បំណងដ៏ធំមួយរបស់ សម្តេច ហ៊ុន សែន គឺធ្វើ យ៉ាងណាត្រូវ កសាងផ្លូវ តភ្ជាប់ពីកម្ពុជាទៅ ថៃឲ្យបាន

ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធជាតិមានរីកចម្រើនជាលំដាប់នាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិកាលពីពេលថ្មីៗនេះថា លោកមានគោលបំណងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពី ប្រទេសកម្ពុជាយើងទៅកាន់ប្រទេសថៃបន្ថែមទៀត។

កាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០១៩នេះសម្ដេចមានប្រសាសន៍ថា ស្ពានរវាងក្រូចឆ្មានឹងស្ទឹងត្រង់ជិតត្រូវបានតភ្ជាប់ហើយ ឥឡូវយើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំចង់តភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ ពីបាត់ដំបងតភ្ជាប់មក​ ដែលឥឡូវយើងធ្វើផ្លូវមួយខ្សែគឺផ្លូវលេខ៥៧ ពីខេត្តពោធិ៍សាត់ ហើយនឹងតម្រង់ទៅព្រំដែនថ្មដារ។ហើយនៅពេលខាងមុខ នឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូតមកពោធិ៍សាត់ ហើយកាត់ចេញទៅកោះកុងដើម្បីតភ្ជាប់របៀង

ទន្ទឹមនិងនេះសម្តេចតេជោ បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងបួនដែលជំរុញឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាតើបន្ថយបន្ទុកទៅលើការចំណាយក្នុងមធ្យោបាយធ្វើដំណើរផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋាភិបាលធ្លាប់បានរកជំនួយនិងត្រៀមបើកការដ្ឋានដើម្បីសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែដែល តភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨ផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES