អត្ថបទ >
អត្ថបទ PR
គម្រោងដីឡូតិ៍លំហែកាយបូកគោលែន​ក្បែរជើងភំ្នបូកគោ កំពុងរីកចម្រើនយ៉ាងខ្លំាងជាមួយនឹងការលក់

Sopheak Pich

August 11 2022

បូកគោក្រុងថ្មីត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី16 ខែមីនា ឆ្នាំ2021 ដោយបានកាត់យកឃុំចំនួន03 ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។

Photo 2022 08 11 16 42 21

Photo 2022 08 11 16 42 17បន្ទាប់ពីសេចក្តីប្រកាសក្រុងថ្មី សន្ទុះនៃការទិញលក់ដីធ្លី នៅក្នុងក្រុងបូកគោក៏កាន់តែផុសផុលខ្លាំងឡើង។ លោក ហួត វុត្ថា ប្រធានផ្នែកលក់គម្រោងបូកគោលែន ដែលជាអ្នកជំនាញខាងវិនិយោគលើវិស័យដីធ្លីបានមានប្រសាសន៍លើកឡើងថា តម្លៃដីធ្លីនៅក្នុងក្រុងបូកគោ នឹងកើនឡើងខ្លាំងដូចនៅកំពង់សោម បើទិញបានក្នុងពេលនេះ ដូចបានពេជ្រមួយដុំធំក្នុងដៃ ដោយយោងទៅលើកត្តាសំខាន់ៗ3៖

  1. ការអភិវឌ្ឍន៍របស់ក្រុងបូកគោទៅជាទីក្រុងឆ្លាតវៃ (Smart City)
  2. ទីតាំងភូមិសាស្រ្ត៖ អាកាសធាតុ មានសមុទ្រនៅពីមុខ មានភ្នំនៅពីក្រោយ (ដីមានហុងស៊ុយ)
  3. តំបន់សក្តានុពលផ្សេងៗ៖ កសិឧស្សាហកម្ម កសិកម្ម កំពង់ផែអន្តរជាតិទឹកជ្រៅកំពត កំពង់ផែឯកជន តំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង ឆ្នេរលំហែដែលមានហើយ​ និងឆ្នេរលំហែដែលកំពុងអភិវឌ្ឍន៍ ជាពិសេសគម្រោងវិនិយោគជាតិ និងអន្តរជាតិនឹងចូលមកឆាប់ៗនាពេលខាងមុខ។

Photo 2022 08 11 16 42 27

Photo 2022 08 11 16 42 24លោកបានបញ្ជាក់បន្ថែមថែមទៀតថា គម្រោងដែលលោកកំពុងគ្រប់គ្រងការលក់ បើមើលទៅលើសន្ទុះនៃការលក់របស់ គម្រោងដីឡូតិ៍លំហែកាយបូកគោលែន ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ32 នៅចំកណ្តាលក្រុងបូកគោ លក់តម្លៃក្រោមទីផ្សារ50% ហើយមានការអភិវឌ្ឍន៍ល្អ ស្តង់ដារបែបបុរី អភិវឌ្ឍន៍បានស្អាត និងអភិវឌ្ឍន៍បានលឿនផងដែរ។ បើកលក់បានត្រឹមតែ3ខែ លក់អស់85% គឺមានន័យថាទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកវិនិយោគខាងវិស័យដីធ្លី។

អតិថិជនដែលមើលឃើញពីផលចំណេញខ្លាំងក្នុងរយៈពេល3ទៅ5ឆ្នាំខាងមុខ បានទិញច្រើនឡូតិ៍ទុក ហើយណែនាំបងប្អូនមកយកបន្ថែមទៀត ព្រោះគាត់បានលើកឡើងថាគាត់មិនចង់ស្តាយក្រោយខ្លាំងដូចការវិនិយោគដីក្នុងក្រុងព្រះសីហនុ ដោយមិននឹកស្មានដល់ថាឡើងខ្លាំងដល់ថ្នាក់នេះ។ ទំនាក់ទំនងប្រឹក្សាយោបល់គម្រោងបូកគោលែន៖ 086399686/095585049

Photo 2022 08 11 16 42 14

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth