ក្រោយលិចលង់ និងវត្តមានអគារប្រេះ អគាររលំ អចលនទ្រព្យខេត្តព្រះសីហនុ អាចនឹងធ្លាក់ដែរឬទេ?

គ្រោះធម្មជាតិ បានធ្វើឲ្យខេត្តប៉ែកនិរតី ខេត្តព្រះសីហនុ បានធ្វើឲ្យជន់លិចលង់ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន មិនតែប៉ុណ្ណោះ មួយរយៈនេះ ខេត្តមួយនេះ បានមានវត្តមាន អគារប្រេះ អគាររលំ អគារទ្រេត ជាដើម ដែលបានធ្វើឲ្យអ្នកវិនិយោគមួយចំនួនតូចហាក់រអារ ក្នុងការចូលខ្លួនវិនិយោគបន្តិច។

អ្នកជំនាញ បានប្រាប់ថា គ្រាន់តែបញ្ហា ប៉ុណ្ណេះ មិនអាចធ្វើឲ្យតម្លៃអចលនទ្រព្យនៅខេត្តសក្តានុពលនេះ អាចធ្លាក់ចុះនោះទេ វាគ្រាន់តែមិនទាន់អាចដោះដូរបាន ភ្លាមៗប៉ុណ្ណោះ ព្រោះដោយសារគ្រោះធម្មជាតិ។ ម្យ៉ាងវិញទៀត គ្រោះធម្មជាតិនេះ មិនបានកើតឡើងនៅខេត្តនេះមួយដែរ ប៉ុន្តែគ្រោះទឹកជំនន់បានកើតឡើង នៅខេត្តដូចជា កំពត រតនគិរី ជាដើម ដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ជាច្រើន។

យោងតាមអ្នកជំនាញ បានប្រាប់ទៀត ថា នៅពេលទឹកស្រក ហេដ្ឋារចនាសម្ពន្ធ័ ត្រូវបានរៀបចំ រួចរាល់ ហើយនោះ តម្លៃអចលនទ្រព្យ នៅខេត្តសក្តានុពលមួយនេះ នឹងអាចកើនឡើងបន្ថែមទៀត។ ម្យ៉ាងវិញទៀត អចលនទ្រព្យ នៅព្រះសីហនុ វាខ្ពស់បាត់ទៅហើយ ដូចនេះអត្រាធ្លាក់ចុះ វាមិនអាចនោះទេ ព្រោះអចលនទ្រព្យដូចជា ខុនដូ ផ្ទះល្វែង តែងមានកំណើនឥតឈប់ឈរ ។

គួររំលឹកថា កាលពីថ្មីៗនេះសំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់អគារស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ ដោយមានការចូលរួមពីម្ចាស់អគារ និងម្ចាស់ដី ។ 

លោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់អគារ មានទីតាំង ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់ផ្នែកអគារ ខាងឆ្វេងអគារស្រុតប្រវែង ១១៧mm និងផ្នែកខាងស្តាំស្រុតប្រវែង ៩០mm និងប្រេះស្រាំ) ថ្មីៗនេះរដ្ឋបាលខេត្ត បានចេញ រុះរើសំណង់ ជាបន្ទាន់ ។ 

ដោយឡែកសំណង់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ រដ្ឋបាលខេត្តបាន ចេញលិខិត ជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ។ ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំង ត្រូវរុះចេញ ។ 

ហេតុការដ៏អាក្រក់ គឺរលំអគារកម្ពស់ ៧ ជាន់ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដែលការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ CHEN KUK អាយុ ៣៩ ឆ្នាំ បានជួលដីសាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស អាយុ ៦៥ ឆ្នាំជនជាតិខ្មែរ ម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ឈ្មោះ XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ​ DENG XING GIU ភេទប្រុស អាយុ​ ៤៨ឆ្នាំ​​​ និងអ្នក ម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ ៤៨ឆ្នាំ។

អ្វីដែលធ្វើឲ្យប្រជាជនខេត្តនេះ ខូចចិត្តបំផុតនោះ កាលពីយប់ថ្ងៃទី០៨ ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ បានជួបគ្រោះទឹកជំនន់ដោយ​ទឹកភ្លៀង ធ្វើ​ឱ្យ​លិចលង់​ភូមិឋាន​របស់​ពួកគេ។ ពេលនេះ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​កំពុង​បារម្ភ​ពី​បញ្ហា​សុខភាព​ព្រោះ​ពួកគេ​លើកឡើង​ថា ទឹក​ដែល​លិចលង់​ទាំងនោះ​ហូរហៀរ​ចេញ​បង្គន់ និង​ប្រឡាយ​ទឹក​ស្អុយ និង​ពោរពេញ​ដោយ​សំរាម។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

Adtag for Mobile Grow:-
Online

RELATED ARTICLES