អត្ថបទ >
ភាពជាអ្នកដឹកនាំ
អ្នកស្រី ហ៊ួរ សុផា ច្នៃបញ្ហាជំងឺផ្ទាល់ខ្លួន បង្កើតជាក្រុមហ៊ុនតែ CLLជួយសុខភាព រកចំណូលជាប្រចាំ

Kan Dara

August 10 2022

270

នៅពេលដែលនិយាយដល់រឿងសុខភាពមនុស្សប្រាកដជានឹកគិតដល់ថាគ្រែពេទ្យជាគ្រែដែលមានតម្លៃថ្លៃបំផុត នៅគ្រាដែលធ្លាក់ខ្លួនឈឺម្ដងៗ។ ដោយឡែក អ្នកស្រី ហ៊ួរ សុផា អតីតអ្នកជំងឺអស់សង្ឃឹមថាមានជីវិតរស់មួយរូបបានក្លាយជាស្ថាបនិកក្រុមហ៊ុនតែCLL រកចំណូលបានជាប្រចាំ និងមានចំការតែរុក្ខជាតិកម្រផ្ទាល់ខ្លួននៅកម្ពុជា។

អ្នកស្រីហ៊ួរ  សុផា ច្នៃបញ្ហាជំងឺផ្ទាល់ដែលរ៉ាំរ៉ៃ អស់រយៈពេលជាយូររហូតមានសុខភាពល្អនិងរកចំណូលចូលគ្រួសារវិញក្រោយធ្លាក់ខ្លួនឈឺផុងក្នុងបំណុលរាប់សិបឆ្នាំ។ ក្រឡេកទៅកាន់អតីតកាលបន្តិច ក្នុងឆ្នាំ២០០១ ស្រ្តីរូបនេះមានជំងឺជាប់ខ្លួនជាហូរហែជាពិសេសគឺកើតរោគស្រ្តី ដុំគីសច្រើនកន្លែង ដុះឆ្អឹងតាមសន្លាក់ដោយបានព្យាបាលជាហូរហែអស់លទ្ធភាព។ មិនយូរប៉ុន្មាននៅឆ្នាំ២០០៧ បញ្ហាទាំងនេះកាន់តែធ្ងន់ធ្ងរទៅមិនតែប៉ុណ្ណោះជំងឺចេះតែបន្តយាយីកាន់តែខ្លាំងឡើង។  ស្រ្តីវ័យ៥៦ឆ្នាំរូបនេះក៏បានសម្រេចចិត្តទទួលការវះកាត់អស់រយៈពេល៧ ឆ្នាំដោយមិនទទួលបានពន្លឺអ្វីសោះដោយសារដុំសាច់ចេះតែដុះមកវិញឥតឈប់ឈរ ព្រមទាំងអស់លុយពីខ្លួនជាប់បំណុលជាច្រើនទៀតផង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារបក្សីក្រហម អ្នកស្រីបានលើកឡើងថា គិតថាខ្លួនឯងគ្មានសង្ឃឹមរស់ទេ តែជួនជាចៃដន្យជួបមិត្តចាស់ម្នាក់ធ្លាប់ធ្វើការជាមួយគ្នាម្នាក់ ដែលជាជនជាតិឥណ្ឌាគាត់ណែនាំឱ្យផឹកតែរុក្ខជាតិកម្រនាំចូលពីឥណ្ឌាគឺ Crinum Latifolium ដែលខ្មែរយើងស្គាល់ថាជា ដើមស្បូនស្រ្តី បន្តជាមួយសំឡេងធ្ងន់ៗថា ដំបូងខ្ញុំឱ្យមិត្តផ្ញើមក១គីឡូពីឥណ្ឌា ដោយគ្មានជំនឿជាមួយស្លឹកនេះទេ ព្រោះក្រៀមៗប៉ុន្តែត្រូវតែសាកព្រោះអស់ជម្រើសជាមួយថ្នាំពេទ្យហើយ ក្រោយមកហូបបាន៣ទៅ៦ខែ ទៅពិនិត្យសុខភាពក៏ឃើញថាស្រស់ថ្លាប្លែកនិងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ

យ៉ាងណាមិញ ដោយមើលឃើញពីគុណភាពនៃស្លឹករុក្ខជាតិនេះ អ្នកស្រីមានក្តីស្រមៃបង្កើតចម្ការតែដើមស្បូនស្រ្តីនេះឡើង ដោយនាំយកពូជពីប្រទេសឥណ្ឌាមកដាំដុះ ជាមួយបរិយាកាសបរិសុទ្ធបំផុតនាជើងភ្នំឪរ៉ាល់។ ដោយសារតែព័ត៌មានអ្នកស្រីជាពីជំងឺនេះសុះសាយ រូបគាត់ក៏សម្រេចចិត្តបង្កើតសិប្បកម្មតូចមួយដើម្បីផលិតតែ CLL រហូតដល់ពេលបច្ចុប្បន្ននេះដែលជាតែសុខភាពមួយប្រភេទ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងចុះបញ្ជីពាណិជ្ជកម្មតាមស្តង់ដារត្រឹមត្រូវផងដែរ។ជាចុងក្រោយអ្នកស្រី ហ៊ួរ សុផា បានបញ្ជាក់ច្បាស់ៗថាតែសុខភាពនេះអាចជួយសម្រួលសុខភាពនិងជំនួយដល់ប្រព័ន្ធការពាររាងកាយ មិនមានជាតិរក្សាទុកអ្វីទាំងអស់ ដែលសព្វថ្ងៃផលិតផលមួយនេះបានជួយសុខភាពអ្នកស្រីជាប្រចាំ ក៏ដូចជាជួយដល់បងប្អូនជាតំណាងចែកចាយរកចំណូលបានជាប្រចាំផងដែរ។ សម្រាប់ព័ត៌មានលម្អិតសូមចូលកាន់ផេក Crinum CLL  

គួរជម្រាបផងដែរថាផលិតផល Crinum CLL​ នឹងមានវត្តមានចូលរួមក្នុងកម្មវិធីពិព័រណ៌មុខរបរ ដែលរៀបចំដោយក្រុមការងារ Business Cambodia នៅថ្ងៃទី២៩ និង ទី៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។ ដូច្នេះសម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួម សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ៖ 081 688 228 (ចំនួនមានកំណត់) ៕

អត្ថបទដោយ៖ ពីង ជូអេង​ (កូនត្រចៀកកាំ)

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth