ក្នុងថ្ងៃនេះ តើវិនិយោគិនគួរទិញ ឬលក់មាស ស្របពេលដែលមានទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក?

ក្នុង​សប្ដាហ៍​នេះ ទិន្នន័យ និង​​ព័ត៌មានដែល​អាច​ប៉ះ​ពាល់​ខ្លាំង​ដល់​តម្លៃ​មាស​មាន​ដូច​ជា ទិន្នន័យ​នៃ​ការ​លក់​រាយ​ប្រចាំ​ខែ​របស់​សហរដ្ឋ​អាមេរិក សេចក្ដី​ថ្លែង​ការណ៍​របស់គណៈកម្មាធិការទីផ្សារបើកចំហនៃ​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក ក៏ដូចជា​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​អណត្តិក្រោយ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ។

បើ​យោង​ទៅ​តាម​ទិន្នន័យកាល​ពី​ឆ្នាំមុន អត្រា​លក់​រាយ​ប្រចាំ​ខែ​នៃ​សហរដ្ឋ​អាមេរិកមិន​មាន​ការ​កើន​ឡើង​ឡើយ ប៉ុន្តែ​​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​សេដ្ឋ​កិច្ចសម្រាប់​ខែ​នេះ​​ បានរំពឹង​ថា​ទិន្នន័យ​នេះ​នឹង​មាន​ការ​កើន​ឡើង​ ០.២%។ ម៉្យាង​វិញ​ទៀត ទាក់​ទង​ទៅ​នឹង​ការ​បោះឆ្នោត​អណត្តិ​ក្រោយ​របស់​សហរដ្ឋអាមេរិក អ្នក​វិភាគ​មួយ​ចំនួន​បាន​ព្យាករណ៍​ថា លោក Donald Trump អាច​នឹង​បន្ត​ឈ្នះ​ឆ្នោតនៅ​ឆ្នាំ២០២០ និង​បន្ត​កាន់​តំណែង​របស់​ខ្លួន​សម្រាប់​អណត្តិ​ក្រោយ។ កត្តា​ទាំង​នេះហើយ អាចធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​តម្លៃ​មាស ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ចន្លោះតម្លៃ ១,៤៧៧ ទៅ​ ១,៤៩៨។

ចំណុច​កណ្ដាល (Pivot Point)៖ ១,៤៨៥.៦៩

ខ្សែរបាំងទី១៖ ១,៤៩៤.៣២                     ខ្សែទម្រទី១៖ ១,៤៧៣.១៣

ខ្សែរបាំងទី២៖ ១,៥០៦.៨៨                      ខ្សែទម្រទី២៖ ​១,៤៦៤.៥០

ខ្សែរបាំងទី៣៖​ ១,៥១៥.៥១                     ខ្សែទម្រទី៣៖​ ១,៤៥១.៩៤

 

សម្រាប់ការជួញដូរ​ថ្ងៃនេះ វិនិយោគិនគួរ​លក់​មាស​ក្នុង​តម្លៃ ១,៤៩៥.០០ ដោយ​កំណត់ប្រាក់ចំណេញក្នុង​តម្លៃ១,៤៨៦.០០និង​កំណត់​ការ​ខាត​បង់​ ១,៥០៣.០០។

វិភាគ​ដោយ៖ លោក​ ឡុង​សំណាង

​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​

គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ​៖​

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្តូរ​គ្រប់ពេល​វេលា​ ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​ ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស​ ​លោហៈ​ធាតុ​មាន​តម្លៃ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​ ​ការស្ទង់មតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​ ​អតិថិជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​ ​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​ ​អតិថិជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​ ​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។​

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES