ជាសំណាងឬយ៉ាងណា!! ចំណាយមិនដល់២ដុល្លារផងប្រជាជនអ៊ីតាលីនឹងក្លាយជាម្ចាស់ផ្ទះដ៏ធំស្កឹមស្កៃ

វិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងមិនថាតែនៅកម្ពុជា ឬនៅបណ្តាប្រទេសជុំវិញពិភពលោកនោះទេ មិនត្រឹមតែប៉ុណ្ណោះទេ ឥទ្ធិពលនៃសក្កានុពលអចលនទ្រព្យក៏បានធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើងជាលំដាប់ផងដែរ ហើយក៏បានធ្វើឲ្យសន្ទុះនៃការវិនិយោគក៏កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់។

ប៉ុន្តែពិតជាចម្លែក ឬក៏ជាសំណាងរបស់ប្រជាជនអ៊ីតាលីទៅ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិbusinessinside បានឱ្យដឹងថា នៅប្រទេសអ៊ីតាលីកំពុងតែដាក់លក់ផ្ទះក្នុងតម្លៃត្រឹមតែ១យូរ៉ូដែលស្មើរនឹង១.១២ ឬ១.១៦ដុល្លារតែប៉ុណ្ណោះ។

ដោយសារតែទីក្រុង Town of Mussomeli គឺត្រូវបានបោះបង់ចោលក្នុងប្រទេសអ៊ីតាលីកំពុងដាក់លក់ផ្ទះត្រឹមតែជាង 1 ដុល្លារដោយសង្ឃឹមថានឹងទាក់ទាញជនបរទេសឱ្យជួសជុលអចលនទ្រព្យនិងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនរស់ឡើងវិញ។

ដើម្បីទប់ស្កាត់នូវការបោះបង់ចោលផ្ទះបន្ថែមទៀត រដ្ឋាភិបាលអ៊ីតាលីបានចាប់ផ្តើមគ្រប់គ្រងអចលនទ្រព្យនៅទីក្រុងនោះដោយមានគោលដៅសម្រាប់ប្រជាជនខ្លួនគឺការចាត់វិធានការឲ្យប្រជាជនខ្លួនលក់ផ្ទះនៅក្នុងតម្លៃត្រឹមតែ១យូរ៉ូតែប៉ុណ្ណោះ។

ប៉ុន្តែចំពោះការលក់ក្នុងតម្លៃដ៏ទាបមួយនេះគឺត្រូវធ្វើការចុះកិច្ចសន្យាដើម្បីជួសជុលផ្ទះនោះអោយបានស្អាតឡើងវិញ នៅក្នុងរយៈពេល ១ ឆ្នាំ បើពុំដូចនោះទេ គេនឹងត្រូវពិន័យជាទឹកប្រាក់ ៨,០០០ ដុល្លារ ចំណែកឯថ្លៃជួសជុល ត្រូវគេប៉ាន់ស្មានឃើញថាប្រហែលអស់ចាប់ពី ៤,០០០ ទៅ ៦,៤៥០ ដុល្លារក្នុងមួយខ្នង ដែលសមល្មមអាចរស់នៅបានឡើងវិញ។

ការជួសជុល និងដាក់ផែនការណ៍លក់ផ្ទះក្នុងតម្លៃទាបបែបនេះ នោះទីក្រុងចាស់របស់ប្រទេសអ៊ីតាលីមួយនេះ វានឹងចាប់ផ្ដើមមានមនុស្សច្រើនឡើងវិញ មិនធ្វើឲ្យវាក្លាយជាទីក្រុងគេបោះបង់ចោល ឬទីក្រុងខ្មោចឡើយ។

គួរជម្រាបផងដែរថា ផ្ទះដែលលក់ក្នុងតម្លៃ ១ យូរ៉ូនេះ បច្ចុប្បន្នមានត្រឹមតែ ១០០ ខ្នងប៉ុណ្ណោះហើយនឹងត្រូវបន្ថែមប្រហែល ៤០០ ខ្នងបន្ថែមទៀតនៅពេលមុខ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES