បន្ទាប់ពីប្រកាសផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃដីធ្លីដែលពាក់ពន្ធ័កំពុងហើបខ្លាំង តែហាក់ស្ងាត់អ្នកទិញ

ទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិកនឹងបានត្រូវយកទៅ សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយមានប្រវែងសរុប ៤៧,៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមាន ទទឹងតួផ្លូវសរុប ២៥ ម៉ែត្រ សម្រាប់ផ្លូវរថយន្ត ៤ គន្លង មានទទឹង ៣,៥០ ម៉ែត្រ/គន្លង និងផ្លូវទោ ចក្រយានយន្ត ២ គន្លង ទទឹង ២,២៥ ម៉ែត្រ/គន្លង ។

បច្ចុប្បន្ន​​នេះការ​ទិញ​​លក់​ បាន​កើត​មាន​ជា​ហូរហែ ហើយ​តម្លៃដីធ្លី​បាន​កើន​ឡើង​​តាំង​ពី​យូរ​មក​ហើយ ដែល​ ចន្លោះ​ពី​ផ្លូវ​​​ជាតិ​លេខ​ ៣​ ទៅ​​ផ្លូវ​ជាតិ​លេខ​ ៤ មាន​តម្លៃ​ជា​មធ្យម​​ ​២០០ ​ទៅ ​៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ។

ចំណែក​ចាប់​ពី​ផ្លូវ​ជាតិ​លេខ ៣ ទៅ​ដល់​កោះ​អន្លង់​ចិន មាន​តម្លៃ​​​ចន្លោះ​ពី​​ ១៥០ ​ទៅ​ ៣០០ ​ដុល្លារ និង​ចាប់​ពី​កោះ​អន្លង់ចិន​ទៅ​ដល់​ផ្លូវ​ជាតិ​លេខ​ ១ មាន​តម្លៃ​ជា​មធ្យម​​ពី​ ៤០ ​​​ទៅ​​ ៧០ ​ដុល្លារ​។ នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុនឯកជនម្នាក់បានប្រាប់Business Cambodia។​

តម្លៃអចលនទ្រព្យនៅតំបន់នេះ មានការកើនឡើងជាលំដាប់ ប៉ុន្តែការទិញលក់ មិនសូវជាផុសផុលប៉ុន្មានឡើយ ជាពិសេស ប្រភេទដីពុះឡូតិ៍ ដែលនេះអាចជាសញ្ញាណនៃភាពឆ្អែតនៃវិស័យពុះឡូតិ៍ នៅកម្ពុជាផងដែរ។ ប៉ុន្តែយ៉ាងណាមិញ អ្នកវិនិយោគជាច្រើន បានបញ្ជាក់ថា ទោះមិនសូវមានការទិញលក់ តែតម្លៃដីធ្លីមិនធ្លាក់នោះដែរ។

គួរជម្រាបផងដែរថា ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។

អត្ថបទ៖​ ពេជ្រ ស្រីវណ្ណ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES