ តាមការលើកឡើងរបស់លោក Eric Wu ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Opendoor ដែលជាក្រុមហ៊ុនអនឡាញសម្រាប់ធ្វើប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋាន បានប្រាប់មកកាន់ទស្សនាវត្តី CNBC កាលពីពេលកន្លងទៅថាអ្វីដែលសំខាន់បំផុតសម្រាប់អ្នកទិញផ្ទះដំបូងត្រូវចងចាំនោះគឺ “ចេះកំណត់ថវិការចំណូលចំណាយ និងចៀសវាងការចាយលើសកំណត់” នេះជាហេតុផលមួយដែលលោក Wu គិតថាសំខាន់ក្នុងការទិញផ្ទះលើកដំបូងពីព្រោះថាបើសិនជាការចាយគ្មានខ្ទង់ត្រឹមត្រូវ មិនចេះគ្រប់គ្រងប្រាក់ចំណូលចំណាយទេ នោះអ្នកច្បាស់ជាជួបបញ្ហាហិរញ្ញវត្ថុក្នុងផ្ទះឬជាប់បំណុលគេជាមិនខាន។

ជាមួយគ្នានេះដែរ មនុស្ស​យើងភាគច្រើនមិន​គិត​ថា​ផ្ទះ​ត្រឹមតែជា​កន្លែង​រស់​នៅ​នោះ​ទេ ប៉ុន្តែ​វា​ក៏អាចចាត់ទុកថា​ជា​ការ​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុដែរ។ បើសិនជាអ្នកចង់ធ្វើឱ្យប្រាកដថាអ្នកកំពុងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដូច្នេះអ្នកត្រូវមានការរំពឹងទុកជាក់ស្តែងអំពីអ្វីដែលអ្នកអាចរកប្រាក់ចំណូលបានសម្រាប់ជីវភាពរបស់អ្នក។

ជារួមមកវិញ សម្រាប់ការទិញផ្ទះលើកដំបូងរបស់អ្នកបើសិនជាអាចគ្រប់គ្រងប្រាក់ចំណូលចំណាយបាន នោះអ្នកនឹងគ្មានហានិភ័យចំពោះការជំពាក់បំណុលគេនោះទេ។ មួយវិញទៀតបើសិនជាអ្នកចង់បានផ្ទះឆាប់ជាដំបូងអ្នកត្រូវចេះ គណនាអំពីប្រាក់ចំណូលចំណាយរបស់អ្នកឱ្យបានត្រឹមត្រូវជាមុនសិន រួចអាចទៅពិភាក្សាជាមួយនិងម្ចាស់ផ្ទះឬម្ចាស់គម្រោងផ្ទាល់ រកដំណោះស្រាយសមស្របណាល្អមួយសម្រាប់បង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់ជាជាងទៅនិយាយជាមួយធនគារ៕

អត្ថបទដោយ: ណើរ ជីណា

105271442 Webp.net Resizeimage 26

Istockphoto 504481783 612x612 (1)

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth