អត្ថបទ >
អត្ថបទ PR
Honor X Series វាយលុកហើយ! យប់មិញនេះសម្ពោធលក់ជាផ្លូវការនៅទីផ្សារស្រុកខ្មែរ ម៉ាស៊ីនកប់ តម្លៃអ៊េម

Sakada Khon

June 18 2022

កាលពីល្ងាចថ្ងៃសុក្រទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ នៅសណ្ឋាគារភ្នំពេញ មានការប្រារព្វពីធីសម្ពោធលក់់ជាផ្លូវការនូវសេរ៊ីស្មាតហ្វូន Honor X Series ចំនួនបីម៉ូដែលដូចជា Honor X7, Honor X8 និង Honor X9 ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor និង ក្រុមហ៊ុន Yako Technology ព្រមទាំងដៃគូរពាណិជ្ជកម្ម រួមជាមួយនឹង ភ្ញៀវកិត្តិយសជាច្រើនរយនាក់យ៉ាងអធិកអធម។

Img 0151

Img 0193 2

សម្រាប់លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកលក់របស់យីហោស្មាតហ្វូនលំដាប់អន្តរជាតិ Honor ប្រចាំនៅប្រទេសកម្ពុជាបានឱ្យដឹងក្នុងឱកាសនៃកម្មវិធីខាងលើថា វត្តមាននៃត្រកូលស្មាតហ្វូន Honor X Series នៅក្នុងទីផ្សារកម្ពុជានឹងនាំមកនូវស្មាតហ្វូនទំនើប ជាមួយនឹងបច្ចេកវិទ្យាថ្មី មុខងារមានប្រយោជន៍ជាច្រើន រីឯតម្លៃសមរម្យសម្រាប់មែនទែនសម្រាប់អ្នកប្រើប្រាស់នៅស្រុកយើង។

Img 0259

ត្រកូលស្មាតហ្វូន Honor X Series ដែលត្រូវបានធ្វើការសម្ពោធចេញលក់ ជាផ្លូវការកាលពីយប់មិញនេះមានការរចនារូបរាងស្អាតប្លែក កាមេរ៉ាមុខ ក្រោយ អាចផ្ដិតយករូបភាព និង វីដេអូប្រកបដោយគុណភាពខ្ពស់ ជាពិសេសជាមួយបន្ទះឈីបជំនាន់ចុងក្រោយបំផុត ធ្វើឱ្យស្មាតហ្វូនទាំងបីម៉ូដែល Honor X7, Honor X8 និង Honor X9 អាចដំណើរការកម្មវិធីផ្សេងៗ បានយ៉ាងងាយស្រួល ហើយកាន់តែពិសេសជាងនេះទៅទៀតសម្រាប់ Honor X Series នេះមានគាំទ្រនូវសេវាកម្ម Google Service ពេញលេញសព្វគ្រប់បែបយ៉ាងតែម្ដង។

ម៉ូដែលស្មាតហ្វូនទាំង៣នេះមានលក្ខណៈពិសេសដូចគ្នា មានដូចជាកម្រិត Refresh Rate 90Hz បំពាក់ជាមួយនឹងឈីប Qualcomm Snapdragon 680 និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 Magic UI 4.2 មកពីប្រអប់ស្រាប់។ លក្ខណៈខុសគ្នាវិញគេអាចមើលឃើញដំបូងពីទំហំអេក្រង់ខាងមុខ ដោយ Honor X9 មានទំហំអេក្រង់ ៦.៨១អ៊ីញ រីឯ X8 ទំហំ ៦.៧អ៊ីញ ចំពៅះ X7 វិញមានទំហំ ៦.៧៤អ៊ីញ។

Img 0072

សម្រាប់កាមេរ៉ាមុខ Honor X9 និង X8 មានទំហំ 16 MP ដូចគ្នា ខណៈ Honor X7 មានកាមេរ៉ាមុខទំហំ 8MP រីឯកាមេរ៉ាខាងក្រោយវិញ ស្មាតហ្វូនទាំង ៣ ម៉ូដែលនេះមានកាមេរ៉ា ៤គ្រាប់ដូចគ្នា គ្រាន់តែខុសទំហំលេនបន្តិចបន្តួចប៉ុណ្ណោះ។ រីឯទំហំ Ram និង ទំហំ Memory វិញស្មាតហ្វូនទាំង ៣មាន Memory 128GB ដូចគ្នា ខុស Ram បន្តិចបន្តួច ដោយ Honor X7 មាន Ram 4GB ឯ Honor X8 មាន Ram 6GB និង Honor X9 មាន Ram 8GB។

Img 0088

ចំពោះទំហំថ្ម X9 បំពាក់ជាមួយនឹងថ្មទំហំ 4800mAh មានបច្ចេកវិទ្យាសាកថ្មលឿន 66W Fast Charge ហើយ Honor X8 និង Honor X7 មានបច្ចេកវិទ្យាសាកថ្មលឿន 22.5W Fast Charge ដូចគ្នា។ ជាចុងក្រោយសម្រាប់តម្លៃស្មាតហ្វូនទាំង ៣គ្រឿងនេះវិញ ត្រូវបានក្រុមហ៊ុន Honor ដាក់លក់ Honor X7 ក្នុងតម្លៃ ១៩៩ដុល្លារ Honor X8 ក្នុងតម្លៃ ២៤៩ដុល្លារ និង Honor X9 ក្នុងតម្លៃ ២៩៩ដុល្លារតែប៉ុណ្ណោះ។

Img 0271 2

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth