អត្ថបទ >
ភាពជាអ្នកដឹកនាំ
ជាសេដ្ឋីមានប្រាក់លាន តួអង្គទិនហ្វី លោក Stephen Chow ល្បីថារិះណាស់ព្រោះមូលហេតុ

Kan Dara

August 12 2022

349

ពេលគេនិយាយដល់ខ្សែភាពយន្តភាគហុងកុងគេមិនដែលភ្លេច តួអង្គកំពូលសំណើចលោកទិន ហ្វី​ នោះទេ។​ តារាសម្តែងដែលមានដើមកំណើតជាជនជាតិហុងកុង រូបនេះត្រូវបា​នគេដឹងថាជាសេដ្ឋីប្រាក់លាន ដែលមានទ្រព្យសម្បត្តិប្រមាណ​ ៣០លានដុល្លារមួយរូបក្នុងពិភពសិល្បៈ។ ប៉ុន្តែផ្ទុយទៅវិញបែរជាល្បីថារិះថាំនៅក្នុងវង្វង់សិល្បៈនេះបើយោងតាមគេហទំព័រ​ Asia one បានចុះផ្សាយ។

ប្រភពដដែលបានឱ្យដឹងថាតារាសម្តែងរូបនេះត្រូវបានមិត្តរួមការងារនិយាយថារូបលោកជាមនុស្សដែលខ្ចាប់ខ្ជួនរឿងលុយកាក់ជាទីបំផុតនិងមិនងាយរបិះផ្តោសផ្តាសនោះឡើយ ។ ស្តេចកំប្លែងរូបនេះក៏យល់ស្របដែរ ចំពោះមូលហេតុដែលនាំឱ្យលោក រិះថាំរឿងលុយកាក់បែបនេះគឺដោយសារលោកធ្លាប់រស់នៅក្នុងស្ថានភាពក្រីក្រពុកម្តាយលែងលះគ្នាចាប់តាំងពីលោកមានអាយុ៧ឆ្នាំមកម៉្លេះ ដែលតម្រូវឱ្យលោករ៉ាប់រងការងារយ៉ាងច្រើនដើម្បីទ្រទ្រង់គ្រួសារដែលមានប្អូនស្រីតូចៗជាមួយម្តាយជាស្រ្តីមេម៉ាយ។

ជាមួយគ្នានេះដែរលោក ទិនហ្វី បានរំលឹកនៅក្នុងកាន់អតីតកាលក្នុងកម្មវិធីទូរទស្សន៍មួយថា គ្រួសារក្រីក្រលោកគ្មានម្ហូបឆ្ងាញ់ៗហូបនោះទេគឺមានតែត្រីប្រៃប៉ុណ្តោះ ដូច្នេះហើយបានជាលោកខិតខំរកលុយនិងមិនងាយហ៊ឺហាផ្តេសផ្តាសនោះឡើយ ព្រោះតម្លៃនៃភាពក្រីក្រធ្វើឱ្យលោកឈឺចាប់មកទល់សព្វថ្ងៃ។ ដោយឡែកសម្តីមួយឃ្លាដែលរូបលោក​​តែងតែលើកឡើងនោះគឺ គ្រួសារខ្ញុំក្រណាស់ប៉ុន្តែខ្ញុំមិនក្រក្តីស្រមៃទេ ខ្ញុំចង់ក្លាយជាតារាសម្តែងក្បា​ច់គុនកុងហ្វូដ៏អស្ចារ្យដូចលោក លី សៀវឡុង

គួរជម្រាបផងដែរតារាសម្តែងវ័យ៦២ឆ្នាំ​រូបនេះមានឈ្មោះពិតថា Stephen Chow ​កើតក្នុងឆ្នាំ១៩៦២ ដោយបានទទួលការសិក្សាផ្នែកសិល្បៈសម្តែងនិងបានចូលប្រឡូកជាតួអង្គកំប៉ិកកំប៉ុកបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ។ ដែលបច្ចុប្បន្ននេះលោកជាអ្នកដឹកនាំរឿងនិងជាម្ចាស់ភាគហ៊ុនធំមួយរូបក្នុងក្រុមហ៊ុន BINGO GROUP ដែលជាឧស្សាហកម្មផលិតកុនធំមួយក្នុងទីក្រុងហុងកុង៕

អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth