សង្កាត់ពីរក្នុងខណ្ឌព្រែកព្នៅនឹងត្រូវអភិវឌ្ឍន៍ជាតំបន់គំរូដើម្បីទាក់ទាញភ្ញៀវទេសចរ

កាលពីថ្ងៃទី០៨ ខែកញ្ញា ថ្មីៗនេះ ក្នុងកិច្ចចុះសួរសុខទុក្ខ​ ដើម្បីចែកជូនអំណោយនិងថវិកាមួយចំនួនដល់អ្នកជំងឺក្នុងមន្ទីពេទ្យនៅខណ្ឌពញាពន់និងត្រួតពិនិត្យការដ្ឋានកំពុងសាងសង់ក្នុងខណ្ឌនេះ ឯកឧត្តម ឃួង​ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញបានបង្ហាញពី​គោលបំណង​ក្នុងការអភិវឌ្ឍ​ ​​សង្កាត់​ពញា​ពន់​ និង​សង្កាត់​ពន្សាំង​ ក្នុងខណ្ឌ​ព្រែកព្នៅ​ឱ្យ ប្រែក្លាយជា​សង្កាត់​គំរូ​ដ៏វិសេសវិសាលមួយដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​មកទស្សនានៅតំបន់នេះឱ្យកាន់តែច្រើនជាងមុន ក៏ដូចជារួមចំណែកជួយបង្កើន​សេដ្ឋកិច្ច​​ប្រជាពលរដ្ឋដែលកំពុង់​រស់នៅ​តំបន់​នេះ​ កាន់តែមានភាពរីកចម្រើន និង បង្កភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរ​ ​ផងដែរ។

នៅកំឡុងពេលដែលមានការមមាញឹកក្នុងការជួសជុលនិងសាងសង់ផ្លូវ​ចំនួន១០ខ្សែ​ប្រវែង៦.៤៨២ម៉ែត្រ​ ដែល​បច្ចុប្បន្ន​ទទួលរង​ការខូចខាត​ខ្លាំង​ ហើយក៏​ជា​ផ្លូវ​ដ៏​មមាញឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នេះ លោកបានផ្ដល់អាទិភាពក្នុងការសាងសង់ផ្លូវចំនួនពីរខ្សែរទៀត ដែលមានប្រវែង ​ជាង៧គីឡូម៉ែត្រ​ ​ក្នុង​សង្កាត់​ពញា​ពន់​ និង​ជាង១០គីឡូម៉ែត្រ​ ក្នុង​សង្កាត់​ពន្សាំង​ឱ្យ​បាន​ប្រសើរ​ជាងមុន ​ព្រោះ​ផ្លូវ​ទាំងពីរនេះ ​ ជាផ្នែកមួយ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ឱ្យទៅ​ទស្សនា​រមណីយដ្ឋាន​វប្បធម៌​ភ្នំ​ប្រសិទ្ធ​ និង​ភ្នំ​រាប​ផង​ដែរ​។

លោកក៏បានផ្ដល់ជាអនុសាសន៍បន្ថែមទៀតថា​ “ផ្លូវ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ ហើយ​មានផ្លូវ​ល្អ​គឺ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ ដែល​ក្រុមការងារ​តែង​បាន​យកចិត្ត​ទុកដាក់​គិតគូរ​ខ្លាំង​ទៅលើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ និង​តែង​បាន​ទំ​នុក​បំ​រ៉ុង​ទៅតាម​សំណូមពរ​ និង​លទ្ធភាព​ដែល​មាន​”។

គួរបញ្ជាក់ផងដែរថាតំបន់នេះកំពុងតែមានការសាងសង់ជាលំនៅឋានដែលមានតម្លៃសមរម្យនៅខាងក្រោយផ្សារត្រពាំងព្រាយ ជាពិសេសនៅ​បឹង​តា​ម៉ោក​និងមានការរៀបចំ ជា​កីឡាដ្ឋានក្នុងការប្រកួតទូកកានូនិងរ៉ូអ៊ីង សម្រាប់​ទទួលស្វាគមន៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ខាងមុខនេះផងដេរ។

ការអភិវឌ្ឍជាបន្តបន្ទាប់នេះក្នុងបំណងដើម្បីស្រូបទាញភ្ញៀវជាតិនិងអន្តរជាតិបន្ថែមទៀតមកកាន់តំបន់ដែលកំពុងមានសក្ដានុពលមួយនេះនិងរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់ផងដែរ។

អត្ថបទ៖ភោគ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES