ស្ថាបនិកមីស្ទ័រប្រ៊ូរ៖រឿងតូចមួយ ដែលធ្វើឲ្យយីហោក្នុងស្រុកអាចពង្រីកខ្លួនក្លាយជាអាជីវកម្មហ្រ្វេនឆាយបាន

យីហោអាជីវកម្មខ្នាតតូចក្នុងស្រុកភាគច្រើន ជាអាជីវកម្មដែលគ្រាន់តែយកពីគេមកលក់ស្រាប់ៗ ដូច្នេះហើយ ប្រសិនបើយីហោទាំងនេះ ចង់ចេញលក់សិទ្ធិអាជីវកម្ម មិនមែនជារឿងងាយ និងពិបាកកើតឡើងជាទីបំផុត។ ពិបាកនឹងទៅរួច ព្រោះអាជីវកម្មបែបនេះ មិនមានអ្វីដែលជារូបមន្ត និងស្តង់ដារខ្លួនឯងនោះឡើយ។

ម្លោះហើយដើម្បីក្លាយជាយីហោហ្រ្វេនឆាយមួយបាន ទាល់តែម្ចាស់យីហោមួយនោះ បង្កើតរូបមន្តថ្មីមួយដោយខ្លួន ឧបមាថាបើគាត់លក់កាហ្វេ គាត់ត្រូវបង្កើតរូបមន្តថ្មីខុសពីហាងដទៃ ប្រសិនបើគាត់លក់បាយវិញ រាល់មុខម្ហូបទាំងអស់ មានរសជាតិខុសពីហាងដទៃទៀត ដែលកំពុងរកស៊ីរបរដូចគ្នានោះ ធ្វើបែបនេះទើបគាត់អាចបង្កើតស្តង់ដារមួយសម្រាប់អាជីវកម្មខ្លួនបាន។

ការច្នៃប្រឌិត បង្កើតរូបមន្តថ្មី និងនាំយកមកលក់នៅលើទីផ្សារមិនមែនជារឿងងាយស្រួលឡើយសម្រាប់ម្ចាស់យីហោនីមួយៗ ដូច្នេះហើយទើបមានយីហោក្នុងស្រុកតិចមែនទែន ខណៈហ្រ្វេនឆាយតម្រូវឲ្យម្ចាស់យីហោធ្វើការសិក្សា បង្កើតវត្ថុធាតុដើម និងរបៀបធ្វើការឲ្យបានគ្រប់ជ្រុងជ្រោយ ហើយមានបទពិសោធន៍ពង្រីកខ្លួនជាមុនសិន ទើបអាចចេញលក់ហ្រ្វេនឆាយប្រកបដោយទំនុកចិត្តខ្ពស់។

ប៉ុន្តែយ៉ាងណាក្តី ចង់មិនចង់ ប្រសិនបើអ្នកកំពុងរកស៊ី ហើយចង់ចេញហ្រ្វេនឆាយ គួរណាតែរៀនច្នៃបង្កើតរូបមន្តថ្មីដោយខ្លួនឯង និងបង្កើនគុណភាពស្តង់ដារផលិតផល គុណតម្លៃ ធ្វើយ៉ាងណាឲ្យអតិថិជនទទួលស្គាល់​ បើទុកជាលោកអ្នកមិនទាន់ចេញលក់ហ្រ្វេនឆាយក៏យីហោមួយនោះនឹងអាចឈរជើងរឹងមាំលើទីផ្សារផងដែរ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES