អត្ថបទ >
អចលនទ្រព្យ
បើមិនចង់ទឹកភ្នែក ព្រោះតែខ្ចីធនាគារយកលុយមកទិញដីទុកចោលទេត្រូវយល់រឿងទាំងនេះសិន

Bunthoeun Koem

August 12 2022

111

ជាទូទៅការខ្ចីលុយគេដើម្បីយកមកវិនិយោគគឺជារឿងដែលល្អបំផុត ព្រោះថាការខ្ចីនេះគឺមានគោលដៅច្បាស់លាស់។ ហើយអ្នកខ្លះទៀតខ្ចីលុយគេយកមកទិញផ្ទះ  ទិញខុនដូ និងទិញដីជាដើម ដែលហៅថាបំណុលបន្សល់ទ្រព្យ ។ ប៉ុន្តែយ៉ាងណាមិញតែងតែមានសំណួរជាច្រើនបានលើកឡើងថា ចុះបើទិញដីយកមកទុកចោលតើវាល្អឬអត់? ត្រង់ចំណុចនេះអ្នកដែលបានខ្ចីលុយធនាគារដើម្បីទិញដីយកមកទុកចោលទាំងតែងតែយល់ឃើញថា ការទិញដីគឺមិនចេះធ្លាក់ថ្លៃនោះទេ មួយវិញទៀតគិតថាការទិញដីកាន់តែយូរកាន់តែឡើងថ្លៃ។ ដោយសារតែការយល់ឃើញទាំងនេះហើយទើបមនុស្សមួយចំនួនជំពាក់ធនាគារច្រើនស្ទើដល់ខ្លួនមិនរួច។

ដើម្បីឱ្យកាន់តែច្បាស់ពេលនេះ Business Cambodia នឹងលើកយកចំណុចខ្លះៗមកបញ្ជាក់ជូនលោកអ្នកដើម្បីឱ្យច្បាស់ជាមួយនឹងរឿងរ៉ាវដ៏ស្មុគស្មាញទាំងនេះ។ បើតាមការឱ្យដឹងពីអ្នកជំនាញ បានពន្យល់ថាការទិញអចលនវត្ថុមានមនុស្ស ៣ ប្រភេទ ៖

ទី ១ គឺប្រភេទមនុស្សដែលមានលុយ ៣០ ភាគរយៈនៃតម្លៃដីដី ដូច្នេះមនុស្សប្រភេទនេះគឹមិនយកលុយទៅទិញនោះទេក៏ព្រោះតែលុយមិនគ្រប់។

ទី ២ គឺជាប្រភេទមនុស្សខ្ចីលុយធនាគារ ដើម្បីយកមកទិញដីឬផ្ទះ បន្ទាប់មកគេនឹងជួលដីឬផ្ទះនោះ ដើម្បីបានចំណូលហើយសងទៅធនាគារវិញ។  

ទី ៣ គឺជាប្រភេទមនុស្ស ដែលមិនមានលុយគ្រប់ហើយថែមទាំងទៅខ្ចីលុយធនាគារដើម្បីទិញដីទុកចោល ដោយរងចាំឱ្យតែដីឡើងថ្លៃ។ ចំពោះចំណុចនេះអ្នកជំនាញប្រាប់ថាកុំធ្វើឱ្យសោះ ព្រោះថានៅពេលដែលលោកអ្នកខ្ចីលុយធនាគារយកមកទីដីទុកចោលដោយមិនធ្វើអីសោះ ដោយរង់ចាំតែដីឡើងថ្លៃចាំនឹងលក់ លោកអ្នកអាចនឹងជួបហានិភ័យប្រសិនជាដីនោះមិនមែនជាដីដែលចំតំបន់អភិវឌ្ឍន៍។ ហើយស្របពេលអ្នកគ្មានលុយបង់ធនាគារទៀត លោកអ្នកនឹងដក់ខ្លួនមិនរួចព្រោះតែជំពាក់ធនាគារកាន់ច្រើន។

ចំណុចទាំង​ ៣ នេះគឺជារឿងសំខាន់ ដូច្នេះលោកអ្នកត្រូវស្វែងយល់ឱ្យច្បាស់មុននឹងម្រេចចិត្តទៅខ្ចីលុយធនាគារយកមកទិញដី។ ដូច្នេះនៅក្នុងការវិនិយោគមិនថាលោកអ្នកវិនិយោគទៅលើដីធ្លីឬវិនិយោគទៅលើអ្វីផ្សេងទៀតនោះទេ លោកអ្នកត្រូវសិក្សាឱ្យច្បាស់ទៅលើបញ្ហាប្រឈមទាំងពេលបច្ចុប្បន្ននិងថ្ងៃអនាគត មួយវិញទៀតលោកអ្នកត្រូវសិក្សាទៅលើអ្វីដែលលោកអ្នកកំពុងតែវិនិយោគ ជាពិសេសទៅលើប្រព័ន្ធផ្លូវច្បាប់ជាដើម៕

អត្ថបទដោយ៖ ឌឿក​ ស្រី នុត រតនៈ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth