https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
អត្ថបទ PR
បច្ចុប្បន្ន​ភាពនៃព័ត៌មា​ន​អំពី​​សេវាកម្មអ៊ិនធឺណិត សម្រាប់អតីតអតិថិជន OPENNET ដែលជាអតិថិជនរបស់ EZECOM នាពេលនេះ

Sopheak Pich

May 23 2022

ចាប់​តាំង​ពី​​​ក្រុមហ៊ុន Ezecom (Ezecom Co., Ltd.) បាន​ទទួលការផ្ទេរអតិថិជនពី​​ក្រុមហ៊ុនជាប់បំណុល King Technologies Co., Ltd. (KT) ដែល​​ផ្តល់សេវាកម្មអ៊ិនធឺណិតឈ្មោះ​ OPENNET នៅថ្ងៃទី០៥​ ខែឧសភា ឆ្នាំ២០២២នោះ​មក មានកើនឡើងកាន់តែច្រើនចំពោះ​ការ​សាកសួរ​ពី​អតិថិជន។ ក្រុមហ៊ុន Ezecom បាន​ពង្រីក​នូវរាល់សេវា​កម្មសម្រាប់បម្រើ​​អតិថិជនទាំងអស់ ដែលរួមមានការរួមបញ្ចូលនូវ​​សាខាទាំងអស់​របស់ Ezecom និង OPENNET ទាំង ២៤ សាខា​ ​ទូទាំង​ប្រទេស​ មជ្ឈមណ្ឌល​ទំនាក់​ទំនង គេហទំព័រ ទម្រង់​អនឡាញ និង​កម្មវិធីទូរស័ព្ទ “ezecom app” ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Ezecom ក៏បានបង្កើន​ប្រតិបត្តិការ​នៅគ្រប់សាខាទាំងអស់អោយមានប្រតិបត្តិការ ០៧​ថ្ងៃ​ ​ក្នុង​​មួយ​សប្តាហ៍​​​ ដើម្បី​ធានា​ថារាល់​កង្វល់ ​និងបញ្ហា​​របស់​អតិថិជន​ត្រូវ​បានកត់សម្គាល់។​

បញ្ហា​របស់​អតិថិជន​​​បាន​កើតមា​ន​​​ឡើងជាបន្តបន្ទាប់​ចាប់​តាំង​ពី​ខែ​កុម្ភៈមកម្ល៉េះ នៅពេលដែល និយ័តករ​​ទូរគមនាគមន៍​​កម្ពុជា (TRC) បានប្រកាស​​​ពាក់ព័ន្ធនឹង​លទ្ធភាព​លុប​ចោល​​អាជ្ញាប័ណ្ណ ប្រសិន​បើ​ ក្រុមហ៊ុន KT មិនអាច​ដោះស្រាយ​បំណុលដែលខ្លួនមាននោះទេ។ ចាប់​តាំង​ពីពេលនោះ​មក អតិថិជន​ជាច្រើន​មាន​ការ​ព្រួយ​បារម្ភ និង​មាន​ភាព​​មិន​ច្បាស់លាស់​អំពី​ការ​បន្ត​សេវាអ៊ិនធឺណិតរបស់ OPENNET ជាពិសេសចំពោះកញ្ចប់​សេវាកម្មដែលពួកគាត់បានបង់​ប្រាក់រួចមកហើយ​។ អតិថិជនទើបនឹងចាប់ផ្តើម​បោះជំហាន​ចាក​ចេញ​ពី​ស្ថានភាពជំងឺ​កូវីដ​-១៩ មកកាន់ភាព​​​ប្រក្រតីនៃជីវិតក្រោយជំងឺ​កូវីដ ​ហើយ​ពួកគាត់ត្រូវមកជួប​ប្រទះ​​នឹង​បញ្ហា​សេវា​អ៊ិនធឺណិតបែបនេះ វាគឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​មិន​ចង់​ជួប​ប្រទះ​នោះឡើយ។ បញ្ហារបស់អតិថិជន​នេះ​ត្រូវ​បានធ្វើអោយកាន់តែតានតឹងឡើងដោយគួប​ផ្សំ​​ជាមួយ​នឹងបញ្ហាបណ្តាញ​ខ្សែកាប្លិ៍​អ៊ិនធឺណិត ធ្ងន់ធ្ងរ ដែល​មិន​បានថែទាំ ​​ជួសជុល និងទ្រទ្រង់អោយ​បាន​​ត្រឹម​ត្រូវក្នុងរយៈពេលកន្លងមកនោះ ហើយដែលធ្វើអោយមាន ការអាក់ខានដល់ការផ្គត់ផ្គង់អ៊ិនធឺណិតដល់​​​​អតិថិជន។

ដោយសារក្រុមហ៊ុន​ KT ស្ថិត​នៅ​ក្រោម​ដំណើរការ​នីតិវិធីក្ស័យធន​ ក្រុមហ៊ុន Ezecom បាន​ចូល​ខ្លួន​មក​ស្តារ​ស្ថានភាពដើម្បី បញ្ជៀស​នូវហានិភ័យអ៊ិនធឺណិត​​ធ្ងន់ធ្ងរ ​ដោយសារ​​បណ្តាញអ៊ិនធឺណិតត្រូវ​បាន​ផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត ​ដោយភាគី មិនស្គាល់មុខជាច្រើន។ បន្ថែមពីនេះទៅទៀត Ezecom បានធ្វើការកសាងនូវប្រព័ន្ធគាំទ្រ និងបណ្តាញអ៊ិនធឺណិត ដែលមានប្រសិទ្ធិភាព ប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់ពេលអនាគត និងដែលអាចទ្រទ្រង់​​ដល់ការរីកចម្រើនរបស់ ប្រទេសជាតិ និងសេដ្ឋកិច្ច។

បើទោះបីជាមិនមែនជាកិច្ចការ​​ងាយស្រួល​ក៏ដោយ ​ក្រុមហ៊ុន Ezecom បានទទួលយកនូវ​ទំនួល​ខុស​ត្រូវ​​​ដ៏ធ្ងន់​​នេះដោយ៖

  • ​ទីមួយ ធ្វើការ​ស្ដារស្តង់ដាបណ្តាញអ៊ិនធឺណិត និងការអនុវត្តល្អសម្រាប់បណ្តាញ​អ៊ិនធឺណិត។
  • ទីពីរ ទ្រទ្រង់ស្ថិរភាពនៃ​បណ្តាញ​អ៊ិនធឺណិត ពាក់ព័ន្ធ​នឹង​គុណ​ភាព​សេវាអ៊ិនធឺណិត ពេលវេលា​ដំណើរការ និង​ល្បឿនអ៊ិនធឺណិត​​។
  • ទីបី បន្តទទួលដោះស្រាយ និងបម្រើសេវាកម្មចំពោះបញ្ហាដែលកើតមានឡើងចំពោះអតិថិជន​រាប់​សែន​នាក់។

ដើម្បីដោះ​ស្រាយ​បញ្ហាខាងលើនេះ ក្រុមហ៊ុន Ezecom បាន​បង្កើត​ក្រុម​ការងារ​បច្ចេកវិទ្យា និងព័ត៌មានវិទ្យា (ICT) ដែល​មានបទពិសោធន៍ និង​សមត្ថភាពខ្ពស់ ក្នុងការ​ដោះស្រាយ​ការ​ផ្ទេរ​បណ្តាញអ៊ិនធឺណិត​ដ៏ស្មុគស្មាញ​នេះ។ ​នៅក្នុងដំណើរការនេះ យើងក៏បានរកឃើញនូវព័ត៌មានជាច្រើន ដែលត្រូវ​បាន​បង្ក​ឱ្យការ​ខូច​ខាត​ និងរចនាសម្ព័ន្ធបណ្តាញ​ដែល​មាន​ភាព​​ច្របូកច្របល់ ដែលយើងចាំបាច់ត្រូវធ្វើការស្តារឡើងវិញ។ ក្រុមហ៊ុន Ezecom ក៏​បាន​​បង្កើន​ធនធាន​មនុស្ស​សម្រាប់​ក្រុមការងារ​ផ្នែក​បច្ចេកទេស និង​អ្នក​ប្រឹក្សា​សេវា​អតិថិជន (CSC) ដើម្បីធានាអោយបាននូវការផ្ទេរបណ្តាញអ៊ិនធឺណិត ប្រកបដោយភាពជោគជ័យ។ ដោយ​សារ​ការហៅ​ទូរស័ព្ទ​ចូល​មានចំនួន​ច្រើន​ខ្លាំង ក្រុមហ៊ុន Ezecom បាន​បង្កើន​ធនធាន​អ្នក​ប្រឹក្សា​សេវា​អតិថិជនលើសមុនដល់​ទៅ ៧ដង។

បញ្ហា​សំខាន់​បំផុត ​គឺ​ការ​ស្ដារ​សេវា​អ៊ិនធឺណិត​​ដែល​បាន​ដាច់​ឡើង​វិញ។ ក្រុមហ៊ុន Ezecom បាន​កែប្រែ​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ ​ដោយ​បញ្ជាក់​កាលវិភាគជួសជុល​ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីពេលដែលអតិថិជន​​ទាក់​ទង​​មក​កាន់​ក្រុមហ៊ុន។ បន្ទាប់ពីនេះទៅ ក្នុងរយៈ​ពេល ៧ថ្ងៃបន្ទាប់ ក្រុមហ៊ុន Ezecom នឹង​អាច​ដាក់​ពង្រាយ​ធនធាន​បច្ចេកទេស​របស់​ខ្លួន ក្នុងការ​ធ្វើ​ការ​ស្តារ​សេវាអ៊ិនធឺណិត​ទាំងនោះ​ឡើង​វិញ។ ដោយ​សារ​តែ​ការកើនឡើងយ៉ាងខ្លាំងនៃបញ្ហា​ចាប់តាំង​ពី​ថ្ងៃទី៥ ខែឧសភាមក ក្រុមហ៊ុន Ezecom បានធ្វើការ​ស្ដារឡើងវិញបានប្រមាណ​ ៧៥%​ហើយ។ នៅមានការស្តារប្រមាណ ២៥%​ បន្ថែមទៀត ដែល​ក្រុមហ៊ុន Ezecom កំពុងធ្វើការទំនាក់ទំនង​ទៅកាន់​​អតិថិជន​ ដើម្បី​កំណត់ពេលក្នុងការដោះស្រាយបញ្ហា (កាល​បរិច្ឆេទ)។ កត្តា​នេះ​នឹងជួយ​ផ្តល់​ភាព​ប្រាកដ​ប្រជា និង​គ្រប់គ្រង​ការរំពឹង​ទុក​របស់​អតិថិជន​បាន។

ក្រុមហ៊ុន Ezecom យល់ពីផលលំបាករបស់អតិថិជនទាំងអស់ ​ដែលប្រព័ន្ធអ៊ិនធឺណិត​​របស់​ពួកគេ​នៅបន្ត​រង​​ផល​ប៉ះពាល់ ហើយ​ក្រុមការងាររបស់យើងខ្ញុំ ​កំពុងខិតខំធ្វើគ្រប់បែបយ៉ាងក្នុងការដោះ​ស្រាយ និងស្ដារ​ស្ថានការណ៍​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​។ ក្រុមហ៊ុន​សូម​ឱ្យ​អតិថិជន​ទាំងអស់​មេត្តា​​យោគ​យល់ និង​មាន​ភាព​អត់ធ្មត់​ ក្នុងខណៈ​ពេល​ដែល​ក្រុមការងាររបស់​យើងខ្ញុំ​កំពុង​ធ្វើការ​ឥត​ឈប់ឈរ​ដើម្បី​ស្តារ បណ្តាញអ៊ិនធឺណិតដែលផ្តល់នូវគុណភាពខ្ពស់​។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់​ៗ​ដែល​​​អតិថិជនអាចស្វែងរកព័ត៌មានផ្សេងៗ៖

1)        អតិថិជន OPENNET ទាំង​អស់ ​ត្រូវ​បានចេញជូន​​លេខ​សម្គាល់​អតិថិជន​ថ្មី (CID) តាម​រយៈ​សារ​ទូរស័ព្ទ (SMS)។ ប្រសិន​បើ​អតិថិជន​ណា​ម្នាក់​មិន​បាន​ទទួល​​ CID ថ្មីនោះទេ សូម​មេត្តាអញ្ជើញ​មក​កាន់​មជ្ឈមណ្ឌល​ទំនាក់​​ទំនង ឬ​ចូល​ទៅកាន់​គេហទំព័រ​របស់​យើងខ្ញុំ។

2)        ការទាក់ទង​​មកកាន់​ក្រុមហ៊ុន Ezecom៖

ក.    លេខ​មជ្ឈមណ្ឌល​ទំនាក់​ទំនង៖

  1. ០២៣ ៨៨៨ ១៨១
  2. ០៨៥ ៨៨៨ ១៨១

ខ.    គេហទំព័រ៖ https://www.facebook.com/ezecom

គ.    សាខារបស់​ក្រុមហ៊ុន៖ https://ezecom.com.kh/offices

ឃ.   កម្មវិធីទូរស័ព្ទ៖​ សូមធ្វើការទាញយកកម្មវិធី “ezecom app” តាមរយៈ App Store ឬ Play Store

ដើម្បីគ្រប់គ្រងព័ត៌មាននៃការប្រើប្រាស់សេវា​អ៊ិនធឺណិតរបស់អ្នកជាមួយ Ezecom ។ 

រឺអាចទាញយកពីលីងនេះ៖        IOS: https://sl.ezecom.com.kh/ios

Android: https://sl.ezecom.com.kh/android

3)        ការ​ទូទាត់​វិក្កយបត្រ៖ សូម​ចូល​ទៅ​កាន់​គេហទំព័ររបស់ Ezecom ហើយដាក់បញ្ចូលលេខសម្គាល់អតិថិជនរបស់អ្នក (CID) ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​​ការទូទាត់។

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth