ប្រើវារាល់ថ្ងៃតិចអត់ដឹងថា អ៊ិនធើណេតមានរឿង៣នេះ ដែលអាចឲ្យអ្នករកលុយបានរាប់លាន$

អ៊ិនធើណេតគឺជាប្រព័ន្ធបណ្តាញដែលមានទំនាក់ទំនងជាសកលដែលប្រើ TCP / IP ដើម្បីបញ្ជូនទិន្នន័យតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនប្រភេទ។ មានមនុស្សប្រមាណជា ៤.៣៣ ពាន់លាននាក់នៃប្រជាជនសរុបរបស់ពិភពលោកដែលបានប្រើប្រាស់បណ្តាញអ៊ីនធឺណេត។ ដូច្នេះអ៊ីធឺណេតបានផ្តល់ឳកាសយ៉ាងល្អបំផុតសម្រាប់អ្នកដែលចេះទាញយកផលប្រយោជន៍ពីវា។ តើយើងអាចទាញប្រយោជន៍អ្វីខ្លះពីអ៊ីនធឺណេត?

ទន្ទឹមនឹងនេះ Business Cambodia សូមលើកយក ៣កត្តាធំៗដែលអ៊ីនធឺណេតអាចធ្វើឲ្យអ្នកក្លាយជាអ្នកមាន ដូចខាងក្រោម៖

១. ឃ្លាំងនៃចំណេះដឹង

នៅក្នុងអ៊ីនធឺណេតមានវីឌីអូ និងកម្រងឯកសារគ្រប់ប្រភេទដែលមានប្រភពចេញពីស្ទើរគ្រប់ប្រទេសនៅលើពិភពលោក។ អ្នកអាចទាញយកវីឌីអូ ឬកម្រងឯកសារទាំងនោះបានតាមសេចក្តីត្រូវការរបស់អ្នក។ ហើយអ្នកអាចរៀននូវអ្វីដែលអ្នកចង់ចេះបានគ្រប់ពេលវេលាគ្រប់ទីកន្លែងដោយមិនចាំបាច់បង់ថ្លៃសិក្សានោះឡើយ ឲ្យតែអ្នកមានទូរស័ព្ទ ឬកុំព្យូទ័រ ឬឧបករណ៍ដែលអាចភ្ជាប់អ៊ីនធឺណេតបានគឺគ្រប់គ្រាន់ហើយ។

២. កូនសោនៃទ្រព្យសម្បត្តិ

វាជាឱកាសដ៏ល្អដើម្បីអ្នកអាចធ្វើឲ្យមនុស្សជាច្រើនស្គាល់អ្នកតាមរយៈអ៊ីនធឺណេត។ ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកនិពន្ធជោគជ័យ ជាដំបូងអ្នកត្រូវធ្វើឲ្យមនុស្ស១លាននាក់ស្គាល់អ្នកជាមុនសិន យ៉ាងហោចណាស់ក៏មានមនុស្ស១០សែននាក់ ទិញសៀវភៅរបស់អ្នកដែរ។ ហើយបើអ្នកចង់ក្លាយទៅជាសហគ្រិនជោគជ័យ អ្នកត្រូវធ្វើឲ្យមនុស្សជាច្រើនស្គាល់ដើម្បីឲ្យពួកគេមានទំនុបចិត្តមកលើផលិតផលរបស់អ្នក។ ប្រសិនបើពួកគេមិនស្គាល់អ្នកទេនោះ ពួកគេមិនជឿលើអ្នកនោះឡើយទោះបីជាផលិតផលរបស់អ្នកល្អបំផុតក្នុងលោកក៏ដោយ។ ដូច្នេះអ៊ីធឺណេតបានផ្តល់ឳកាសឲ្យអ្នកធំខ្លាំងណាស់ក្នុងការបង្កើតការប្រាស្រ័យទាក់ទងល្អ និងមានគេស្គាល់ច្រើន វាគឺជាឳកាសក្នុងការកសាងទ្រព្យសម្បត្តិ និងភាពជោគជ័យបានកាន់តែខ្លាំង។

៣. ប្រភពប្រាក់ចំណូលអកម្ម

ក្នុងបណ្តាញអ៊ីនធឺណេតមានប្រភេទវេបផ្សាយជាច្រើនដែលអាចឲ្យអ្នករកចំណូលបាន។ អ្វីដែលពិសេសនោះ គឺអ្នកអាចធ្វើអ្វីដែលអ្នកស្រលាញ់ ឬចូលចិត្ត និងមិនកំណត់ពេលវេលា តាមរយៈការធ្វើវីឌីអូ ឬសកម្មភាពផ្សេងទៀតដាក់ចូលក្នុងវេបផ្សាយទាំងនោះដូចជាយូធូប ឬវេបផ្សាយផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណេត។ វានឹងនាំឲ្យអ្នកទាញយកប្រាក់ចំណូលយ៉ាងច្រើនមិនថាអ្នកកំពុងគេងក៏ដោយ។ ជាក់ស្តែង មានមនុស្សមិនតិចទេដែលក្លាយជាអ្នកមានដោយសារបណ្តាញអ៊ីធឺណេត ព្រោះពួកគេទទួលបានប្រាក់ចំណូលដោយមិននឹកស្មានដល់។ ហើយមានអ្នកខ្លះទៀតបានលាឈប់ពីការងារពេញម៉ោង ដើម្បីមករកប្រាក់ចំណូលតាមបណ្តាញអ៊ីនធឺណេតវិញក៏មាន។

អត្ថបទដោយ៖ កាន់ ដារ៉ា Facebook: Kann Dara 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES