អត្ថបទ >
អត្ថបទ PR
ក្រុមហ៊ុនសែលកាតបង្កើតភាពដៃគូជាយុទ្ធសាស្រ្តជាមួយ ក្រសួងអប់រំ យុវជន និងកីឡា

Daneth Mech

August 12 2022

សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្ត្រ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីគាំទ្រដល់កម្មវិធីអប់រំ ដែលមានបំណងលើកកម្ពស់ស្តង់ដាការរអប់រំ និងផ្តល់ភាពងាយស្រួលដល់ការសិក្សា ជាពិសេសយុវជនកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្ត្រ សែលកាត ត្រូវបានប្រសិទ្ធនាមជា “ដៃគូ​ទូរគមនាគមន៍ផ្លូវការ” សម្រាប់កម្មវិធីចំនួនបី ក្រោមផ្នែកមួយនៃសកម្មភាពរបស់សែលកាត ទាក់ទងនឹងមូលនិធិ​កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវិស័យ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា មូលនិធិស.អ.។ កម្មវិធីទាំងនេះ ត្រូវបានរៀបចំឡើង​ជាពិសេស​ដើម្បី​ដោះស្រាយ​តម្រូវការសម្រាប់ការអប់រំប្រកបដោយនវានុវត្តន៍ ផ្តោតលើជំនាញ និង រួមបញ្ចូល​ការអប់រំឌីជីថល ក៏ដូចជា​បណ្តុះ​ចំណាប់​អារម្មណ៍ផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងចំណោមស្ត្រី ដែលមានដូចជា កម្មវិធីពង្រឹង​កម្មវិធី​អប់រំ​គ្រូបង្រៀន​នៅកម្ពុជា ដែលហៅកាត់ថា (STEPCam) កម្មវិធីសមមូល អប់រំកម្រិត​មូលដ្ឋានតាមអុីនធឺណិត ហៅកាត់ថា (BEEP) និងកម្មវិធីអក្ខរកម្ម​នៅរោងចក្រ ហៅកាត់ថា (FLP) ជាដើម។

Photo 2022 08 12 14 50 10 (2)

Photo 2022 08 12 14 50 11

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ “ពួកយើងពិត​ជាមាន​កិត្តិយស​​ខ្លាំងណាស់​ក្នុងការក្លាយខ្លួនជា 'ដៃគូទូរគមនាគមន៍' សម្រាប់កម្មវិធី​ពង្រឹង​កម្មវិធីអប់រំ​គ្រូបង្រៀន​នៅកម្ពុជា (STEPCam) កម្មវិធីសមមូល អប់រំកម្រិត​មូលដ្ឋានតាមអុីនធឺណិត (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP) របស់​ក្រសួងអប់រំ យុវជន និងកីឡាដែល​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។ ពួកយើង​ជឿជាក់លើ​ឥទ្ធិពល​នៃការអប់រំ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ច។ ស្របពេលដែលពួកយើង​បោះជំហ៊ាន​ឆ្ពោះទៅ​កាន់​​ឌីជីថលនីយកម្មនៅកម្ពុជា មូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំ គឺត្រូវការជាចាំបាច់ ហើយ​វាក៏ដើរ​តួយ៉ាងសំខាន់​​ក្នុងការធានា​ឱ្យចក្ខុវិស័យនេះក្លាយជាការពិតផងដែរ។ ពួកយើង​ទន្ទឹងរង់ចាំការអនុវត្តប្រកប​ដោយ​ជោគជ័យ និង​ការខិតខំ​ប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងសែលកាត ក្នុងការពង្រីកលទ្ធភាព និងឥទ្ធិពល​នៃកម្មវិធីទាំងនេះ។ ពិធីចុះហត្ថលេខាជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ នៅក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

Photo 2022 08 12 14 50 08

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍​ចំពោះ​ភាពជាដៃគូ​ថ្មីជាមួយ​ក្រុមហ៊ុនសែលកាត ដែលជាសក្ខីភាពនៃការកើនឡើងនៃការវិនិយោគពីដៃគូវិស័យឯកជនក្នុងការលើក​កម្ពស់​​គុណភាពអប់រំនៅកម្ពុជា។ “ការពង្រឹងជំនាញឌីជីថល​របស់​គ្រូបង្រៀន បុគ្គលិកអប់រំ និងយុវជនរបស់យើង គឺជាអាទិភាពសំខាន់​មួយ​ក្នុងការអភិវឌ្ឍ​ធនធានមនុស្សដែលមានជំនាញក្នុងសតវត្សរ៍ទី ២១ ដើម្បីគាំទ្រដល់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​កម្ពុជា។ ភាពជាដៃគូយុទ្ធសាស្ត្រថ្មី​ជាមួយសែលកាត​នឹងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថលនៅកម្រិត​ផ្សេងៗ​​នៃ​ប្រព័ន្ធអប់រំ ដើម្បីបង្កើតប្រព័ន្ធរួមបញ្ចូលបន្ថែមទៀត ដែលផ្តល់ការអប់រំប្រកបដោយគុណភាព​សម្រាប់​កុមារ និងយុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា»។              

Photo 2022 08 12 14 50 09 (2)

Photo 2022 08 12 14 50 09 (3)

កិច្ចសហប្រតិបត្តិការឧបត្ថម្ភជាយុទ្ធសាស្រ្តនឹងផ្តល់ការគាំទ្រដល់ការអនុវត្ត និងការពង្រីក​កម្មវិធីអប់រំ​បី​ដូចខាងក្រោម៖· BEEP - ជាគម្រោងផ្តួចផ្តើមរួមគ្នារវាង​ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីផ្តល់ការអប់រំ​តាមប្រព័ន្ធអនឡាញ​ដែលអាចបត់បែន​បាន សម្រាប់យុវជនក្រៅសាលា ដើម្បីបញ្ចប់ការសិក្សាថ្នាក់ទី ៩ ។ 

  • FLP - ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃ​គូ​អភិវឌ្ឍន៍​ផ្សេងទៀត ដើម្បីបំពាក់បំប៉នកម្មកររោងចក្រកាត់ដេរដែលមានអាយុពី ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ ឱ្យទទួលបាន​នូវជំនាញអក្ខរកម្មមូលដ្ឋាន ដោយជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួន។ គម្រោងនេះ​ក៏មានគោលបំណង​ធ្វើឱ្យប្រសើរឡើងនូវជំនាញនៃការអាន ការសរសេរ និងជំនាញត្រិះរិះពិចារណា ដើម្បីធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងការងារប្រចាំថ្ងៃ និងការអនុវត្តរបស់ពួកគេ។ 
  • STEPCam ​- ជាគម្រោងផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងគាំទ្រដោយដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដើម្បីបង្កើនគុណភាព និងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា។ គម្រោងនេះ​បានណែនាំ​នូវវិធីសាស្រ្តគរុកោសល្យថ្មី ដោយពាំនាំមកនូវជំនាញអប់រំឌីជីថលទាន់សម័យ ដើម្បីកែលម្អ​ការអប់រំ​នៅថ្នាក់ដំបូង ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គុណភាពអប់រំទាំងមូល និងបន្ស៊ី​វាទៅនឹង​តម្រូវការ​នៃសម័យឌីជីថលបែបថ្មី។

ពិធីចុះហត្ថលេខានេះ គឺជាការអនុវត្តគម្រោងដ៏សំខាន់មួយក្រោមកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់​សែលកាត ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និង លទ្ធភាព​ប្រើប្រាស់មាតិកាអប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕

Photo 2022 08 12 14 50 09

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth