ម្ចាស់ហាងវ័យក្មេងបីរូបបើកហាងដំបូងនៅបាត់ដំបងសោះពង្រីកបាន៦សាខា  ត្រៀមបើកសាខាថ្មីនៅខេត្តសៀមរាប

គេច្រើនឃើញមានយីហោល្បីៗពីភ្នំពេញ ពង្រីកខ្លួនទៅតាមបណ្តាខេត្តនានា ប៉ុន្តែមានភាគតិចណាស់ ដែលយីហោនៅតាមបណ្តាខេត្តល្បីឈ្មោះ និងពង្រីកខ្លួនមកកាន់ភ្នំពេញ និងខេត្តសៀមរាប ដែលមានអ្នកធ្វើដំណើរទៅលេងច្រើនទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក។

អ្នកនាងហ៊ួរ ម៉េងលី ម្ចាស់ហាងហាវៃខេក បានបង្ហើបថា តាមពិតដំបូងឡើយ អាជីវកម្មមួយនេះដំណើរការតែនៅបាត់ដំបងប៉ុណ្ណោះ ប៉ុន្តែក្រោយពេលដែលគាត់បានLive ញឹកញាប់នៅលើFacebook អតិថិជនដែលនៅភ្នំពេញបានកុម្ម៉ង់ញាំជាបន្តបន្ទាប់ និងតែងតែបញ្ចុះបញ្ចូលគាត់ឲ្យបើកហាងថ្មីបន្ថែមនៅភ្នំពេញ ពីព្រោះនំដែលផ្ញើរមកមួយចំនួនខូចទ្រង់ទ្រាយដើមព្រោះចម្ងាយផ្លូវឆ្ងាយពេក។

ម្ចាស់ហាងខេកវ័យក្មេងរូបនេះ បន្តថា ក្រោយបើកនៅភ្នំពេញអតិថិជនចាប់ផ្តើមស្គាល់ និងលក់ដាច់លើសពីការរំពឹងទុក គាត់ក៏សម្រេចចិត្តបើកបន្តនៅខេត្តសៀមរាប ស្របពេលដែលនំខេកចាប់ផ្តើមមានអ្នកញាំច្រើនមិនត្រឹមតែ សម្រាប់កម្មវិធីដូចមុនទៀតនោះទេ។ 

ក្រោយហាវៃខេក”HawaiiCake” លក់ដាច់នៅភ្នំពេញ និងសៀមរាប អាជីវកម្មមួយនេះចាប់ផ្តើម មានអ្នកសុំទិញសិទ្ធអាជីវកម្មបណ្តើរៗដែរ ប៉ុន្តែម្ចាស់ហាងរូបនេះនៅមិនទាន់រៀបចំរួចរាល់ក្នុងការលក់ហ្រ្វេនឆាយនៅឡើយទេ។ 

គួរជម្រាបថា ហាវៃខេក”HawaiiCake” នឹងសម្ភោធសាខាទីពីរនៅខេត្តសៀមរាបឆាប់ៗនេះ  ស្ថិតនៅលើផ្លូវស៊ីវត្ថា ទល់មុខនំប៉័ងនាគព័ន្ខ និងសាខាទីមួយក្នុងខេត្តសៀមរាបដូចគ្នាមានទីតាំងនៅទល់មុខរង្វង់មូលវត្តដំណាក់ លោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 096 777 18 33 , 096 58 68 703៕

 

អត្ថបទដោយ៖NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES