អត្ថបទ >
ព័ត៌មានថ្មីៗ
ការកាត់ពិន្ទុលើប័ណ្ណបើកបរអាចនឹងចាប់ផ្ដើមនៅខែកញ្ញា ខណៈម្ចាស់យានយន្ដតម្រូវឲ្យមានឯកសារ៣នេះតាមខ្លួន

Bunthoeun Koem

July 30 2022

35.3K

ក្រសួងសាធារណការ និងដឹកជញ្ជូន អាចនឹងចាប់ផ្តើមកម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា តទៅ ដើម្បីធានាដល់ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការលើកឡើងរបស់លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

296311771 365248459119488 3710678896659161382 N

យ៉ាងណាតាមការឆ្លើយតបនឹងសំនួររបស់ប្រជាពលរដ្ឋ ដែលបានសួរថា តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមានQR Code សម្រាប់មើលហើយនោះ? ក្នុងកម្មវិធីខាងលើ លោកជំទាវ កុយ សុដានី បានបញ្ជាក់ថា ការធ្វើដំណើរនៅតាមដងផ្លូវ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារដែលភ្ជាប់ជាមួយយានយន្តនិងអ្នកបើកបរ តាមច្បាប់គឺត្រូវតែភ្ជាប់មកជាមួយនូវច្បាប់ដើម ដើម្បីបញ្ជក់ពីភាពត្រឹមត្រូវ។

លោកទំទាវបន្ដថា នាពេលខាងមុខក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ ក៏រៀបចំឱ្យមានការដកពិន្ទុ អ៊ីចឹងការដកពិន្ទុសំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលយើងកំណត់ រហូតដល់១២ពិន្ទុ ដែលនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញាតែម្តង អ៊ីចឹងទេតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរនឹងតែម្តង។ អ៊ីចឹងទេនៅតាមដងផ្លូវ ការប្រើប្រាស់ បើកបររបស់បងប្អូនប្រជាពលរដ្ឋគឺទី១ទាមទារប័ណ្ណសម្គាល់យានជំនះ ទី២ ប័ណ្ណបើកបរយានយន្ត និងទី៣ ឆៀក ដែលវាជាវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស ចាំបាច់ត្រូវតែទុកក្នុងរថយន្ត នូវឯកសារច្បាប់ដើមទាំង៣នេះតែម្តង៕

អត្ថបទ៖ កឹម ប៊ុនធឿន

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth