https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
អត្ថបទ PR
ពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងការរស់នៅ

Sopheak Pich

May 23 2022

ឱកាសដ៏វិសេសវិសាលនៃកម្មវិធីសម្ពោធផ្ទះគំរូ​ និងបើកលក់ប្លុកថ្មី របស់បុរី ទីលាង ដង្កោហ្រ្គីនផាក កាលពី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   និងលោកជំទាវ  អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការអន្តរ​ជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃ ព្រះរាជាណាចក្រកម្ពុជា។ បានសម្ពោធឱ្យដាក់លក់ជាផ្លូវការឃើញថា ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដែលអញ្ជើញចូលរួម កម្មវិធីយ៉ាងច្រើនកុះករចាប់តាំងពី ចាប់ផ្ដើមកម្មវិធី រហូតដល់កម្មវិធីបានបញ្ចប់ជាស្ថាពរ។

L2                                      លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅនៃបុរី ទីលាង

តាមប្រសាសន៍របស់ លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅ បានលើកឡើងថា បុរី ទីលាង ដង្កោ ហ្រ្គីនផាក ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស ភូមិព្រៃវែងខាងកើត ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃដី ២៥ ហិចតាដែលធំជាងគម្រោងនានា នៅក្នុងតំបន់ជាមួយគ្នានេះ គិតចាប់ពី ថ្ងៃសាងសង់មកដល់ពេលបច្ចុប្បន្ននេះ បុរី ទីលាង មានអាយុកាល១ឆ្នាំជាងហើយ។ ជាគម្រោងដែលមាន​ទីតាំង​ល្អ បរិយាកាសស្រស់ស្រាយលើផ្ទៃដីគ្រប់ដណ្ដប់ដោយសួនបៃតង ដែល​ធ្វើ​ឱ្យ​ការរស់នៅ​ប្រកប​ដោយ​បរិយាកាសបរិសុទ្ធ​ និងជាគម្រោងអភិវឌ្ឍលំនៅដ្ឋានច្រើនប្រភេទមានដូចជា៖ វីឡាទោល, វីឡាភ្លោះ, វីឡាកុូនកាត់ និង ផ្ទះអាជីវកម្ម ជាដើម។

លើសពីនេះទៅទៀត បុរី ទីលាង ជាទីតាំងដែលព័ទ្ធជុំវិញទៅដោយ​តំបន់សក្តានុពលធំៗ និងជាមុខព្រួញដ៍សំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងការស់នៅរួមមានតំបន់៖

  • ផ្លូវជាតិលេខ២ និង លេខ៣ ដែលតភ្ជាប់ជាមួយខេត្ត
  • កណ្តាល ខេត្តកំពង់ស្ពឺ តាកែវ និង ខេត្តកំពត
  • ជាប់ក្រវ៉ាត់ក្រុងទី៣
  • ក្បែរផ្លូវ ៦០ ម៉ែត
  • ក្បែរគម្រោងផ្សារអ៉ីអន៣
  • ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់
  • ក្បែរស្តុបចម្ការដូង ។

L3

                                                       លោកអគ្គនាយក បុរី ទីលាង

ឆ្លៀតឱកាសនេះដែរ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក បុរី ទីលាង បានថ្លែងអំណអរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​ដ៏​ឧត្តុងឧត្ដម នៃពិធីសម្ពោធ និងបើកលក់ប្លុកថ្មីនៃបុរី ទីលាង យ៉ាងច្រើនកុះករ។ លោកឧកញ៉ាក៏មានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈបទពិសោធន៍ជាច្រើនលើវិស័យជំនួញ​ និងអាជីវកម្មក្នុងស្រុក និងការមើលឃើញពីភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា និងមានចក្ខុវិស័យចង់អភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើងក៏បានជម្រុញចិត្តឱ្យរូបលោកចាប់ផ្ដើមកសាងបុរី ទីលាង ឱ្យលេចរូបរាងឡើងក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ដើម្បីចូលរូមចំណែកមួយដ៏សំខាន់ដល់ការកសាងសេដ្ឋកិច្ចជាតិ​ ផ្ដល់ការងារដល់ប្រជាជនខ្មែរ កែប្រែមុខមាត់ទឹកដីព្រៃសឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចធំជាងគេ និងដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ​និងអន្តរជាតិឱ្យកាន់តែមានភាពប្រសើរឡើង។

លើសពីនេះទៅទៀតបុរីទីលាង​មានចក្ខុវិស័យ ចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជៀសឆ្ងាយពីការធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត និងក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេ និងល្អផ្ដាច់គេមួយនៅក្នុងស្រុក ដើម្បីលើកមុខមាត់ថ្មីដល់កម្ពុជា។ គ្រប់ប្រភេទផ្ទះទាំងអស់របស់បុរីទីលាង ត្រូវបានសាងសង់ឡើងគឺប្រកបដោយគុណភាពល្អ និងអនុលោមទៅតាម បទដ្ឋាននៃការសាងសង់យ៉ាងត្រឹមត្រូវ  និងការយកចិត្តទុកដាក់ខ្ពស់ប្រកប ដោយសោភ័ណភាព គុណភាព អមជាមួយនឹង សំណង់ហេដ្ឋារចនាសម្ព័ន្ធ  មានសួនច្បារបៃតងប្រកបដោយ បរិយាកាសបរិសុទ្ធ សាលារៀននអន្តរជាតិ​ ផ្សារទំនើប អគារពាណិជ្ជកម្ម និងសន្តិសុខសុវត្ថិភាព២៤ម៉ោងដល់អ្នករស់នៅក្នុងបុរី ។

L4                                                      ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង

ក្រោយពីមតិស្វាគមន៍ និងរៀបរាប់ពីស្ថានភាពរបស់បុរី ទីលាង រួចរាល់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានលើកឡើងក្នុងពិធីសម្ពោធផ្ទះគំរូនេះថា បុរី ទីលាង ដង្កោ ហ្គ្រីនផាក ជាបុរីមួយឈានមុខគេ ក្នុងតំបន់ព្រៃស ស្ថិតនៅលើទឹកដីមានសក្ដានុពលខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងងាយស្រួលដល់ការរស់នៅ របស់ប្រជាជន ជាពិសេសនោះគឺថា បុរី ទីលាង ស្ថិតក្នុងតំបន់ អចលនទ្រព្យឡើងថ្លៃឥតឈប់ឈរជារៀងរាល់ឆ្នាំ ជាឱកាសដ៏ល្អសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផងដែរ​៕

Facebook Page : https://web.facebook.com/BoreyTyLeang
Telegram Channel : https://t.me/boreytyleangdangkorgreenpark
ទីតាំងការិយាល័យគម្រោង ៖ Google Map: https://lnkd.in/gRv2j-kQ
Contact : 061 35 7777

                              សកម្មសកម្មភាពនានា  ក្នុងការកម្មពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មី

L5

L6

L7

L8

L9

L10

L11

L12

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth