អត្ថបទ >
អត្ថបទ PR
ក្រសួងសុខាភិបាល ព្រមានដល់សាធារណជន ពេលទិញថ្នាំពន្យារកំណើត ព្រោះ…

Sakada Khon

April 18 2022

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើតដោយខុសច្បាប់នៅក្នុងប្រទេស។ ផលិតផលក្លែងក្លាយទាំងនោះមិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ផលិតផលក្លែងក្លាយនោះគឺស្រដៀងទៅនឹងផលិតផលពិតប្រាកដដែលត្រូវបានចែកចាយដោយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (Cambodia) CO., Ltd. ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗដែលអ្នកអាចរកមើលបាន។

ដើម្បីជៀសវាងការទិញ ឬប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយបងប្អូនទាំងអស់គ្នាគួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និងមានស្លាកសញ្ញាសម្គាល់ចែកចាយ និងលេខចុះលេកបញ្ជិការនៅលើប្រអប់។ វិធីមួយទៀតដើម្បីកំណត់សំគាល់គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថដែលសរសេរជាភាសាខ្មែរ និងអង់គ្លេស ខណៈដែលផលិតផលក្លែងក្លាយច្រើនតែមានបរិយាយប័ណ្ណឱសថដែលសរសេរជាភាសាផ្សេងៗទៀត។

មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និងឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យនៃផលិតផលខុសច្បាប់ និងក្លែងក្លាយផងដែរ។ ឱសថស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និងក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារ ទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាល​កំពុង​អនុវត្ត​ច្បាប់ និង​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ឱសថនាំចូល​ខុសច្បាប់ និង​ក្លែងក្លាយ ដើម្បី​សុវត្ថិភាព​សុខភាព​សាធារណៈ​។

Cf Moh Announcement Yasmin Vn (1)

Cf Moh Announcement Yasmin Vn (2)

គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និងឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និងឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ផលិត​សូម​ទាក់​ទង​មក​កាន់៖ 031 333 0334

ដើម្បីទទួលបានខ្លឹមសារអំពីសុខភាពបន្តពូជ និងសុខភាពស្ត្រី សូមតាមដានទំព័រ Facebook នេះ៖ She-knows ។

សម្រាប់ផលប៉ះពាល់នៃឱសថ សូមទាក់ទង៖

DKSH (Cambodia) CO., LTD. តាមរយៈ 067 555 752

ក្រសួងសុខាភិបាល

ទូរស័ព្ទ៖ 012 673 268 / 089 498 883

អ៊ីមែល៖ pv.center@ezecom.com.kh

គេហទំព័រ៖ www.ddfcambodia.com

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth