យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានចុះផ្សាយថា ប្រទេសសិង្ហបុរីបានប្រកាសរកឃើញមេរោគបំប្លែងខ្លួនថ្មីចេញពីអូមីក្រុង គឺមេរោគ BA.2.12.1 ចំនួនពីរករណីដំបូងគេបង្អស់នៅក្នុងសហគមន៍។
ក្រសួងសុខាភិបាល (MOH) ប្រចាំប្រទេសសិង្ហបុរីបាននិយាយថា ចំពោះអ្នកជំងឺពីរប្រភេទដែលបានឆ្លងមេរោគ BA.2.12.1 នេះគឺកំពុងតែសម្រាកព្យាលបាលហើយពួកគេត្រូវបានដាក់ឱ្យដាច់ដោយឡែកពីគ្នា។
(MOH) បានបន្ថែមថាចំពោះមេរោគ BA.2.12.1 នៅពេលបច្ចុប្បន្ននេះមិនមាននៅក្នុងបញ្ជីរបស់អង្គការសុខភាពពិភពលោកពុំនៅឡើយទេ រួមទាំងមិនទាន់មានភស្តុតាងបញ្ជាក់ថាតើវានឹងបង្កឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទមុនឬក៏យ៉ាងណា ប៉ុន្តែទោះជាយ៉ាងណាយើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ។
សូមរំលឹកថា មេរោគ BA.2 បានក្លាយជាមេរោគឆ្លងខ្លាំងជាងគេ ហើយចំពោះមេរោគ BA.2.12.1 ត្រូវបានគេប៉ាន់ប្រមាណឃើញថាវាមានករណីឆ្លងច្រើនជាង ៩០ ភាគរយនៃមេរោគឆ្លងនៅក្នុងសហរដ្ឋអាមេរិកនេះបើគិតត្រឹមថ្ងៃទី ១៦ ខែមេសា កន្លងទៅនេះ៕