យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មានប្រទេសចំនួន ១៦ ហើយបានរកឃើញករណីឆ្លងជំងឺអុតស្វា (Monkeypox) ដែលមានដូចជាប្រទេស នីហ្សេរីយ៉ា សាធារណរដ្ឋអាហ្រីកកណ្ដាល កាម៉ារួន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អូស្រ្ដាលី ប៊ែលហ្សិក កាណាដា បារាំង អាហ្លឺម៉ង់ អ៊ីតាលី ហូឡង់ ព័ទុហ្គាល ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បច្ចុប្បន្នអង្គកាសុខភាពពិភពលោកបានកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់លើជំងឺនេះផងដែរ។
ចំពោះរោគសញ្ញានៃជំងឺអុតស្វានេះវិញ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញថារោគសញ្ញានៃជំងឺនេះមានដូចជា៖
ចំពោះរបៀបនៃការឆ្លងជំងឺនេះវិញមានដូចជា៖
- តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬមានភាពប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា រួចទាំងទំនាក់ទំនងផ្លូវភេទផងដែរ។
- ហានិភ័យខ្ពស់នៃការឆ្លង៖ ដោយធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកដែលមានជំងឺនេះ រួមទាំងបុគ្គលិកសុខាភិបាល គ្រួសារ សមាជិក និងដៃគូផ្លូវភេទ។
- សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារបរិភោគអាហារ/ចានក្បាន ដែលមានជាប់វីរុសបណ្ដាលមកពីអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ ឡូកឡុំជាមួយគ្នា អាចឆ្លងទៅអ្នកដទៃបាន។
- ដំបៅខាងក្រៅ ឬដំបៅក្នុងមាត់ ក៏អាចឆ្លងដែរ មានន័យថា វីរុសនេះអាចឆ្លងតាមទឹកមាត់។
- វីរុសនេះ ក៏អាចឆ្លងពីអ្នកមានផ្ទៃពោះទៅកាន់ទារកតាមរយៈទងសុក ឬពីឪពុកម្ដាយដែលមានឆ្លងវីរុសទៅដល់កូន អំឡូងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក។
- ក្នុងខណៈពេលដែលប៉ះពាល់ផ្ទាល់ ត្រូវបានគេកំណត់បានថា ជារបៀបចម្លងផ្ទាល់ ក៏គេនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយថា តើជំងឺនេះអាចត្រូវបានចម្លងជាពិសេសតាមរយៈផ្លូវភេទឬទេ? ដូចច្នេះការសិក្សា គឺត្រូវបានធ្វើជាចាំបាច់ ដើម្បីពន្យល់ឲ្យបានកាត់តែច្បាស់ពីហានិភ័យនេះ។
យ៉ាងណាតាមការបញ្ជាក់ពីក្រសួងសុខាភិបាលមកដល់ពេលនេះប្រទេសកម្ពុជា មិនទាន់មានរកឃើញករណីឆ្លងជំងឺអុតស្វានេះនៅឡើយនោះទេ។
សូមជម្រាបផងដែរថា ការផ្ទុះឡើងជាបន្ដបន្ទាប់នូវជំអឺអុតស្វា ត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅចក្រភពអង់គ្លេស (ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា ដែលមានកន្លែងជំងឺនេះបានកើតមានបែបអង់ដេមី (Endemic Area)។ បើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅមិនទាន់មានករណីស្លាប់នៅឡើយនោះទេ៕